ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តប៉ៃលិន៖​ ការ​ដឹកទំនិញ​ចេញ-ចូល​បានលើក​លែង​​​នៅ​ចំណុច​ផ្លូវ​លេខ​៥៧និង៥៩

1 ខែ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​លើកលែង​ចំពោះ​ការ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៧ ​ត្រង់​ចំណុច​ព្រំប្រទល់​អូរ​សួស្តី ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ប៉ៃលិន និង​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង និង​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ព្រំប្រទល់​ស្ទឹង​កុយ រវាង​ស្រុក​សាលា​ក្រៅ…


ខេត្ត​ប៉ៃលិន ៖ ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​លើកលែង​ចំពោះ​ការ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៧ ​ត្រង់​ចំណុច​ព្រំប្រទល់​អូរ​សួស្តី ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ប៉ៃលិន និង​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង និង​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ព្រំប្រទល់​ស្ទឹង​កុយ រវាង​ស្រុក​សាលា​ក្រៅ និង​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

Picture

សូមបញ្ជាក់ថា បើយោង​តាម​សេចក្តីសម្រេច​លេខ​០៩០/២១ សសរ​. ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ស្តី​ពី​ការ​ហាមឃាត់ ការ​ធ្វើ​ដំណើរ​ចេញចូល​ពី​ខេត្ត​ប៉ៃលិន ទៅ​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩។

Picture

ប្រភព​ព័ត៌មាន​នៅ​ក្នុង​លិខិត​បានឱ្យ​ដឹង​ថា ​ដើម្បី​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ​ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញចូល ពី​ខេត្ត​ប៉ៃលិន ទៅ​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ជា​បណ្តោះអាសន្ន​ សម្រាប់​រយ​:​ពេល​១៤​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង​២៣ និង​៥៩​នាទី ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ក្នុង​គោល​បំ​ណ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ វី​ដ​១៩ ប្រភេទ​ដែល​តា (Delta) ។

Picture

​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​មន្ត្រីរាជការ​សាធារណ​:​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ករណី​ពិសេស ដោយ​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រួតពិនិត្យ​នូវ​ប័ណ្ណ​សម្គាល់​ការងារ​របស់​ខ្លួន ឯកសារ​បេស ក​កម្ម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

Picture

ការ​ធ្វើ​ដំណើរ​របស់​កងកម្លាំង​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំ ពេញ​ភារកិច្ច​របស់​ខ្លួន រួម​ទាំង​ការ​ដឹក​ជញ្ជូន​ពលករ ដែល​ត្រឡប់​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន ទៅ​កាន់​ខេត្ត​ស្រុក​កំណើត ក្នុង​គោលបំណង ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ចំនួន​៧​ថ្ងៃ នៅ​ខេត្ត​សាមី ។

Picture

រថយន្ត​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន រថយន្ត​ពន្លត់អគ្គីភ័យ និង​អ្នកជំងឺ​ធ្ងន់ធ្ងរ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ឬ​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​បាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់​ដោយ​កំណត់​ចំនួន​មនុស្ស​មិន​ឱ្យ​លើស​ពី​៤​នាក់ សម្រាប់​ករណី​នីមួយ​ៗ ៕

Picture
Picture
Picture
Picture