ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់ជាតិឆ្ងាញ់យ៉ាងណាទៅបានជា ស្រា​វី​ស្គី​​ មួយដបនេះ​តម្លៃដល់ទៅ ១.៩​ លាន​ដុល្លារ​ !

2 ឆ្នាំ មុន

តើ​អ្នកដឹង​ទេ​ថា ​ស្រា​ខ្លះ​មាន​អាយុកាលពី ២០០ ​ទៅ​ ៣០០​ ឆ្នាំ ហើយ​ស្រា​ទាំងនោះ​លក់​ក្នុង​តម្លៃ​ថ្លៃ​បំផុត ស្ទើរតែ​ស្មើ​ផ្ទះ​វីឡា​មួយ​ថែម​ទៀត​ផង ហើយ​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ គឺការ​រចនា…

តើ​អ្នកដឹង​ទេ​ថា ​ស្រា​ខ្លះ​មាន​អាយុកាលពី ២០០ ​ទៅ​ ៣០០​ ឆ្នាំ ហើយ​ស្រា​ទាំងនោះ​លក់​ក្នុង​តម្លៃ​ថ្លៃ​បំផុត ស្ទើរតែ​ស្មើ​ផ្ទះ​វីឡា​មួយ​ថែម​ទៀត​ផង ហើយ​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ គឺការ​រចនា ​ឬ​ការ​ច្នៃ​ម៉ូដ ដែល​មើលទៅ​សាមញ្ញ​បំផុត ស្រា​ទាំងនោះ​ត្រូវ​បាន​ដាក់​លក់​ឱ្យ​ដេញថ្លៃ ស្រា​ខ្លះ​ក្នុង​មួយ​ដប​លក់​បាន ១១ ម៉ឺន​ដុល្លារ ប៉ុន្តែ​ខ្លះ​ទៀត​លក់​បាន​រហូត​ដល់​ទៅ ១.៩ ​លាន​ដុល្លារ​ឯនោះ ​។ តោះ​មក​ដឹង​ស្រា​វី​ស្គី​ជាប់​ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​អាយុកាល​ជាង ២៥០ ឆ្នាំ បាន​ដាក់​ឱ្យ​មានការ​ដេញថ្លៃ ក្នុង​តម្លៃ​ប៉ាន់ស្មាន​អាច​លក់​ក្នុង​តម្លៃ ១១ ម៉ឺន​ដុល្លារ ដល់ ១.៩ ​លាន​ដុល្លារ ដែល​តម្លៃនេះ​បាន​ប្រែប្រួល​ទៅ​តាម​សម័យកាល​ផង​ដែរ​ ។


ដប​ស្រា​វី​ស្គី​មួយ ដែល​បាន​រក​ឃើញ​ក្នុង​ទីក្រុង LaGrange ក្នុង​រដ្ឋ Georgia ​សហរដ្ឋអាមេរិក The Old Ingledew Whiskey គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ស្រា​វី​ស្គី​ចំណាស់​ជាងគេ​បំផុត ការ​ដេញថ្លៃ​ដំបូង​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អាច​លក់​ក្នុង​ចន្លោះ​ពី ២០.០០០ ដុល្លារ​ទៅ ៤០.០០០ ដុល្លារ​ ។ មុន​ពេល​ដាក់​លក់ ស្រា​នេះ​ត្រូវ​បាន​គេ​ធ្វើការ​វិភាគ​រហូត​ដល់​ទៅ ១៤ ​ដង និង​បាន​សម្រេច​រួម​គ្នា​មួយ​នៃ​សាកលវិទ្យាល័យ Georgia ថា ​ស្រា​នេះ​ផលិត​នៅ​ចន្លោះ​ឆ្នាំ ១៧៦២ និង ១៨០២ អំឡុង​សង្គ្រាម​បដិវត្តន៍ និង​ការ​បះបោរ​វី​ស្គី​ ។ ហើយ​វា​មិន​ច្បាស់​នោះ​ទេ ថា​វា​ត្រូវ​បាន​ផលិត​នៅ​ទីណា ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ស្រា​វី​ស្គី​នេះ លោក Joseph Hyman ជា​អ្នកជំនាញ​ខាង​វិញ្ញាណ​ដ៏​កម្រ​របស់ Skinner បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្រា​វី​ស្គី​នេះ​ជា​ស្រា​មួយ​ក្នុង​ចំណោម​ស្រា​បី​ដប ដែល​នៅ​សល់​ក្នុង​បន្ទប់ក្រោមដី​របស់ JP Morgan ក្នុង​ទស​វត្ស​ឆ្នាំ ១៩៤០ ហើយ​សម្រាប់​ផ្តល់​ជូន​អ្នកមាន​អំណាច​នៅ​វ៉ា​ស៊ី​ន​តោន ក្នុង​សម័យ​កាលនោះ​ ។

យោង​តាមផ្ទះ​ដេញថ្លៃ (Skinner auction house) បាន​ប្រាប់​ពី​ប្រវត្តិ​ស្រា​វី​ស្គី​នេះ​ថា វា​ដ៏​កម្រ​ផ្តល់​នូវ​រសជាតិ​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក លោក John Pierpont Morgan ដែល​ជា​ម្ចាស់​ហាង​ហិរញ្ញវត្ថុ បាន​ទិញ​វា​ក្នុង​កំឡុង​ពេល​មួយ នៃ​ដំណើរ​ទស្សនកិច្ច ជា​ញឹកញាប់​របស់​គាត់​ទៅ​កាន់​រដ្ឋ Georgia ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រា​វី​ស្គី​ត្រូវ​បាន​គេ​ផលិត​តាម​ស្តង់ដារ ក្នុង​ទស​វត្ស​ឆ្នាំ ១៨៦០ ដោយ​ការ​ដាក់​រក្សា​ទុក​ក្នុង​ធុង​ស្រា​ដែល​ធ្វើ​ពី​ឈើ ដែល​អាច​ទុក​បាន​រយៈពេល​ដ៏​យូរ​មុន​ពេល​វា​ត្រូវ​បាន​គេ​ច្រកចូល​ក្នុង​ដប​ស្រា ​។ ថ្វី​ត្បិត​តែ​នេះ​អាច​ជា​ស្រា​វី​ស្គី ដែល​មាន​ចំណាស់​ជាងគេ​បំផុត ហើយ​វា​គ្មាន​ស្រា​ណា​ថ្លៃ​ជាង​នេះនោះ​ទេ ហើយ​នៅក្នុង​ឆ្នាំ ២០១៩ ស្រា the Macallan Fine and Rare 60-Year-Old 1926 បាន​ក្លាយជា​ដប​ស្រា ឬ​ជា​និម្មិត្តរូប​នៃ​វិញ្ញាណ​ថ្លៃ​បំផុត ដែល​មិន​ធ្លាប់​មាន នៅ​ក្នុង​ការ​ដេញថ្លៃ​ដែល​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១,៩ លាន​ដុល្លារ ​៕ ប្រភព ​៖ CNN

អត្ថបទសរសេរ ដោយ