ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​តាម​ដង​ទន្លេ​ក្រុង​កំពង់ឆ្នាំង​ព្រម​ទទួលយក​តម្លៃ​រុះរើ​ផ្ទះ​ចេញពី​មាត់ទន្លេ​ទៅ​នៅ​ទីតាំង​ថ្មី

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​តាម​ដង​ទន្លេ ក្នុងភូមិ​ចុង​កោះ ភូមិ​កណ្តាល និង​ភូមិ​កណ្តាល​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​លើកដៃ​ព្រម​ទទួលយក​ទឹកប្រាក់​​…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​តាម​ដង​ទន្លេ ក្នុងភូមិ​ចុង​កោះ ភូមិ​កណ្តាល និង​ភូមិ​កណ្តាល​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​លើកដៃ​ព្រម​ទទួលយក​ទឹកប្រាក់​ពី​៤០០​ដុល្លារ ទៅ​១៣០០​ដុល្លារ តាម​ទំហំ​ផ្ទះ​តូច​-​ធំ​៣​ប្រភេទ សម្រាប់​ជា​ថ្លៃ​រុះរើ​ផ្ទះ​របស់​ខ្លួន និង​ដឹក​ជញ្ជូន​ទៅ​ទីតាំង​ដី​ថ្មី ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​នៅ​ចំណុច​ជិត​ក្រុមហ៊ុន​អាន​កូ ស្ថិត​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ។ កិច្ចប្រជុំ​ពិភាក្សា និង​ឯកភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​សាលាឆាន់​វត្ត​យាយ​ទេព ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ក្នុង​កិច្ចប្រជុំ​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​៣​ចំណុច​ទៅ​ក្រុម​គណៈកម្មការ​ខេត្ត ដែល​មាន​លោក ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិបាលរង​ខេត្ត​ជា​ប្រធាន ។ ចំណុច​ទី​១-​សុំ​ថវិកា​រុះរើ​ផ្ទះ​ក្នុង​តម្លៃ​៣​ប្រភេទ មាន​១៥០០​ដុល្លារ ១០០០​ដុល្លារ និង​៥០០​ដុល្លារ តាម​ប្រភេទ​ផ្ទះ​តូច​ធំ ។ ចំណុច​ទី​២-​សុំ​បញ្ជាក់​ពី​ទីតាំង ទំហំ​ដី​អោយ​បាន​ជាក់លាក់ និង​ទី​៣-​សុំ​អោយ​មានទឹក ភ្លើង ថ្នល់ និង​ផ្សារ ។

លោក ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិបាលរង​ខេត្ត បាន​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ប្រជាពលរដ្ឋ​ថា ចំពោះ​ផ្លូវ គឺ​មាន​គម្រោង​រួច​ហើយ ចាក់​កំពស់​៥​ម៉ែត្រ ខ្នង​លើ​មាន​ទំហំ​១០​ម៉ែត្រ ចាក់​បេតុង ចេញពី​ថ្នល់​ដាច់​ផែ​ត្រី ផ្សារ​ក្រោម​រហូត​ដល់​ចំណុច​ទំនប់​អាន​កូ ។ ចាក់​ដី​បំពេញ​លើ​ផ្ទៃដី​ប្រមាណ​១០​ហិ​កតា​អោយ​ផុត​ទឹក​សម្រាប់​បងប្អូន ទីតាំង​ទីលំនៅ​ថ្មី ដោយ​លក់​ផ្តាច់ ឬ​បង់​រំ​លោះ​ក្នុង​តម្លៃ​ថោក ក្នុង​ទំហំ​៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ កសាង​ផ្សារ​ថ្មី​មួយ​ដែល​មាន​តូប​លក់ដូរ​ជាង​១​ពាន់​តូប ក្រៅពី​នោះ​មាន​បំពាក់​ភ្លើងអគ្គិសនី មាន​ប្រ​ព័​ន្ឋ​លូ​បង្ហូរទឹក មាន​ផ្លូវ​ខ្វាត់ខ្វែង​ផង​ដែរ ។ ដោយឡែក​តម្លៃ​រុះរើ​ផ្ទះ ក្រោយ​ពី​បាន​ជជែក​ពី​ភា​ក្សា​គ្នា​រួច​មក​បាន​សម្រេច​ឯកភាព​គ្នា​ជា​៣​ប្រភេទ គឺ​ទី​១-១៣០០​ដុល្លារ ទី​២- ៩០០​ដុល្លារ និង​ទី​៣-៤០០​ដុល្លារ​ទៅ​តាម​ទំហំ​ផ្ទះ​តូច​ធំ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព