ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកស្រាវជ្រាវរដ្ឋាភិបាលកម្ពុជាថា ចិនមានតម្លាភាពរឿងកូវីដ-១៩ តែវាយប្រហារអាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​បាន​ផ្តល់​ទិន្នន័យ​ប្រកបដោយ​តម្លាភាព​ជូន​ដល់​អង្គការ​សុខភាព​ពិភពលោក និង​ពិភពលោក​ទាំងមូល ជុំវិញ​បញ្ហា​វីរុស​កូ​វី​ដ​-១៩ ។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​បាន​ផ្តល់​ទិន្នន័យ​ប្រកបដោយ​តម្លាភាព​ជូន​ដល់​អង្គការ​សុខភាព​ពិភពលោក និង​ពិភពលោក​ទាំងមូល ជុំវិញ​បញ្ហា​វីរុស​កូ​វី​ដ​-១៩ ។

យ៉ាងណាមិញ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វាយប្រហារ​ចំ​ៗ​ទៅ​អា​មេ​រិ​ក ថា​ប្រទេស​មហាអំណាច​មួយ​នេះ តែងតែ​ចោទប្រកាន់​កម្ពុជា​ដោយ​យក​លេស​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ប្រធានបទ មិន​សមរម្យ​ជា​ច្រើន ។ ជាមួយ​គ្នា​នោះ ក៏​បាន​បញ្ជាក់​ថា រឿង​ប្រភព​វីរុស គឺជា​បញ្ហា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ។

លោក​កៅ មុ​យ​ថង ទីប្រឹក្សា​ផ្ទាល់ និង​ជា​សមាជិក​ក្រុម​លេខា​សម្តេច​ប្រធានរដ្ឋសភា និង​ជា​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​រៀបចំ​ឡើង​ដោយ សមាគម​អ្នក​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន ស្តី​ពី​វេទិកា​វិទ្យាសាស្ត្រ​ចំហរ ស្តី​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន ក្នុង​បរិបទ​កូ​វី​ដ​-១៩ ។

បាន​គូសបញ្ជាក់​ថា​« យើង​បានដឹង​រួច​មក​ហើយ​ថា សហរដ្ឋអាមេរិក​តែងតែ​ចោទប្រកាន់​កម្ពុជា​ដោយ​យក​លេស​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ប្រធានបទ មិន​សមរម្យ​ជា​ច្រើន ដែល​លេស​ទាំងនេះ​បាន​យក​ទៅ​ប្រើប្រាស់​លើ​បណ្តា​ប្រទេស​មួយ​ចំនួន ដូច​ជា​អ៊ី​រ៉ា​ក់ គឺជា​ភស្តុ​តាង មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​នៃ​បទឧក្រិដ្ឋ​កម្ម​ជាន់ឈ្លី​លើ​ច្បាប់​អន្តរជាតិ​របស់​អា​មេ​រិ​ក​ដែល​អាង​អនុត្តរភាព​របស់​ខ្លួន​ក្នុង​សតវត្សរ៍​ទី​២១​។ ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​អ៊ី​រ៉ា​ក់​បង្ហាញ​ថា ការ​ប្រឆាំង​និង​ការ​បង្ការ​យ៉ាង​ដាច់ខាត នូវ​ការ​អនុវត្ត​ភាព​និង​នយោបាយ​អំណាច​របស់​អា​មេ​រិ​ក​នៅ​តែ​ជា​ទំនួល​ខុស​ត្រូវ​របស់​ប្រទេស​និង​ប្រជាជន​ដែល ស្រឡាញ់​សន្តិភាព​លើ​ពិភពលោក​ទាំងមូល​ដដែល​។

លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​និង​ជាស មា​ជិ​ក​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​គាំទ្រ​ថា ការ​តាមដាន ប្រភព​វីរុស គឺជា​បញ្ហា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ដែល​ប្រកបដោយ​ភាព​ម៉ឹង​ម៉ាត់​និង​ម៉ត់​ហ្មត់​ជាទី​បំផុត ព្រមទាំង​ត្រូវ​បាន​កំណត់​ដោយ ក្រម​អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ មិនមែន​ជា​ការ​កំណត់ ដោយ​អ្នកនយោបាយ​ទេ​។ វា​មិនមែន ជា​ការ​លំបាក​ក្នុង​ការ​រក​ឃើញ​ពី​ដំណើរការ​នៃ​ការ​ស្វែងរក​ប្រភព​នៃ​មេរោគ​នេះនោះ​ទេ ហើយ​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ការ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ពី​ប្រភព​នៃ​មេរោគ​នេះ ជំហរ​របស់​ចិន​បាន​បង្ហាញ​យ៉ាង​ច្បាស់ គឺ​ចិន​បាន​សហការ​ប្រកបដោយ​តម្លាភាព និង​បាន​គាំទ្រ​ដល់​ដំណើរការ​នៃ​ផែនការ​ប្រកប ដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ធ្វើការ​ស៊ើបអង្កេត ស៊ីជម្រៅ​និង​លម្អិត ព្រមទាំង​បាន​ចេញ​ទិន្នន័យរ បាយ​ការណ៍​យ៉ាង​ច្បាស់លាស់​ប្រកប ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​នៅ​ដើមឆ្នាំ​នេះ​។

លោក​បញ្ជាក់​ថា «​យើង​អាច​និយាយ​ដោយ​ត្រង់​បាន​ថា ដើម្បី​ឆ្លើយ​តប​ទៅ នឹង​គ្រោះ​មហន្ត​រា យ​នៃ​ការ​រីក​រាលដាល​ជំងឺ កូ​វី​ដ​-១៩ ប្រទេស​ចិន​បាន​បញ្ជាក់​ថា​ជា​ប្រទេស ដែល​មានកា រ​ទទួលខុសត្រូវ​ខ្ពស់ និង​បាន​ផ្តល់​ទិន្នន័យ​ប្រកបដោយ​តម្លា ភាព​ជូន​ដល់​អង្គកា រ​សុខភាព​ពិភពលោក និង​ពិភពលោក​ទាំងមូល​»​។

លោក​បាន​ស្រង់​យក​ខ្លឹមសារ​នៃ​អត្ថបទ​ផ្សាយ​ដោយសារ​ព័ត៌មាន​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ ថា​បើសិនជា​អា​មេ​រិ​ក​សម្គាល់​ឃើញ​ថា ខ្លួន​បាន​កាន់ អាកប្បកិរិយា​បើកចំហ​និង​មាន​តម្លាភាព​ដូច​ប្រទេស​ចិន នោះ​គួរតែ​បើក ចំហ​បន្ទប់​ពិ​សោ ធន៍ Fort Detrick ឱ្យ​អ្នកជំនាញ​អន្តរជាតិ​ចូល​ទៅ​ធ្វើការ ស៊ើបអង្កេត​និង​សិក្សា ស្រាវជ្រាវ​។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នក​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន ក៏​បាន​លើក​ឡើង​ថា ប្រទេស​ចិន​ដែល​មាន​បក្សកុម្មុយនិស្ត​ចិន​បាន​យក​គោលការណ៍​សង្គមនិយម​តាម​បែបផែន​ចិន​ជា​ស្នូល បាន​បង្កើត​ឡើង​នូវ​អព្ភូតហេតុ​អច្ឆរិយ​ភាព​ធំ​ទាំង​ពីរ គឺ​ទី​១-​សេដ្ឋកិច្ច​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ទី​២-​សង្គម​រក្សា​បាន​នូវ​ស្ថិរភាព​រយៈ​ពេ ល​យូរអង្វែង​ចាប់តាំងពី​បក្សកុម្មុយនិស្ត​ចិន​បាន​បង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ លើស​ពី​នេះ ប្រទេស​ចិន​ក្រោម​ការ​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​បាន ចូលរួម​ចំណែក​យ៉ាង សកម្ម​នៅ​ក្នុង​ការ​លើកកម្ពស់​ពហុភាគី​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក និង​ជា​កម្លាំង​ច​លករ​ថ្មី​នៃ​ស ន្តិ​ភាព ស្ថិរភាព​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យា​បន្ន និង​វិបុលភាព​៕ អ៊ា​ង ប៊ុ​ន​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ