ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើន​នឹង​បំរាម​! ចុះ​បិទ​ទីតាំង អាហារ​ដ្ឋា​ន សម្រស់​បុប្ផា ​លួច​បើក​ខារ៉ាអូខេ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ ភោជនីយដ្ឋាន​មួយ​កន្លែង ដែល​លួច​បើក​បន្ទប់​ខារ៉ាអូខេ ផ្គើន​នឹង​សេចក្ដីសំរេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ ភោជនីយដ្ឋាន​មួយ​កន្លែង ដែល​លួច​បើក​បន្ទប់​ខារ៉ាអូខេ ផ្គើន​នឹង​សេចក្ដីសំរេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ចូលរួម​ទប់ស្កាត់ នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​ទីតាំង​យីហោ «​អាហារ​ដ្ឋា​ន សម្រស់​បុប្ផា ២៧១» ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ម្ចាស់​ទីតាំង​មានឈ្មោះ សូ​ឈុ​ន សុវណ្ណ​ធីតា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ហាង ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។
បើ​តាម​សមត្ថកិច្ច​អោយ​ដឹង​ថា មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​បិទ​ទីតាំង​នេះ គឺ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមាន​ជ័យ ដែល​ដឹកនាំ​ដោយ​លោក មា សុភាព អភិបាលរង បាន​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ល្បាត ត្រួតពិនិត្យ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ​ផ្សេង​ៗ ជា​ពិសេស​ភោជនីយដ្ឋាន សូម​ផ្អាក​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ តាម​សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ចូលរួម​ទប់ស្កាត់ នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

សមត្ថកិច្ច​បន្ត​ថា លុះ​កម្លាំង​មក​ដល់ទី​តាំង​ខាងលើ ក៏​ឃើញ​មានការ​ប្រមូលផ្ដុំ​ក្នុង​ហាង «​សម្រស់​បុប្ផា ២៧១» ពេល​នោះ​កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ ក៏​ឃើញ​មាន​បើក​បន្ទប់​ខារ៉ាអូខេ ដោយ​មាន​មនុស្ស​ចំនួន​៧ ក្នុង​នោះ​មាន​ប្រុស​៤ និង​ស្រី​៣​នាក់ ។ ដោយ​ឃើញ​បែប​នេះ កម្លាំង​សមត្ថកិច្ច​បានអោយ​ភ្ញៀវ​គិតលុយ​ឲ្យ​ម្ចាស់​ហាង ហើយ​ធ្វើការ​អប់រំ​ណែនាំ ស្តី​ពី ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទើប​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ចំណែក​ទីតាំង​ខាងលើ​វិញ ត្រូវ​បាន​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា អត់​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​នោះ​ទេ ទើប​អាជ្ញាធរ​សំរេច​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​អភិបាល​ខណ្ឌមានជ័យ ទើប​អនុញ្ញាត​អោយ​បើក​អាជីវកម្ម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ