ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូ​រ៉ូឡាបុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉កបើកបញ្ច្រាសទិស​ ស្លា.ប់​​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពីព្យាយាមបើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​វ៉ា​រ៉ឺ​ម៉កម៉ូតូ​ជ្រុល​ចូល​ម្ខាង​ផ្លូវ​​ត្រូវរថយន្ត​កូ​រូ​ឡាមក​ដល់​បុក​ប៉ើ​ងបណ្តាល​ឱ្យ​ស្លា.ប់​ ដែល​តាម​ទំនង​គឺ​ប្រញាប់​វ៉ា​ពេក

រាជ​ធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពីព្យាយាមបើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​វ៉ា​រ៉ឺ​ម៉កម៉ូតូ​ជ្រុល​ចូល​ម្ខាង​ផ្លូវ​​ត្រូវរថយន្ត​កូ​រូ​ឡាមក​ដល់​បុក​ប៉ើ​ងបណ្តាល​ឱ្យ​ស្លាប់​ ដែល​តាម​ទំនង​គឺ​ប្រញាប់​វ៉ា​ពេក វ៉ា​មិន​ផុត​​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង ​កាលពី​វេលា​ម៉ោង១០ ​និង​៤០​នាទីយប់ ​ថ្ងៃ​ទី២៨ ធ្នូ ២០១៥ ​នៅ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី ​មុខ​ភោ​ជនី​ដ្ឋា​ន សាម តូ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះមានឈ្មោះ ប៊ុ​ន ថៃ អាយុ​២៥ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ មាន​ទីលំ​នៅ​ភូមិ​ល្វា ឃុំអង្គ​ពពេល ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ ចំណែក​អ្នក​បើក​បរ​រថយន្ត​កូរ៉ូឡា​បាន​រត់​គេច​ខ្លួន​បាត់​បន្សល់​ទុក​ឪពុក ម្តាយ និង​ប្អូន​ស្រី​នៅ​កន្លែង​កើតហេតុ​ ៕