ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់កំពូលរថយន្ត​លំដាប់​ពិភពលោក ថ្លៃ​ជាងគេ​បំផុត !

2 ឆ្នាំ មុន

ប្រសិនបើ​យើង​និយាយ​អំពី​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​លោក នោះ​ប្រហែលជា​មាន​មនុស្ស​មិន​តិច​ទេ ដែល​ស្គាល់​ម៉ាក​រថយន្ត​ទាំងនោះ​ ។ ហើយ​ចង់​បញ្ជាក់​ដែរ​ថា យើង​គ្រប់​គ្នា​ពិតជា​អាច​ស្រមៃ​ថា​មាន​វា និង​ស្រឡាញ់​វា​ដោយសារ​តែសម្រស់​របស់​វា​ ។ ក្រុមហ៊ុន​ជា​ច្រើន ដែល​ផលិត​រថយន្ត​ថ្លៃ​បំផុត​ក្នុង​លោក…

ប្រសិនបើ​យើង​និយាយ​អំពី​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​លោក នោះ​ប្រហែលជា​មាន​មនុស្ស​មិន​តិច​ទេ ដែល​ស្គាល់​ម៉ាក​រថយន្ត​ទាំងនោះ​ ។ ហើយ​ចង់​បញ្ជាក់​ដែរ​ថា យើង​គ្រប់​គ្នា​ពិតជា​អាច​ស្រមៃ​ថា​មាន​វា និង​ស្រឡាញ់​វា​ដោយសារ​តែសម្រស់​របស់​វា​ ។ ក្រុមហ៊ុន​ជា​ច្រើន ដែល​ផលិត​រថយន្ត​ថ្លៃ​បំផុត​ក្នុង​លោក ខ្លះ​ផលិត​ចេញ​ត្រឹមតែ​មួយ ឬពីរ ឬ​ ១០​ គ្រឿង​ប៉ុណ្ណោះ មាន​ដូច​ជា​ម៉ាក ៖ Bugatti, Ferrari, Rolls-Royce ។​ល​។ ហើយ​រថយន្ត​ទាំងនេះ​ប្រហែលជា​រថយន្ត​លំដាប់ថ្នាក់​អភិជន និង​សេដ្ឋី​ៗ ដែល​មាន​លុយ​ចាយ​រាប់​លានចាយ​មិន​អស់គរ​ចោល​ ។ តោះ ! មក​មើល​ប្រភេទ​រថយន្ត​ថ្លៃ​បំផុត​លើ​លោក​ ៖

Rolls-Royce Boat Tail តម្លៃ $28.0 លាន​

លំដាប់ថ្នាក់​ថ្លៃ​ជាងគេ ទី​ ១ ៖ Rolls-Royce Boat Tail បច្ចុប្បន្ន​ឡាន​នេះ​មាន​តម្លៃ​ 28 លានដុល្លារ ​។ ក្រុមហ៊ុន​ផលិត​ឡាន​ម៉ាក Rolls-Royce បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​ការ​ច្នៃ​ម៉ូដ​ដ៏​អស្ចារ្យ និង​ប្រណីតតាម​បែប​ស្តង់ដារ និង​មាន​រាង​ដូច​កន្ទុយ​ទូក​ ។ Boat Tail ត្រូវ​បាន​ស្នង​ដំណែង​ពី Sweptail ក្នុង​ឆ្នាំ 2017 ហើយត្រូវ​បាន​គេ​ដឹង​ថា ​លក់​ក្នុង​តំលៃ 12.8 លានដុល្លារ ។ Boat Tail មាន​រចនា​សន្ទះ​ពីរ​នៅ​ខាងក្រោយ ដែល​មាន​តែ​មួយ​គត់ នៅ​ខាងក្នុង​មានការ​រចនា​តាម​បែប​លក្ខណៈ​ប្រពៃណី ដែល​ល្អ​ឥត​ខ្ចោះ នៅ​ខាងក្រោយ​រថយន្ត អ្នក​អាច​បើក​បន្ទះ​ទាំង​ពីរដែល​ក្នុង​នោះ​មាន ទូរ​ទឹកកក ស្រា​សំ​ប៉ា​ញ និង​ឆ័​ត្រ នៅ​ពេល​អ្នក​អង្គុយ​លម្ហែ​ក្រោម​ពន្លឺព្រះអាទិត្យ ​។ ទោះបីជា Rolls-Royce មិន​បាន​ប្រកាស​ពី​តម្លៃ​ជា​ផ្លូវការ របស់​រថយន្ត​នេះ​ក៏​ដោយ ក៏​មាន​ពាក្យ​ច​ចាម​អារាម​ថា Boat Tail ​តម្លៃ​ថ្មី ២៨ លាន​ដុល្លារ​ ។

Bugatti La Voiture Noire មាន​តំលៃ $18.7 លាន

លំដាប់ថ្នាក់​ថ្លៃ​ជាងគេ ទី​ ២ ៖ Bugatti La Voiture Noire មាន​តម្លៃ 18.7 លានដុល្លារ នេះ​បន្ទាប់​ពី​គិត​លើ​ការ​បង់ពន្ធ​រួច​ហើយ ឡាន​ម៉ាក​នេះ​តែងតែ​ថ្លៃ​បំផុត​ក្នុង​លំដាប់​ពិភពលោក ​។ វា​ត្រូវ​បាន​ផលិត​ឡើង​ត្រឹមតែ ៦ ​គ្រឿង​ប៉ុណ្ណោះ ដែល​ជា​ប្រភេទ​រថយន្ត​ផ្ទាល់ខ្លួន (Type 57 SC Atlantic)​។

Bugatti Centodieci តម្លៃ $9.0 លាន

លំដាប់ថ្នាក់​ថ្លៃ​ជាងគេ ទី ​៣៖ Bugatti Centodieci តម្លៃ 9 លានដុល្លារ វា​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូងនៅ Pebble Beach នៃ​ស​ប្តា​ហ៍​រថយន្ត កាលពី​ឆ្នាំ​មុន ដោយ​បាន​បង្ហាញ​នូវ​ម៉ូ​ឌែ​ល​ដ៏​កម្រ និង​ថ្លៃ​បំផុត​មួយ​នេះ​ដល់​ពិភពលោក ​។ វា​ជា​រថយន្ត​ដែល​ផលិត​ដោយ​មានការ​កំណត់​ចំនួន (Limited Edition) ដែល​មាន​ត្រឹមតែ ១០ គ្រឿង​ប៉ុណ្ណោះ ។ រថយន្ត​នេះ​ផង​ដែរ គឺជា​ការ​ត្រលប់​ទៅ​រក​កា​រត​រំឭក​ដល់​រថយន្ត​ម៉ាក Bugatti EB110 ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ រថយន្តផលិត​ឡើង​ក្នុង​គោលបំណង​អបអរសាទរ​ខួប ១១០ ឆ្នាំ របស់ Bugatti ៕ ប្រភព ៖ motor1

អត្ថបទសរសេរ ដោយ