ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីផ្តល់មតិត្រឡប់ឱ្យកូន ដើម្បីកែលម្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វាអាចជាការល្បួងដែលអនុញ្ញាតឱ្យកុមារបន្តធ្វើសកម្មភាពមិនល្អ ឬអនុវត្តការងារផ្ទះ ឬហាត់កីឡាមិនបានល្អ នៅពេលពួកគេប្រកែក ឬប្រឆាំងនឹងមតិយោបល់របស់អ្នក ។ ឪពុកម្តាយត្រូវធ្វើជាគ្រូបង្វឹក គ្រូបង្រៀន…

រាជធានីភ្នំពេញ ៖ វាអាចជាការល្បួងដែលអនុញ្ញាតឱ្យកុមារបន្តធ្វើសកម្មភាពមិនល្អ ឬអនុវត្តការងារផ្ទះ ឬហាត់កីឡាមិនបានល្អ នៅពេលពួកគេប្រកែក ឬប្រឆាំងនឹងមតិយោបល់របស់អ្នក ។ ឪពុកម្តាយត្រូវធ្វើជាគ្រូបង្វឹក គ្រូបង្រៀន និងអ្នកប្រឹក្សាយោបល់ ដើម្បីឱ្យកូនៗរៀនចេះពីឥរិយាបថល្អ អភិវឌ្ឍឥរិយាបថដែលមានសុខភាពល្អក្នុងការរៀនសូត្រ និងដឹងអំពីវិធី ដើម្បីទទួលបានផលប្រយោជន៍ល្អបំផុត ។

មតិត្រឡប់ (feedback) គឺជាឧបករណ៍មួយមានប្រសិទ្ធភាពបំផុតដែលយើងត្រូវសម្រេចបាន ។ បើអ្នកផ្តល់មតិត្រឡប់មិនបានល្អ វានឹងធ្វើឱ្យកូនអ្នកមិនអើពើ ទំនាក់ទំនងបែកបាក់ និងធ្វើឱ្យខូចតម្លៃខ្លួនឯង ។ ប្រសិនបើអ្នកផ្តល់មតិត្រឡប់ប្រកបដោយប្រសិទ្ធភាព អ្នកនឹងឃើញការរីកចម្រើនលើឥរិយាបថ និងការរៀនសូត្រ សូម្បីតែក្នុងចំណោមយុវវ័យក៏ដោយ ។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តដើម្បីផ្តល់មតិត្រឡប់ (feedback) ឱ្យកូនរបស់អ្នក ៖

ធ្វើឱ្យវាជាក់លាក់ ៖ វាចាំបាច់ណាស់ក្នុងការផ្តល់យោបល់អំពីឥរិយាបទ ជំនាញ ឬអាកប្បកិរិយារបស់កូនឱ្យបានច្បាស់លាស់ និងជាក់លាក់ ប្រសិនបើអ្នកចង់កែលម្អកូន ។ «កូន … ប្រសិនបើកូនចង់និយាយជាមួយបងប្រុសឯង កូនគួរប្រើភ្នែកទាក់ទងផង នោះគេទំនងជានឹងស្តាប់កូនច្រើនជាងមុន» ។ មតិត្រឡប់ចាំបាច់ត្រូវមានលក្ខណៈជាក់លាក់ជាទូទៅដើម្បីឱ្យកុមារ ឬក្មេងជំទង់ដឹងច្បាស់ពីរបៀបធ្វើឱ្យបានល្អប្រសើរ ។

ធានាថា វាជាការពណ៌នា ៖ «ទេកូន នេះមិនមែនជាវិធី ដើម្បីធ្វើវាទេ», «ចូរកូនលេងដោយស្ងប់ស្ងាត់ ពេលកូនលេងនៅខាងក្នុងផ្ទះ» ។ សូមលើកឡើងពីរបៀបដែលកុមារត្រូវប្រព្រឹត្ត ។ ប្រើឃ្លា និងពាក្យដែលមានអត្ថន័យពិតប្រាកដសម្រាប់កុមារជាជាងភាសាមិនច្បាស់ និងមិនពិពណ៌នាដូចជា «ត្រូវធ្វើជាក្មេងស្រីល្អ» ដូច្នេះកូនក្មេងមិនត្រឹមតែដឹងអំពីអ្វីដែលរំពឹងទុកនោះទេ ប៉ុន្តែពួកគេក៏យល់ពីវិធីដើម្បីបំពេញតាមការរំពឹងទុករបស់អ្នកផងដែរ ។

វាត្រូវតែបានទាន់ពេលវេលា ៖ ការផ្តល់នូវមតិយោបល់តបដល់កូនតូចដែលទើបចេះដើរក្នុងរយៈពេលកន្លះម៉ោង បន្ទាប់ពីពួកគេបានបញ្ចេញសកម្មភាពមិនល្អ ឬឆេវឆាវនៅទីសាធារណៈនឹងធានាថា គ្មានផលប៉ះពាល់អ្វីឡើយ ។ផ្ទុយទៅវិញ ការផ្តល់នូវប្រតិកម្មតប នៅពេលដែលក្មេងជំទង់ខឹងនឹងបង្កើតបានរឿងមួយ គឺអ្នកនឹងមានជម្លោះនៅក្នុងដៃរបស់អ្នក ។ ការផ្តល់មតិត្រឡប់ត្រូវការចាំបាច់ភ្លាមៗសម្រាប់ក្មេងៗ ហើយប្រសិនបើអាច ធ្វើមុនព្រឹត្តិការណ៍ ឬសកម្មភាពណាមួយ ។

និយាយអប់រំ ពេលអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ ៖

ឪពុកម្តាយដែលមានកំហឹង ឬកំពុងខឹងកូន ជាទូទៅផ្តល់មតិយោបល់មិនល្អដល់កុមារនោះឡើយ ។ មិនថា អ្នកជ្រើសរើសពាក្យរបស់អ្នកល្អប៉ុនណា ហើយថាតើការឆ្លើយតបរបស់អ្នកត្រឹមត្រូវប៉ុនណានោះទេ មតិត្រឡប់ដែលបានផ្តល់ដោយកំហឹងនឹងជំរុញការតបត ឬការប្រឆាំងមកវិញ ។ ពួកគេនឹងមិនអើពើ ឬទទួលយកសារអប់រំរបស់អ្នកឡើយ ។

វាជាការសំខាន់ណាស់ ដែលកុមារមានការយល់ដឹងអំពីសុពលភាព និងការវាយតម្លៃខ្លួនឯងដោយស្មោះត្រង់ ពីព្រោះនៅពេលពួកគេធំ ហើយប្រឈមមុខនឹងភាពលំបាក ពួកគេចាំបាច់ត្រូវមើលខ្លួនឯង ដើម្បីទទួលបានកម្លាំង និងការយល់ព្រម ។ ប្រសិនបើពួកគេមិនអាចធ្វើបាន ពួកគេនឹងងាយរងគ្រោះចំពោះការយល់ព្រមពីខាងក្រៅ ដែលកើតឡើងពីសម្ពាធរបស់មិត្តភក្ដិ ការសម្លុត និងការលោតចូលក្នុងសង្គមធម្មតា ។

ពេលកូនសួរវិញថា «ប៉ា តើរូបភាពនេះល្អទេ ?» ឬ «ប៉ា មើលកិច្ចការខ្ញុំទៅមើល ខ្ញុំធ្វើបានល្អហើយ ឬនៅ ?» … សូមបែរការចាប់អារម្មណ៍របស់អ្នកទៅកាន់កូន គាំទ្រពួកគេបន្ថែម ហើយសួរពួកគេថាតើពួកគេមានអារម្មណ៍យ៉ាងណា ចំពោះការងាររបស់ពួកគេ ។

ការផ្តល់យោបល់ ឬមតិត្រឡប់ គឺជាឧបករណ៍ក្នុងការចិញ្ចឹមអប់រំកូនដ៏អស្ចារ្យមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើភាពល្អិនល្អន់ ការចាប់អារម្មណ៍ខ្ពស់ និងឆន្ទៈក្នុងការគោរពសេចក្តីថ្លៃថ្នូររបស់កុមារ ឬមនុស្សវ័យក្មេងដែលកំពុងទទួលវា ។ វាក៏មានប្រសិទ្ធិភាពផងដែរ នៅពេលដែលអ្នកផ្តល់មតិត្រឡប់បន្តិចបន្ទួច ជាជាងការរំងាប់អារម្មណ៍ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។