ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ស្វ៊ី​ស​រើស​លុយ​បាន​1600​ដុល្លារ​ប្រគល់​ឱ្យ​ប៉ូលិស 5​ឆ្នាំ​ក្រោយ​មិនឃើញ​ម្ចាស់​ក្លាយជា​កម្មសិទ្ធិ

8 ឆ្នាំ មុន

កាលពី​ពាក់កណ្តាល​ខែធ្នូ ២០១៥ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ នៅ​ក្រុង​ស៊ុ​យ​រិ​ក ប្រទេស​ស្វ៊ី​ស ត្រូវ​ប៉ូលិស​ទាក់ទង​ឱ្យទៅ​ទទួល​ប្រាក់​១០០០​ហ្វ្រ​ង់​ស្វ៊ី​ស ឬ​ប្រហែល​១៦០០​ដុល្លារ ដែល​រូបគេ​រើស​បាន​កាលពី​៥​ឆ្នាំ​មុន

កាលពី​ពាក់កណ្តាល​ខែធ្នូ ២០១៥ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ នៅ​ក្រុង​ស៊ុ​យ​រិ​ក ប្រទេស​ស្វ៊ី​ស ត្រូវ​ប៉ូលិស​ទាក់ទង​ឱ្យទៅ​ទទួល​ប្រាក់​១០០០​ហ្វ្រ​ង់​ស្វ៊ី​ស ឬ​ប្រហែល​១៦០០​ដុល្លារ ដែល​រូបគេ​រើស​បាន​កាលពី​៥​ឆ្នាំ​មុន ក្រោយ​ពី​គ្មាន​នរណា​ម្នាក់​អះអាង​ថា ជា​ម្ចាស់ ។

«​រ៉​យ​ទ័​រ​» ផ្សាយ​ថា ពេល​កុមារ​នោះ​មាន​អាយុ​១០​ឆ្នាំ រើស​បាន​លុយ​តាម​ដងផ្លូវ ប៉ុន្តែ​បច្ចុប្បន្ន​គេ​មាន​អាយុ​១៥​ឆ្នាំ​ហើយ ។ លោក​ថូ​មា​៉​ស់ វី​ន​កេល​មា​៉​ន នាយក​ផ្នែក​សន្តិសុខ​សាធារណៈ​នៅ​ក្រុង​ស៊ុ​យ​រិ​ក បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា «​គេ​ចិត្តល្អ កុមារ​មាន​អាយុ​១៥​ឆ្នាំ រមែង​ដឹង​ថា តើ​គេ​ត្រូវការ​ធ្វើ​អ្វី​ខ្លះទៅ​លើ​ទឹកប្រាក់​១៦០០​ដុល្លារ​នេះ?» ។

តាម​ច្បាប់​របស់​ស្វ៊ី​ស ទ្រព្យសម្បត្តិ​ដែល​បុគ្គល​ណា​ម្នាក់​ជ្រុះ​បាត់​នៅ​ទី​សាធារណៈ នឹង​ក្លាយជា​វត្ថុ​របស់​អ្នក​ដែល​រើស​បាន ប្រសិនបើ​គ្មាន​នរណា​ម្នាក់​អះអាង​ថា ជា​ម្ចាស់​ក្នុង​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​ប្រសិនបើ​ទ្រព្យ​មាន​តម្លៃ ដែល​ប្រទះ​ឃើញ​នៅ​លើ​រថភ្លើង ឬ​នៅ​លើ​ត្រាំ​វ៉ៃ នឹង​ក្លាយជា​ទ្រព្យ​របស់​អ្នកបម្រើ​កា​រលើ​រថភ្លើង ៕