ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សារលើ ខេត្ត​កំពង់ឆ្នាំង បើក​ដំណើរការឡើង​វិញ​​ហើយ​ ក្រោយ​​បិទ​អស់​២០​ថ្ងៃ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ផ្សា​លើ​ ក្រុង​កំពង់ឆ្នាំង ដែល​

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ផ្សា​លើ​ ក្រុង​កំពង់ឆ្នាំង ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​បាន​បិទ​អស់​រយៈពេល 20 ថ្ងៃ​ដោយសារ​តែ​មាន​អាជីវករ​ឆ្លង​កូ​វី​ដ​-19 ។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​បាន​បញ្ជាក់​ដែរ​ថា​ ផ្សា​លើ​ក្រុង​កំពង់ឆ្នាំង ចាប់​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី ៣០ ខែកក្កដា ​នេះ​តទៅ ។ ​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​សាលាខេត្ត​បានអំពាវនាវ​ដល់​​​អាជីវករ​ជា​ម្ចាស់​តូប​លក់ដូរ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ និង​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ៣​ការពារ និង​៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

លោក វិ​ជ្ជ​បណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា​ មុន​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ ក្នុង​បរិវេណ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង មន្ត្រី​ជំនាញ​របស់​មន្ទីរ សុខាភិបាល​ខេត្ត បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជា​មុន​សិន​ ។ ​ជាមួយ​គ្នា​នេះ ក្នុង​នាម​មន្ទីរ​សុខាភិបាល​សូម​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ត្រូវ​អនុវត្ត​ឱ្យ​បាន​នូវ​វិធានការ​នានា​សម្រាប់​ការ​ទប់ស្កាត់​ការ​រីក​រាលដាល ជម្ងឺ​កូ​វីត​-១៩​ផង​ដែរ​។

សូម​រំឭក​ថា ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​បាន​បិទ​មិន​ឱ្យ​អាជីវករ​ចូល​លក់ដូរ ចាប់ពី​ថ្ងៃ​ទី ១០ ខែកក្កដា​ឆ្នាំ​២០២១ បន្ទាប់​ពី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​យក​សំណាកលើក​ទី​១ រក​ឃើញ​អាជីវករ វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​២២​នាក់​(​ស្រី​១៧​នាក់​) ក្នុង​ចំណោម ២២៥​នាក់ លើ​ល​ទ្ឋ​ផល​តេស្ត​រហ័ស​កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា គឺ​មុន​១​ថ្ងៃ​នៃ​ការ​បិទ​ផ្សារ​។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ក្រុម​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​យក​សំណាក លើ​អាជីវករ ក្នុង​ផ្សា​រលើ ជា​លើក​ទី ២​ទៀត ជាល​ទ្ឋ​ផល រក​ឃើញ​ចំនួន​១១​នាក់ លើ​អាជីវករ ២៤៨​នាក់​។ ដោយ​ល​ទ្ឋ​ផល នៅ​តែ​បន្ត​រក​ឃើញករណី​វិជ្ជមាន​បែប​នេះ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​បន្ត​បិទ​ផ្សា​រលើ ថែម​១​ស​ប្តា​ហ៍​ទៀត ។

ក្រោយមក នៅ​ថ្ងៃ​ទី ២៨ ខែកក្កដា មន្ត្រី​ជំនាញ​សុខាភិបាល​ក៍បាន​ចុះ​យក​សំណាក​លើ​អាជីវករ​ផ្សា​រលើ ជា​លើក​ទី ៣​បន្ត​ទៀត ដែល​ជាល​ទ្ឋ​ផល​ទៅ​លើ​អាជីវករ២០៩​នាក់​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន ៦ នាក់​បន្ថែម​ទៀត ។​សរុប​ការ​យក​សំណាក​ទាំង​៣​លើក ជាល​ទ្ឋ​ផល​លើ​តេស្ត​រហ័ស មន្ត្រី​ជំនាញ​រក​ឃើញ​អ្នក​វិជ្ជមាន ចំនួន​៣៩​នាក់​។

យ៉ាងនេះ​ក្តី​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​បើក​ឲ្យ​ដំណើរការ​ផ្សា​រលើ ក្រុង​កំពង់ឆ្នាំង ឡើង​វិញ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​បន្ទាប់​ពី​បិទ​រយៈពេល​២០​ថ្ងៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ