ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា ចង់​បញ្ជូន​សាច់បង្កក​ ដែល​កម្ពុជា​រក​ឃើញ​ផ្ទុក​កូ​វី​ដ ទៅ​ពិនិត្យ​នៅ​សិង្ហ​បុរី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុននាំចេញ​របស់​ឥណ្ឌា ចំនួន​ពីរ បាន​ទទួល​ការ​បញ្ជាក់​អំពី​សំណាក ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​សាកល្បង នៅ​ក្នុង​មន្ទីរពិសោធន៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ទទួលស្គាល់​ដោយ ISO 17025…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុននាំចេញ​របស់​ឥណ្ឌា ចំនួន​ពីរ បាន​ទទួល​ការ​បញ្ជាក់​អំពី​សំណាក ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​សាកល្បង នៅ​ក្នុង​មន្ទីរពិសោធន៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ទទួលស្គាល់​ដោយ ISO 17025 រួច​ហើយ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា អវិជ្ជមាន​វីរុស SARS-COV-2 នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា ។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា ដោយ​មើលឃើញ​លទ្ធផល មិន​ចុះសម្រុង​គ្នា នៅ​ប្រទេស​ឥណ្ឌា និង​កម្ពុជា​នោះ ក្រុមហ៊ុន​អ្នក​នាំ​ចេញ​របស់​ឥណ្ឌា តាម​រយៈ​ស្ថានទូត​ឥណ្ឌា​នៅ​ភ្នំពេញ និង​អ្នក​នាំ​ចូល​របស់​ពួក​គេ​នៅ​កម្ពុជា បាន​ស្នើ​សុំ​ទៅ​ក្រសួងសុខាភិបាល​កម្ពុជា និង​គណៈកម្មាធិការ ពិសេស​ប្រយុទ្ធ​នឹង Covid ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ នូវ​សំណាក​ថ្មី​ៗ ចេញពី​កុងតឺន័រ​ដដែល ដើម្បី​បញ្ជាក់​លទ្ធផល​តេស្ត​នេះ ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​មន្ទីរពិសោធន៍​ជឿនលឿន​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ។ ការ​រក​ឃើញ​ហ្សែ​ន​នេះ មិនមែន​ជា​ការ​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​សកម្ម​ទេ ចាប់តាំងពី​កុងតឺន័រ បាន​ចាក​ចេញពី​ប្រទេស​ឥណ្ឌា​ក្នុង​ខែមេសា​ឆ្នាំ ២០២១ ហើយ​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ខែកក្កដា ឆ្នាំ​២០២១ ។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លើក​ឡើង​ថា មិន​មាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​បង្ហាញ​ថា វីរុស​កូ​វី​ដ​-១៩ អាចរ​ស់បាន​លើ​សម្ភារ​វេច​ខ្ចប់ អាហារ​និង​ចំណីអាហារ ក្នុង​រយៈពេល​ជិត ៣​ខែ​ឡើយ ព្រោះថា​កូ​វី​ដ​-១៩ គឺជា​ជំងឺ​ផ្លូវដង្ហើម ដែល​ត្រូវ​បាន​ចម្បង​តាម​រយៈ​ការ​ទំនាក់ទំនង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។ មក​ដល់​បច្ចុប្បន្ន មិន​មាន​ភស្តុ​តាង​ណាមួយ បញ្ជាក់​ពី​វីរុស​ដែល​អាច​ចម្លង​តាម​រយៈ​អាហារ ឬ​ការ​វេច​ខ្ចប់​ចំណីអាហារ​ទេ ។

មេរោគ​កូ​រ៉ូ​ណា ត្រូវការ​សត្វ​មានជីវិត ឬ​មនុស្ស​ដើម្បីរ​ស់រាន្ត ហើយ​មិន​អាច​កើត នៅ​លើ​កញ្ចប់​អាហារ​បាន​ទេ ។ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ប្រទេស​ណាមួយ នៅ​លើ​ពិភពលោក​ដែល​ធ្លាប់​បាន​រាយការណ៍​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា នៅ​ក្នុង​អាហារ​ក្លា​សេ ឬ​វេច​ខ្ចប់ ឬ​ផ្ទៃ​ខាងលើ នៃ​ចំណីអាហារ​វេច​ខ្ចប់ ។

គួរ​ជម្រាប​ដែរ​ថា ក្រុមហ៊ុន​២ ដែល​នាំ​សាច់​ក្របី​បង្កក​ពី​ឥណ្ឌា មក​ចែកចាយ​នៅ​កម្ពុជា រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ យោង​តាម​លិខិត​របស់​លោក ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល បានអោយ​ដឹង​ថា សាច់​ក្របី​បង្កក ទាំង​៣​កុងតឺន័រ ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​នេះ គឺ​ចំនួន ០១​កុងតឺន័រ របស់​ក្រុមហ៊ុន បូ​វី​នី​ហ្វ៊ូ​ដ BOVINI FOOD Co.,LTD និង​ចំនួន​០២​កុងតឺន័រ​ទៀត ជា​របស់​ក្រុមហ៊ុន អើ​ស្អា​រី អ៊ី​ន​វេស​ម៉ិ​ន ខន​ស្ត្រា​ក់​ស៊ិ​ន ASHARY INVESTMENT & CONSTRUCTION Co.,LTD នៅ​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រា​យ​ផត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ