ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីសុំអង្វរប្រពន្ធ​ឱ្យ​យល់ព្រមរឿង១ តែនាងមិន​ព្រម​ លុះរំលងអធ្រាត្រផ្អើ.ល​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​មានវិបត្តិព្រោះតែ​​សុំ​អនុញ្ញាត​ពី​ប្រពន្ធដើម​ ដើម្បី​យកប្រពន្ធ​ទី​២​ចេញ​មុខ ​ប៉ុន្តែ​ត្រូវ​ប្រពន្ធ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​មានវិបត្តិព្រោះតែ​​សុំ​អនុញ្ញាត​ពី​ប្រពន្ធដើម​ ដើម្បី​យកប្រពន្ធ​ទី​២​ចេញ​មុខ ​ប៉ុន្តែ​ត្រូវ​ប្រពន្ធដើម​មិនយល់​​ព្រម ទើប​ផឹក​ស្រវឹង ​និង​​គិត​ខ្លី​ រួច​យក​ខ្សែ​ខោ​ចង​ភ្ជាប់​នឹងធ្នឹម​​បន្ទប់ទឹក ​បណ្តាល​ឱ្យបាត់បង់ជីវិត ។​

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​បន្ទប់​ជួល​លេខ​D3 នៅ​ទល់មុខ​សកល​វិទ្យាល័យ​មួយកន្លែង​ ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ ។

​បុរសរងគ្រោះ​ឈ្មោះ លី ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ត្រាក់ទ័រ មានស្រុក​កំណើត​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ ។

​តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​ដើម​ឈ្មោះ វន សារី​ន អាយុ​33​ឆ្នាំ មុខរបរ​លក់​ទឹកអំពៅ មានស្រុក​កំណើត​នៅ​ភូមិ​ច្រប​ក់​ជ្រុំ ឃុំ​ប្រសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​អោយ​ដឹង​ថា រូប​គាត់​និង​ស្វាមី​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​9​ឆ្នាំ​កន្លង​មក​ហើយ និង​មានកូន​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ ។ ​ក្នុង​រយៈពេល​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ ពួក​គាត់​ស្រលាញ់​គ្នា​ណាស់ មិន​ដែល​មានរឿង​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ​នោះ​ទេ ហើយ​ប្តី​គាត់​ក៏​ស្រលាញ់ ប្រពន្ធ និង​កូនស្រី​ខ្លាំង​ណាស់​ដែរ ។ ​ប៉ុន្តែ​​មួយ​រយៈពេល​ចុង​ក្រោយ ចន្លោះ​ឆ្នាំ​២០១៩ ប្តី​របស់​គាត់​ស្រាប់តែ​បែកចិត្ត​បាន​លួច​ទាក់ទង​​ជាមួយ​ស្រី​ស្នេហ៍​លួចលាក់​ម្នាក់​ទៀត ហើយ​រូប​គាត់​ក៏​ធ្លាប់​តាម​ទាន់​ច្រើន​លើក​ច្រើន​សា​​ដែរ​ តែ​ប្តី​បាន​សុំ​អង្វរ​គាត់​អោយ​យល់ព្រមឱ្យ​​ប្តី​​យក​ស្រី​ស្នេហ៍​លួចលាក់​នោះ​ធ្វើ​ជា​ប្រពន្ធ​ទី​២​ចេញ​មុខ ​ប៉ុន្តែ​​គាត់​មិន​ព្រម ព្រោះ​គាត់​មិន​អាច​ធ្វើ​ចិត្តបាននោះទេ​ ។ ចំណែក​ស្រី​ស្នេហ៍​នោះ កន្លង​មក​ក៏​ធ្លាប់​ជួប​មុខ​ផ្ទាល់​ជាមួយ​គាត់​ជា​ប្រពន្ធដើម​ដែរ ដោយ​នាង​ស្ម័គ្រចិត្ត​ព្រម​ធ្វើ​ជា​ប្រពន្ធ​ទី​២​របស់​ប្តី​គាត់ បើសិនជា​គាត់​ជា​ប្រពន្ធ​​ដើម​​យល់ព្រម​ ព្រោះ​នាង​ក៏​ស្រលាញ់​ប្តី​គាត់​ខ្លាំង​ណាស់​ដែរ​។

​ស្ត្រីជា​ប្រពន្ធដើម​បាន​បន្ត​ទាំង​ទឹកភ្នែក​ទៀត​ថា អោយ​តែ​ប្តី​គាត់​ផឹក​ស្រវឹង គឺ​តែងតែ​រំលឹក​ពី​ស្រី​ស្នេហ៍​នោះ​ជា​និច្ច ហើយ​កាលពី​២ថ្ងៃកន្លង​ទៅ មុន​កើតហេតុ ប្តី​គាត់​បាន​មក​សុំ​គាត់​ម្តងទៀត​អោយ​យល់ព្រម អោយ​​ប្តី​យក​ស្រី​ស្នេហ៍​នោះ​ធ្វើ​ជា​ប្រពន្ធ​ទី​២ ដោយ​បើកចំហរ តែ​គាត់​មិន​ព្រម និង​បាន​និយាយ​ប្រាប់​ទៅ​ប្តី​វិញ​ថា «បើ​ចង់​យក​នាង​នោះធ្វើ​ជា​ប្រពន្ធ​ពេញ​មុខ លុះត្រាតែ​ប្តី​ព្រម​លែងលះ​គាត់​អោយ​ដាច់​ស្រឡះ​សិន» តែ​ប្តីរបស់​​គាត់​មិន​ព្រម​លែងនោះ​​ទេ ព្រោះ​អាណិត​កូនស្រី ហើយ​ពួក​គាត់​ក៏​មិន​បាន​ឈ្លោះប្រកែក​ពាក្យ​សម្តី​អ្វី​ដែរ​គឺ​និយាយ​គ្នា ត្រង់​ទៅ​ត្រង់​មក ។

ស្ត្រីជា​ប្រពន្ធដើម​បាន​បន្តទៀត​ថា នៅ​យប់​កើតហេតុ​នោះ ប្តី​​របស់​គាត់​បាន​ទិញ​ស្រា​យក​ហូប​ក្នុង​បន្ទប់​ជួល ជាមួយ​ប្តី​ប្រពន្ធ​មិត្ត​ភ័ក្ដិ​របស់​គាត់ ហើយ​គាត់​ក៏​ចូលរួម​ដែរ ដោយ​និយាយ​គ្នា​លេងសើច​សប្បាយ​ក្អាកក្អាយ​ពេញ​បន្ទប់ រហូត​ដល់​​ដល់​ម៉ោង​ជាង​១១​យប់ថ្ងៃទី​​២៩ កក្កដា​ ក៏​ឈប់​ផឹក និង​បាន​ចែកផ្លូវ​គ្នា​ត្រឡ​ប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​ប្តី​​របស់គាត់​ស្រវឹង​ខ្លាំង ។ បន្ទាប់​ពី​រៀបចំ​បោស​សម្អាត​បន្ទប់​រួច រូប​គាត់​ក៏​ចូល​គេង​ជាមួយ​គ្នា ហើយ​គាត់​ជា​ប្រពន្ធ​គេង​លក់​មួយភាំង ដឹងខ្លួន​វិញ នៅ​ម៉ោង​១​កន្លះ​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​​៣០ កក្កដា​ មិនឃើញ​ប្តី​ដេក​ជិត ក៏​ចេញពី​មុង​បើកភ្លើង​បន្ទប់​រក​មើល ក៏​ប្រទះ​ឃើញ​ប្តី​​របស់​គាត់​យក​ខ្សែ​ខោ​ទៅ​ចងភ្ជាប់​​នឹង​ធ្នឹម​ទ្វារ​បន្ទប់ទឹកទៅហើយ​ ។ បន្ទាប់ពី​ឃើញ​​ហេតុការណ៍បែបនេះ រូប​គាត់​ក៏ស្រ​វា​យក​កាំបិ.ត​មក​កាត់​ខ្សែ​ ដើម្បី​ជួយ​សង្គ្រោះ​ប្តីដែរ​ ​ប៉ុន្តែ​ជា​អកុសល​ប្តី​​របស់​គាត់​បាន​ដា.ច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ ។

​បន្ទាប់ពី​​កើតហេតុ​ ស.ពបុរសរងគ្រោះ​​ត្រូវ​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​សំណាក​​រួចរាល់​ ​និង​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិច័យ និង​បាន​បញ្ជាក់​ថា បុរសរងគ្រោះ​​ពិតជា​​បាត់បង់ជីវិត ដោយសារ​​បញ្ចប់ជីវិត​​ខ្លួនឯងប្រាកដ​មែន ។

ក្រោយ​កើតហេតុ​ ស.ព​​បុរសរងគ្រោះ​ត្រូវ​បាន​​ប្រពន្ធ និង​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​​តា​មប្រពៃណី​នៅ​វត្ត​ចាស់ ​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ