Galaxy S6 ជាស្មាតហ្វូនល្អជាងគេប្រចាំឆ្នាំ2015
គេហទំព័រ GSMArena បានបញ្ចេញលទ្ធផលបោះឆ្នោតចាត់ចំណាត់ថ្នាក់ទូរស័ព្ទល្អឯកប្រចាំឆ្នាំ ២០១៥បានទៅលើស្មាតហ្វូតរបស់ក្រុមហ៊ុនសាំស៊ុងម៉ូដែល Galaxy S6 ដោយបានបោះឆ្នោតដោយអតិថិជន
គេហទំព័រ GSMArena បានបញ្ចេញលទ្ធផលបោះឆ្នោតចាត់ចំណាត់ថ្នាក់ទូរស័ព្ទល្អឯកប្រចាំឆ្នាំ ២០១៥បានទៅលើស្មាតហ្វូតរបស់ក្រុមហ៊ុនសាំស៊ុងម៉ូដែល Galaxy S6 ដោយបានបោះឆ្នោតដោយអតិថិជន
គេហទំព័រ GSMArena បានបញ្ចេញលទ្ធផលបោះឆ្នោតចាត់ចំណាត់ថ្នាក់ទូរស័ព្ទល្អឯកប្រចាំឆ្នាំ ២០១៥បានទៅលើស្មាតហ្វូតរបស់ក្រុមហ៊ុនសាំស៊ុងម៉ូដែល Galaxy S6 ដោយបានបោះឆ្នោតដោយអតិថិជន និងអ្នកអានគេហទំព័រផ្ទាល់តែម្តង ។ ពោលគឺ Galaxy S6 បានទទួលសំឡេងប្រមាណជា ៣៤ភាគរយ ។
ដូចបង្ហាញក្នុងរូបស្មាតហ្វូនដែលមកតាមជាបន្តបន្ទាប់មានដូចជាទូរស័ព្ទ iPhone 6S របស់ក្រុមហ៊ុន Apple ឈរលំដាប់លេខ២ មាន១៩ភាគរយ, ទូរស័ព្ទរបស់ក្រុមហ៊ុន Sony គឺ Sony Xperia Z5 ជាប់លេខ ៣មាន ១៨ភាគរយ, LG G4 របស់ក្រុមហ៊ុន LG ជាប់លេខ ៤មាន១០ភាគរយ, ទូរស័ព្ទ Microsoft Lumia 950 របស់ក្រុមហ៊ុន Microsoft ជាប់លេខ៥មាន៨ភាគរយ និងលេខ ៦ បានលើទូរស័ព្ទ Huawei P8 របស់ក្រុមហ៊ុនចិន Huawei ដែលមាន ៤ភាគរយ ។
ទូរស័ព្ទ Galaxy S6 ត្រូវបានប្រកាសជាផ្លូវការដោយក្រុមហ៊ុនសាំស៊ុងកាលពីខែមេសា ។ វាមានលក្ខណៈពិសេសមួយចំនួនដូចជាអាក្រង់ ៥.១ អីុង ។ RAM ៣ជី ។ កាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ ១៦មេហ្គាភិចស៊ែល ។ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS 5.1.2 (Lollipop) និងមានថាមពលថ្មប្រើប្រាស់២៥៥០មីល្លីអំពែ ។ Galaxy S6 មានពណ៌ស ខ្មៅ មាស និងពណ៌ខៀវ៕
ចែករំលែកព័តមាននេះ