ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​កូ​ឡុំ​ប៊ី​ត្រូវ​ផលិតកម្ម​អា​មេ​រិ​ក​ទាក់ទង​ឱ្យថត​រឿង​អាសអាភាស​ដោយ​ផ្តល់​ប្រាក់​1​លាន​ដុល្លារ

8 ឆ្នាំ មុន

គេហទំព័រ​ដេ​លី ញូ​វ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ផលិតកម្ម​អា​មេ​រិ​ក Vivid Entertainment បាន​ផ្តល់​ឱ្យ​បវរកញ្ញា​កូ​ឡុំ​ប៊ី​នូវ​ប្រាក់ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស​ដោយ​ប្រាប់​នាង Ariadna Gutierrez ថា

គេហទំព័រ​ដេ​លី ញូ​វ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ផលិតកម្ម​អា​មេ​រិ​ក Vivid Entertainment បាន​ផ្តល់​ឱ្យ​បវរកញ្ញា​កូ​ឡុំ​ប៊ី​នូវ​ប្រាក់ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស​ដោយ​ប្រាប់​នាង Ariadna Gutierrez ថា នាង​អាច​នឹង​ទទួល​បទ​ពិសោធន៍​ហិរញ្ញវត្ថុ ហើយ​ក៏​អាច​ស្តារ​កិត្តិយស​មក​វិញ​ដែរ បន្ទាប់​ពី​រង​ការ​អាម៉ាស់មុខ​យ៉ាង​ខ្លាំង​ក្នុង​ព្រឹ​តិ្ត​ការណ៍​បវរកញ្ញា​ចក្កវាឡ ២០១៥ កាលពី​ថ្ងៃ​ទី​២០ ធ្នូ​២០១៥​ដោយសារ​ការ​ប្រកាស​ច្រឡំ​របស់​ពិធីករ Steve Harvey ។

ស្ថាបនិក​ផលិតកម្ម Vivid Entertainment លោក Steve Hirsch វ័យ​៥៤​ឆ្នាំ​និយាយ​ថា «​នាង​អាច​មានឱកាស​សម្តែង​រឿង និង​ក្លាយជា​តារា​អាសអាភាស​ល្បី​លំដាប់​ហូ​លី​វូ​ដ​» ។

ក្នុង​សំបុត្រ​របស់​លោក Steve Hirsch បាន​ផ្ញើ​ជូន​ការិយាល័យ​របស់​បវរកញ្ញា​ចក្កវាឡ លោក Steve HirsCh បាន​ប្រដូច​នាង Gutierrez ទៅ​នឹង​បវរកញ្ញា​អា​មេ​រិ​ក​ឆ្នាំ ១៩៨៤​គឺ​នាង Vanessa Williams ដែល​ជួប​រឿង​ដូច​គ្នា​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​បវរកញ្ញា ពោល​គឺ​នាង​ត្រូវ​បាន​ដកហូត​មកុដ​ចេញពី​ក្បាល​ក្រោយ​ពី​រូប​អាក្រាត​របស់​នាង​បាន​បែកធ្លាយ​ជា​សាធារណៈ​។ ចាងហ្វាង​ផលិតកម្ម​ដែល​ធ្លាប់​ធ្វើ​ឱ្យ​នាង គី​ម កា​ដា​សៀន ល្បីឈ្មោះ​តាម​រយៈ​វី​ដេ​អូ​អាសអាភាស​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន​នេះ​នាង Vanessa  គឺជា​តារា​សម្តែង ចម្រៀង អ្នកនិពន្ធ​ប្រក​ដ​ដោយ​ទេព​កោសល្យ​ខ្ពស់  ។ នាង Vanessa បាន​និយាយ​ថា ហេតុការណ៍​ជួយ​នាង​ឱ្យ​សម្រេច​បានការ​ងារ​ក្នុង​ជីវិត​ជា​ជាង​ការ​ឈឺចាប់ ។ ចំណែក​តារា​ម៉ូ​ដែល​អា​មេ​រិ​ក​ពីរ​រូប​គឺ​នាង Kendra Wikinson និង​នាង Pamela Anderson ក៏​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការ​ថត​រឿង​អាសអាភាស​ដែរ ។

លោក​Steve Hirseb បាន​បញ្ចុះបញ្ចូល​នាង Gutierrez ថា «​ប្រាក់​១​លាន​ដុល្លារ​ផ្តល់​ឱ្យ​នាង​នូវ​ការ​ជ្រើសរើស​យកដៃ​គូ​របស់​នាង​ក្នុង​ឆាកជីវិត ឬ​ក៏​ដៃគូ​ក្នុង​ខ្សែភាពយន្ត ។ ក្រោយ​ពេល​រឿង​បាន​ថត​ចប់​ច្បាស់​ជា​មាន​បុរស​ណា​ម្នាក់​ចាប់អារម្មណ៍​លើ​នាង​មិន​ខាន ។ បើសិនជា​ការ​ផ្តល់​ជូន​នេះ​មិន​គ្រប់គ្រាន់​ក្រុមហ៊ុន​ធានា​ថា នឹង​ធ្វើ​ឱ្យ​នាង​ទទួល​បាន​លើស​ពី​អ្វី​ដែល​បវរកញ្ញា​ហ្វ៊ី​លី​ពី​ន​ទ​ទួ​​ល​បាន​មកុដ​ទៅ​ទៀត​» ។

ទោះជា​មានការ​ផ្ញើ​សំបុត្រ​លក្ខណៈ​ស្របច្បាប់ និង​មានការ​បញ្ចុះបញ្ចូល​អត្ថន័យ​ក្នុង​សំបុត្រ​យ៉ាងណា​ក៏​ដោយ នាង Gutierrez មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ចាងហ្វាង​ផលិតកម្ម​នោះ​នៅឡើយ​ទេ ៕