ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចុះ​ប​ង្រា​ប​ភោជនីយដ្ឋាន​យីហោ​«​កូន​តី​» លួច​បើក​ទទួលភ្ញៀវ​សេព​គ្រឿង​ស្រវឹង

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​រដ្ឋបាល​សែន​សុខ នា​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ បាន​ដឹកនាំ​កម្លាំង ចុះ​ប​ង្រា​ប​ទីតាំង​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ កូន តី…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​រដ្ឋបាល​សែន​សុខ នា​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ បាន​ដឹកនាំ​កម្លាំង ចុះ​ប​ង្រា​ប​ទីតាំង​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ កូន តី លួច​បើក​ទទួលភ្ញៀវ អោយ​ចូល​មក​សេព​គ្រឿង​ស្រវឹង ដែល​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​លិខិត​២៤៩/២១ សសរ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ កូន តី មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវលំ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​០៩​នាក់ និង​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និ​តី​វិធី ។

សូមជម្រាបថា កាលពីយប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​ចុះ​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ដែល​ប្រកប​អាជីវកម្ម​លក់ដូរ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ហាង​លក់ដូរ​ទំនិញ លក់​គ្រឿង​ស្រវឹង អោយ​ចូលរួម​អនុវត្ត ចរាចរ​លេខ​០៤/​សសរ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្តីសម្រេច​លេខ​២៤៩/២១ សសរ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣និង៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ។ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture