ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ធ្វើការ​ណែនាំ​អាជីវក​លក់ដូរ​នៅ​ផ្សារ​ដើម​គ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​វេលា​ម៉ោង​១២​អធ្រាត្រ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្លាំង​​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក ចុះ​ធ្វើការ​ណែនាំ​អាជីវករ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​អធ្រាត្រ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្លាំង​​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក ចុះ​ធ្វើការ​ណែនាំ​អាជីវករ​លក់ដូរ​បន្លែ ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គ និង​អាជីវករ​ដែល​ដាក់​លក់​នៅ​តាម​ដងផ្លូវ​សាធារណៈ មាន​ដូច​ជា ផ្លូវ​ម៉ៅ​សេ​ទុង​, ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​, ផ្លូវ​២៣០ និង​ផ្លូវ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​បរិវេណ​ផ្សារ​ដើម​គ​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​អនុវត្ត​នេះ គឺ​តាម​សេចក្ដីសម្រេច​លេខ ២៤៩/២១ សសរ ស្ដី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣​និង​៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ហើយ​ការ​ចុះ​ណែនាំ​ខាងលើ​នេះ គឺ​តម្រូវ​ឲ្យ​អាជីវករ​ទាំងអស់​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​នូវ​ការ​លក់​បន្លែ​ផ្លែ​ឈើ​នៅ​លើ​តាម​ដងផ្លូវ​សាធា​រណៈ​ដែល​មិន​មាន​របៀបរៀបរយ​។ ដោយ​អនុញ្ញាត​ឲ្យ​អាជីវករ​ធ្វើការ​លក់​នៅ​តាម​ផ្ទះ ឬ​តូប​របស់​ខ្លួន និង​ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ «៣​កុំ និង​៣​ការពារ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ