ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថែរក្សា​ទូរស័ព្ទ​ស៊េរី GaIaxy ឱ្យ​ថ្មី​ជា​និច្ច​មិនមែន​ជា​រឿង​លំបាក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន​នេះ​ទូរស័ព្ទ​អាច​ប្រើប្រាស់​បាន​កាន់តែ​ច្រើន​យ៉ាង ដូច្នេះ​ហើយ​អ្នក​ចាំបាច់​ត្រូវ​តែ​ថែរក្សា​វា​ឲ្យ​បាន​ល្អ​បំផុត ។ វា​មិន​ត្រឹមតែ​មាន​ន័យ​ថា​ការ​ការពារ​ថ្ម​ឲ្យ​ប្រើ​បាន​យូរ​ប៉ុណ្ណោះ​ទេ

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន​នេះ​ទូរស័ព្ទ​អាច​ប្រើប្រាស់​បាន​កាន់តែ​ច្រើន​យ៉ាង ដូច្នេះ​ហើយ​អ្នក​ចាំបាច់​ត្រូវ​តែ​ថែរក្សា​វា​ឲ្យ​បាន​ល្អ​បំផុត ។ វា​មិន​ត្រឹមតែ​មាន​ន័យ​ថា​ការ​ការពារ​ថ្ម​ឲ្យ​ប្រើ​បាន​យូរ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ន័យ​ថា អ្នក​ត្រូវ​រៀបចំ​ការ​ទុកដាក់​ឯកសារ និង RAM ព្រមទាំង​ត្រូវ​រក្សា​ទុក​អ្វី​គ្រប់យ៉ាង​ឲ្យ​បាន​ល្អ និង​មាន​សុវត្ថិភាព ។

នៅ​ដើមឆ្នាំ​នេះ ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​ណែនាំ The Smart Manager ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់​ស្កែ​ន​(scan)​និង​បង្កើន​ប្រសិទ្ធភាព​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ក្នុង​ពេល​តែ​មួយ ។ វា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​តាំងពី​ថ្ងៃ​សម្ពោធ​ទូរស័ព្ទ​សាំ​សុ​៊​ង Galaxy S6 និង Galaxy S6 edge​មក​ម្ល៉េះ ហើយ​វា​ត្រូវ​បាន​ធ្វើ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់ ។ ទូរស័ព្ទ​សាំ​ស៊ុង Galaxy S6 edge+ និង Note5 មាន​រួច​ជា​ស្រេច​នូវ​កម្មវិធី​ជួយ​រក្សា​ថ្ម​ទូរស័ព្ទ​ក៏​ដូច​ជា appoptimization និង​កម្មវិធី​សុវត្ថិភាព​ជា​ច្រើន ។

កម្មវិធី Smart Manager ផ្តោត​សំខាន់​លើ​៖ ថាមពល​ថ្ម ផ្ទុក​ឯកសារ RAM និង​ប្រព័ន្ធ​សុវត្ថិភាព ។

ការ​រក្សា​ថ្ម​ទូរស័ព្ទ​ឲ្យ​ប្រើប្រាស់​បាន​យូរ
អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​មួយ​ចំនួន​មិន​បានដឹង​ថា គេ​អាច​លុប​កម្មវិធី​ដែល​មិនសូវ​ប្រើ​ឬ​មិន​ដែល​ប្រើ​ពី​ទូរស័ព្ទ​ដៃ​នោះ​ទេ ។ នៅ​ពេល​ខ្លះ​កម្មវិធី​ទាំងនោះ​ដំណើរការ​ហើយ​ប្រើ​ថាមពល​ថ្ម​អស់​ជា​ច្រើន ។ អ្នក​អាច​ប្រើ Smart Manager ដើម្បី​ការពារ​ការ​ខ្ជះខ្ជាយ​ថាមពល​ថ្ម​ទូរស័ព្ទ​តាម​រយៈ « App Optimization »​។

អ្នក​អាច​ជ្រើសរើស​យក «Always Optimizing », «Automatically Optimizing» ឬ​ក៏ «Disable For » ។  «Always Optimizing» បញ្ឈប់​កម្មវិធី​មិន​ឲ្យ​ប្រើប្រាស់​ថាមពល​ថ្ម​តែ​ម្តង ។ ប្រសិនបើ​អ្នក​ជ្រើសរើស « Automatically Optimizing » កម្មវិធី​នឹង​ឈប់​ប្រើ​ថាមពល​ថ្ម​រយៈពេល​៣​ថ្ងៃ​បន្ទាប់​ពី​ប្រើ​រួច​។  នៅ​ពេល​ដែល​អ្នក​ជ្រើសរើស​យក «Disable For » អ្នក​នឹង​លែង​ទទួល​សារ​រំលឹក​ពី​កម្មវិធី​នោះ​ទៀត​ហើយ ។

លើ​អេ​ក្រង់​ក៏​បង្ហាញ​ពី​ភាគរយ​នៃ​ថាមពល​ថ្ម​ដែល​មាន ព្រមទាំង​រយៈពេល​ដែល​វា​អាច​ប្រើ​បាន​បន្ត​ទៀត ។ ដោយ​ការ​ជ្រើសរើស​យក Battery Usage អ្នក​អាច​មើល​ថា​តើ​មានកម្ម​វិធី​អ្វីខ្លះ​ដែល​បាន​ដំណើរការ បន្ទាប់​ពី​អ្នក​បញ្ចូល​ថ្ម​ពេញ​។ Power Saving Mode និង Ultra Power Saving Mode ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​រយៈពេល​ថាមពល​ថ្ម​អាច​ប្រើប្រាស់​បាន​សម្រាប់​អ្នក​ដែល​ចង់​សន្សំ​ថាមពល​ថ្ម ។ ដើម្បី​មើល​ពី​ការ​ប្រើប្រាស់​ថ្ម​របស់​កម្មវិធី​នីមួយ​ៗ សូម​ជ្រើស​យក​ព័ត៌មាន​លម្អិត ។

ការ​សម្អាត
ដើម្បី​បង្កើន​ទំហំ​សម្រាប់​ផ្ទុក​ឯកសារ​របស់​អ្នក កម្មវិធី Smart Manager នឹង​ស្កែ​ន​ដោយ​ស្វ័យប្រវត្តិ ហើយ​លុប​ទិន្នន័យ​ដែល​មិន​ចាំបាច់​មួយ​ចំនួន ។ អ្នក​អាច​បើក​កម្មវិធី Smart Manager ហើយ​ជ្រើសរើស​យក Storage ដើម្បី​មើល​ថា​តើ​ទំហំ​កន្លែង​ផ្ទុក​ឯកសារ​របស់​អ្នក​ប្រើ​អស់​ប៉ុណ្ណា​ហើយ ។ ប៊ូ​តុង​ព័ត៌មាន​លម្អិត​នៅ​ខាងលើ​បំផុត​នៃ​អេ​ក្រង់​បង្ហាញ​ព័ត៌មាន​បន្ថែម​អំពី​ទំហំ​សរុប​ដែល​អាច​នៅ​ប្រើប្រាស់​បាន ប្រព័ន្ធ​អង្គ​ចង​ចាំ ទំហំ​ដែល​បាន​ប្រើ​ទិន្នន័យ​សម្ងាត់ និង​ឯកសារ​ផ្សេង​ៗ​នៃ​ទូរស័ព្ទ​របស់​អ្នក ។

អ្នក​ក៏​អាច​លុប​ទិន្នន័យ​នៅ​លើ​ទូរស័ព្ទ​ដោយ​ខ្លួនឯង ។ អ្នក​ប្រើប្រាស់​ក៏​អាច​ពិនិត្យ​ការ​ផ្ទុក​ឯកសារ​ដោយ​ជ្រើសរើស​យក « User Data» នៅ​ក្នុង​បញ្ជី​ផ្ទុក (Storage Manu) ។ វា​អាច​បង្ហាញ​ពី​ទំហំ​ប្រភេទ​នៃ​ឯកសារ​នីមួយ​ៗ​ដែល​កំពុង​តែ​ប្រើប្រាស់ ។ ប្រសិនបើ​អ្នក​ជ្រើស​យកពាក្យ Application អ្នក​អាច​មើលឃើញ​ថា កម្មវិធី​មួយ​ណា​ដែល​បាន​ប្រើ​ញឹកញាប់ ហើយ​លុប​ចោល​កម្មវិធី​ណា​ដែល​អ្នក​មិនសូវ​ប្រើប្រាស់ ។

RAM RAM​ជា​កន្លែង​ដែល​ត្រូវ​បាន​រក្សា​ទុក​ឯកសារ​បណ្តោះអាសន្ន​នៅ​ពេល​ដែល​ទូរស័ព្ទ​របស់​អ្នក​ដំណើរការ​កម្មវិធី​។ ការ​សម្អាត RAM របស់​អ្នក​នឹង​ជួយ​ឲ្យ​អ្នកមាន​កន្លែង​ផ្ទុក​ច្រើន និង​ដំណើរការ​បាន​លឿន​ជាង​មុន ។

នៅ​អេ​ក្រង់​របស់​ទូរស័ព្ទ​ក៏​មាន​បង្ហាញ​ចំនួន​ភាគរយ​នៃ RAM ដែល​បាន​ប្រើប្រាស់ កម្មវិធី​កំពុង​ដំណើរការ និង​ទំហំ RAM ដែល​កំពុង​ប្រើប្រាស់ ។ អ្នក​ក៏​អាច​មើល​ថា​តើ​មានកម្ម​វិធី​ប៉ុន្មាន​ដែល​កំពុង​តែ​ដំណើរការ​នៅ​លើ RAM ដែល​ជួយ​អ្នក​ក្នុង​ការ​ជ្រើសរើស​ថា​តើ​កម្មវិធី​ណា​ដែល​គួរតែ​បិទ ។ មិនតែប៉ុណ្ណោះ អ្នក​ក៏​អាច​ជ្រើសរើស​យកពាក្យ « End All » ដើម្បី​បិទ​កម្មវិធី​ទាំងអស់ ។

ការពារ​ខ្លួន​របស់​អ្នក
ពេល​ខ្លះ​អ្នក​ប្រើ​ទូរស័ព្ទ​អាច​នឹង​ដំឡើង​កម្មវិធី ឬ​ក៏​មេរោគ​ចូល​ទូរស័ព្ទ​ដោយ​មិនដឹង​ខ្លួន ហើយ​វា​អាច​នាំ​ឱ្យ​បាត់បង់​ព័ត៌មាន​ផ្ទាល់ខ្លួន​ឬ​ខូច​ទូរស័ព្ទ ។ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​ធ្វើ​ឱ្យ​ទូរស័ព្ទ​ដំណើរការ​យឺត​ឬ​ឆាប់​អស់​ថាមពល​ថ្ម ។

កម្មវិធី Smart Manager ស្កែ​ន​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ពិនិត្យ​មើល​មេរោគ កម្មវិធី​ដែល​សុ​ី​ថ្ម​ខ្លាំង​ពេក កម្មវិធី​ដែល​ធ្វើ​ឲ្យ error ខុស​ពី​ធម្មតា ព្រមទាំង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន ។ អ្នក​ប្រើប្រាស់​ក៏​អាច​ធានា បាន​នូវ​សុវត្ថិភាព​ដោយ​លុប ឬ​បិទ​កម្មវិធី​ដែល​អ្នក​មិន​ចង់បាន ។ ទូរស័ព្ទ​សាំ​សុ​៊​ង​ដែល​មាន Smart Manager ផ្តល់​នូវ​ដំណោះស្រាយ​ដោយ​ប្រឆាំង​នឹង​មេរោគ​តាម​រយៈ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Intel Security ។

ការ​គ្រប់គ្រង
ជាមួយនឹង​កម្មវិធី Smart Manager អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​សាំ​សុ​៊​ង Galaxy អាច​មាន​ទំនុកចិត្ត​ថា ទូរស័ព្ទ​របស់​ពួក​គេ​មាន​សុវត្ថិភាព និង​មានដំណើរ​ការ​ល្អ ។ ឥឡូវនេះ​កម្មវិធី Smart Manager អាច​ប្រើប្រាស់​បាន​សម្រាប់​ទូរស័ព្ទ S6, S6 edge, S6 edge+, S5, S4, Note5, Note4 និង Note3 ជាដើម ៕