ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងទង្វើហើយ​ប្រុងរត់គេច ​តែ​ទៅអត់​រួច

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់​បាន​រង​របួសធ្ងន់ ឯ​ជន​ដៃដល់​ព្យាយាម​រត់គេច​ខ្លួន​ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​កើត​មាន​អំពើ​ហិ​ង្សា​ដោយ​ចេតនា ស្ថិតនៅ​ចំណុច​គោក​ស្វាយ​ចម្ងាយ​ប្រហែល​២.០០០​ម៉ែត្រ ខាងកើត​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក…


ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់​បាន​រង​របួសធ្ងន់ ឯ​ជន​ដៃដល់​ព្យាយាម​រត់គេច​ខ្លួន​ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​កើត​មាន​អំពើ​ហិ​ង្សា​ដោយ​ចេតនា ស្ថិតនៅ​ចំណុច​គោក​ស្វាយ​ចម្ងាយ​ប្រហែល​២.០០០​ម៉ែត្រ ខាងកើត​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា​៖ ដំបូង​មនុស្ស​មួយ​ក្រុម​មាន​ចំនួន​០៥​នាក់​មាន​៖១/-​ឈ្មោះ ច្រឹ​ក ឆ​វន្ត អាយុ​២២​ឆ្នាំ​, ២/-​ឈ្មោះ វុ​ធ រ៉ា​វី​ន ប្រុស​ អាយុ​២៩​ឆ្នាំ​, ៣/-​ឈ្មោះ ហួ ម៉ា​ប់ ប្រុស​អាយុ​ប្រហែល​៣១​ឆ្នាំ​, ៤/-​ឈ្មោះ​ច្រឹ​ក ឆ​វ៉ា​ត់​ប្រុស​អាយុ​២៥ ឆ្នាំ​ទាំង​០៤​នាក់ មាន​ទីលំនៅ​បែក​ចាន​ចាស់ ឃុំ​ស្វាយចេក , ៥/-​ឈ្មោះ ងោ​ល ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​នៅ​ភូមិ​តា​អុង​លិច​ឃុំ​ស្វាយចេក ។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ ​មុន​ពេល​កើតហេតុ​ពួក​គេ​ទាំង​០៥​នាក់ បាន​នាំ​គ្នា​ទៅ​ជីក​គាស់​ដើម​ធ្នង់​នៅ​ចំណុច​គោក​ស្វាយ​ចម្ងាយ​ប្រហែល​២.០០០​ម៉ែត្រ ខាងកើត​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក នៅ​ពេល​កំពុង​តែ​ជីក​គាស់​គល់​ធ្នង់​នោះ ឈ្មោះ ងោ​ល ជា​ជន​រង​គ្រោះ បាន​រអ៊ូ​រដាក់​ឈ្មោះ​ច្រឹ​ក ឆ​វ៉ា​ត់ ថា​មិនសូវ​ជួយ​ជីក ពេល​ដែល​បាន​លុយ​មិន​ត្រូវ​យកស្មើគេ​ ដែល​ជា​អ្នក​ខំ​ជីក​នោះ​ទេ ។​

ដោយ​​ឮដូច្នោះ ឈ្មោះ​ច្រឹ​ក ឆ​វ៉ា​ត់ ជា​ជន​ដៃ​ខឹង​ក៏​បាន​វាយ​ទៅ​លើ​ឈ្មោះ​ង៉ោ​ល​ ដែល​កំពុង​ជីក​គាស់​គល់​ធ្នង់​ ដោយ​ពុំ​ដឹងខ្លួន​ចំនួន​០២​ដងចប​កាប់​ត្រូវ​ចំ​ក្បាល បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​ជោក​ខ្លួន។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជន​ដៃដល់​បាន​រត់គេច​ខ្លួន ។​

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​នគរបាល​ស្រុ​ស្វាយចេក​ បាន​ចេញ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ន​របាល​ខេត្ត ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​ម​ង្ល​បូ​រី​ ៕

អត្ថបទសរសេរ ដោយ