ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Camhomes ទទួល​បាន​អតិថិជន​១​ពាន់​នាក់​ចាប់អារម្មណ៍​លើ​ខុន​ដូ D’seaview

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ប្រកាស​លក់​ខុន​ដូ D’seaview របស់ Camhomes​នៅ​ពេល​ថ្មី​នេះ​ៗ ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​មាន​ច្រើន​ពី​អតិថិជន​ផ្នែក​ទៅ​លើ​គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ផ្តល់​ជូន​អតិថិជន​។

រាជធានី​ភ្នំពេញ ៖  បន្ទាប់​ពី​ការ​ប្រកាស​លក់​ខុន​ដូ D’seaview របស់ Camhomes​នៅ​ពេល​ថ្មី​នេះ​ៗ ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​មាន​ច្រើន​ពី​អតិថិជន​ផ្នែក​ទៅ​លើ​គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ផ្តល់​ជូន​អតិថិជន​។

លោក​គួ​ច លេង​ឃាង អ្នក​យុទ្ធសាស្ត្រ​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន Public Housing Development (Cambodia) Ltd មាន​ប្រសា​ន៍​ថា «​មាន​អតិថិជន​ជិត​១.០០០​នាក់ បាន​មក​ចាប់អារម្មណ៍​ចុះ​ឈ្មោះ​បំពេញ​សំណុំ​ឯកសារ ដើម្បី​ទិញ​ខុន​ដូ D’seaview បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​បើក​លក់​កាលពី​ពេល​ថ្មី​នេះ​ៗ»​។ ប្រជាជន​កម្ពុជា​ដែល​មក​កក់​ខុន​ដូ  D’seaview នៅ​មុន​ពេល​ថ្ងៃ​ទី​31 ធ្នូ​2015 នឹង​ទទួល​បាន​តម្លៃ​ពិសេស ដោយ​ចំណាយ​ត្រឹមតែ 50​ភាគរយ​ដំបូង នៃ​តម្លៃ​ខុន​ដូ​សរុប គឺ​អាច​ក្លាយ ជា​ម្ចាស់​បាន​។ លោក​ថា ខុន​ដូ​នេះ​មាន​តម្លៃ​ចាប់ពី​៣៣.០០០​ដុល្លារ​ឡើង​ទៅ​ជាមួយ​និង​ការ​ផ្តល់​ជូន​ពិសេស​។

ទាក់ទង​នឹង​ការ​ផ្តល់​ជូន​លក្ខណៈ​ពិសេស​បើ​តាម​លោក គួ​ច លេង​ឃាង​បញ្ជាក់​ថា «​យើង​នឹង​មិន​ផ្តល​ជូន​តម្លៃ​ពិសេស​បែប​នេះ បន្ទាប់​ពី​បំណាច់​ឆ្នាំ​នេះ​តទៅ​»​។​ខុន​ដូ​D’seaview មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​តំបន់ឆ្នេរ​សមុទ្រ មាន​កំពង់​ផែ ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​។ នៅ​ក្នុង​រយៈពេល​៨​ខែ ដំបូង​នៃ​ឆ្នាំ ២០១៥ ព្រ​លាន​យន្តហោះ​នេះ​ទទួល​បាន​អ្នកដំណើរ​ជាង​6​ម៉ឺន​នាក់​ដែល​ជា​សញ្ញា នៃ​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៃ​ខេត្ត​មួយ​នេះ​។

 D’Seaview គឺជា​គម្រោង​ខុន​ដូ​ដ៏​ប្រណីត ដែល​មា​នទី​តាំងនៅ​ជិត​ឆ្នេរ​សុខា​ដ៏​មាន​ប្រជាប្រិយភាព ហើយ​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​៩៨១៨​ម៉ែត្រការ៉េ ព្រមទាំង​មាន​ខុន​ដូ​សម្រាប់​ស្នាក់ នៅ​ចំនួន ៧៣៥ ដោយ​ក្នុង​ចំណោម​នោះ​ខុន​ដូ​ដែល​មាន​បន្ទប់​គេង​មួយ​មាន​ចំនួន​២៥០ ខុន​ដូ​ដែល មាន​បន្ទប់​គេង​ពីរ​មាន​ចំនួន​២៩៩ ខុន​ដូ​មាន​បន្ទប់​គេង​បី មាន​ចំនួន​១៨៤ និង​ខុន​ដូ​ជា​លក្ខណៈ​គ្រួសារ​មាន​ចំនួន​២​។ នៅ​ទី​នេះ​ក៏​មាននូវ​បរិក្ខារ​ទំនើប​ជា​ច្រើន​បន្ថែម​ទៀត​ដូច​ជា អាង​ហែល​ទឹក​កន្លែង​ហាត់ប្រាណ និង​សូ​ណា សាល​ជប់លៀង ក៏​ដូច​ជា​កន្លែង​ក្មេង​លេង ជាដើម​។
បើ​តាម​អគ្គលេខាធិការ​គណៈកម្មការ​ស្ថាបត្យករ​ម្ម​កម្ពុជា លោក  ភឿ​ង សុ​ភ័​ណ្ឌ មាន​ប្រសាសន៍​ថ្មី​នេះ​ៗ​នៅ​ស​ណ្ឋា​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ថា «​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គឺ​ចាប់ពី​ឆ្នាំ​២០១១ ដល់​ដំណាច់ឆ្នាំ​២០១៤ មាន​ជា​មធ្យម​ជិត​២,២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​នៅ​ឆ្នាំ​២០១១ មាន​ទុន​វិនិយោគ​ជាង​១.២២៦​លាន​ដុល្លារ ឆ្នាំ​២០១២ មាន​ទុន​ជាង​២.១០៩​លាន​ដុល្លារ ឆ្នាំ​២០១៣​មាន​ជាង​២.៧៧៣​លាន​ដុល្លារ និង​ឆ្នាំ​២០១៤ មាន​ជាង​២.៥០៧​លាន​ដុល្លារ​។ តាម​ទិន្នន័យ​ដែល​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ស្រង់​បាន​គិត​មក​ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នេះ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​២.៩៣៦​លាន​ដុល្លារ ហើយ​បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ មានការ​កើនឡើង​ចំនួន​២៧% ។ សន្ទុះ​នៃ​ការ​រីក​ចម្រើន​លើ​វិស័យ​សំណង់​ដូច​បាន​លើក​ឡើង​នេះ សេចក្តី​ត្រូវការ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មី​ៗ រួម​ទាំង​ការ​តុបតែង​ក្នុង​អគារ​ជា​កត្តាចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើ​ឡើង​នូវ​ផលិតភាព​និង​គុណភាព​នៃ​សំណង់​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដារ​តំបន់​និង​អន្តរជាតិ​»៕