ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស​ជា​បណ្តោះអាសន្ន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​សាច់​បង្កក​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩​កាលពីពេល​ថ្មី​ៗ​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ សូមបញ្ជាកថា៖ ក្រុមហ៊ុន​២​ ដែលនាំ​សាច់​​ក្របី​បង្កក​ពី​ឥណ្ឌា ​មក​ចែកចាយ​នៅ​កម្ពុជា រកឃើញ​មានផ្ទុកវីរុស​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​សាច់​បង្កក​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩​កាលពីពេល​ថ្មី​ៗ​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ សូមបញ្ជាកថា៖ ក្រុមហ៊ុន​២​ ដែលនាំ​សាច់​​ក្របី​បង្កក​ពី​ឥណ្ឌា ​មក​ចែកចាយ​នៅ​កម្ពុជា រកឃើញ​មានផ្ទុកវីរុស​កូ​វី​ដ​-១៩

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និងនេសាទមាន​ប្រសាសន៍​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩​នៅ​ក្នុង​សាច់​ក្របី​បង្កកដែល​នាំ​ចូលពី​ប្រទេស​ឥណ្ឌា​ចំនួន​៣​កុងតឺន័រ​ក្នុង​ចំណោម​៥​កុងតឺន័រ នៅ​ទីលាន​ផែស្ងួត ត្រីកូដ ដ្រា​យ​ផត ប៉ុន្តែ​ក៏​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​រួចរាល់​ហើយ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដូច្នេះ​ហើយ​ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​នូវ​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស​មួយ​រយៈ ។

លោក​បន្ត​ថា ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន​ព័ន្ធ មុនី​រត្ន៍ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដាក់​លិខិត​សុំ​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា « ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​មាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច អូន ព័ន្ធ​មុនីរ​ត្ន័ បាន​ធ្វើ​លិខិត​ទៅ​សម្ដេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ការ​អនុញ្ញាត​ផ្អាក​នាំ​ចូល​សាច់​បង្កក​ពី​បរទេស ដូច្នេះ​ហើយ​សម្តេច​តេ​ជោ​ក៏​បាន​ផ្តល់​ជា​ចំណារ​យល់ ព្រមឱ្យ​ផ្អាក​ការ​នាំ​ចូល​នូវ​សាច់​បង្កក​ទាំង​អស់ពី​បរទេស ដែល​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដូច្នេះ​ខ្ញុំ​គិត​ថា ចាប់ពី​ពេល​នេះ​តទៅ គឺ​យើង​មានការ​រិ​ត​ត្បឹ​ត​ដល់​ការ​នាំ​ចូល​ឬ​ក៏​ផ្អាក​ទាំងស្រុង​ក្នុង​ករណី​ចាំបាច់​ណាមួយ តាម​អ្វី​ដែល​ជា​ចំណារ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា » ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី២​ហើយ ដែល​កម្ពុជា​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា ដែល លើក​ទី​១​បាន​ធ្វើ​ឡើង​កាលពី​ខែឧសភា បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​មានការ​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ច្រើន ៕ សូមបញ្ជាក់៖ សាច់​ក្របី ៥​កុងតឺន័រ នាំ​ចូល​ពី​ឥណ្ឌា កម្ពុជា​រក​ឃើញ ៣​កុងតឺន័រ មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩

អត្ថបទសរសេរ ដោយ