ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​សម្រេច​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​កម្រិត​ស្រាល​នៅ​ខេត្ត​ចំនួន​២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ ២០២១ នេះ បាន​សម្រេច​អនុញ្ញាត​ឱ្យ​មានការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល គ្មាន​រូប​សញ្ញា នៅ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ ២០២១ នេះ បាន​សម្រេច​អនុញ្ញាត​ឱ្យ​មានការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល គ្មាន​រូប​សញ្ញា នៅ​តាម​ផ្ទះ សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​២២ ដែល​ជា​ខេត្ត​មាន​ភូមិសាស្ត្រ​ជាប់​ប្រទេស​ថៃ វៀតណាម និង​ឡាវ ។

នៅ​ក្នុង​ប្រកាស​ស្តី​ពី «​ការ​ដាក់​ឱ្យ​ប្រើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែ​ទាំង និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ នោះ​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ថា យោង​តាម​ត្រូវការ​ចាំបាច់​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដូច្នេះ​សម្រេច​ថា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែ​ទាំង និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន ២២ រួម​មាន ៖ ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះ​សីហ​នុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះ​វិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និង​ស្វាយ​រៀង ។

សូម​បញ្ជាក់​ថា កន្លង​មក គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​អនុញ្ញាត និង​អនុវត្ត​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​តែ​មួយ​ប៉ុណ្ណោះ ។ ពេល​នេះ វិសាលភាព​នៃ​ការ ដាក់​ឱ្យ​ប្រើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែ​ទាំង និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ បាន​ពង្រីក​ដល់ ២២ ខេត្ត​ផ្សេង​ទៀត ដែល​ភាគច្រើន​ជា​ខេត្ត​ដែល​កំពុង​មានការ​ឆ្លង​ក្នុង​សហគមន៍ ដោយ​វីរុស​បំប្លែង​ថ្មី ដែល​តា ដែល​ពាក់ព័ន្ធ​នឹង​បងប្អូន​ពលករ​ខ្មែរ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មាតុភូមិ​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ