ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2015 ជា​ឆ្នាំ​សោកនាដកម្ម​របស់​ចិន

8 ឆ្នាំ មុន

១-​ជាន់​គ្នា​ស្លា.ប់​ក្នុង​រាត្រី​ឆ្លង​ចូល​ឆ្នាំ​២០១៥៖
ឆ្នាំ​នៃ​គ្រោះ​មហន្តរាយ​របស់​ចិន បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៣១ ធ្នូ នៃ​ដំណាច់ឆ្នាំ​២០១៤ ជា​ហេតុការណ៍​ជាន់​គ្នា​ស្លា.ប់​នៅ​តំបន់ «TheBund» ក្បែរ​ទីលាន​សាធារណៈ «ឆើន​អីុ» ក្រុង​សៀង​ហៃ ។

១-​ជាន់​គ្នា​ស្លាប់​ក្នុង​រាត្រី​ឆ្លង​ចូល​ឆ្នាំ​២០១៥៖
ឆ្នាំ​នៃ​គ្រោះ​មហន្តរាយ​របស់​ចិន បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៣១ ធ្នូ នៃ​ដំណាច់ឆ្នាំ​២០១៤ ជា​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​នៅ​តំបន់ «TheBund» ក្បែរ​ទីលាន​សាធារណៈ «ឆើន​អីុ» ក្រុង​សៀង​ហៃ ។ ៣​យប់​នោះ​មាន​មនុស្ស​ម្នា​ប្រហែល​៣០០.០០០​នាក់ ចូលរួម​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​៣៦​នាក់ និង​របួស​៤៩​នាក់ ។

២-​លិច​នាវា​ទេសចរណ៍​ក្នុង​ទន្លេ​យ៉ាង​សេ​៖
ហេតុការណ៍​លិច​នាវា គឺជា​គ្រោះ​មហន្ដរាយ​លើ​ផ្លូវទឹក​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​បំផុត​ក្នុងអំឡុងពេល​៧០​ឆ្នាំ របស់​ចិន ។ នាវា​ទេសចរណ៍ «MV Dong Fang Zhi Xing» បាន​ដឹក​អ្នកដំណើរ និង​សហ​នាវិក ចំនួន​៤៥៤​នាក់ នៅ​ទន្លេ​យ៉ាង​សេ ក្នុង​ដំបន់​គ្រប់​គ្រង់​ពិសេស​ជៀន​លី ខេត្ត​ហ៊ូ​ប៉ើយ ។ ដោយ​ជួប​អាកាសធាតុ​អាក្រក់​នាវា​នោះ​ក៏​លិច ធ្វើ​ឱ្យ​មនុស្ស​នៅ​លើ​នាវា​ស្លាប់​ចំនួន​៤៤២​នាក់ និង​នៅ​រស់​ចំនួន​១២​នាក់​។ សោកនាដកម្ម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៥ ។

៣-​ផ្ទុះ​ឃ្លាំង​រក្សា​ទុក​សារធាតុ​គីមី នៅ​តំបន់​ផែ​ធៀន​ជី​ន​៖
កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៥ ផ្ទុះ​ឃ្លាំង​រក្សា​ទុក​ទូ​កុងតឺន័រ មាន​ផ្ទុក​សារ​ធា​តិ​គីមី​នៅ​កំពង់​ផែ​ធៀន​ជី​ន ក្រុង​ចៀន​ជី​ន ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​ចិន បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​១៧៣​នាក់ និង​របួស​៧៩៧​នាក់ ។

៤-​បាក់​ដី​នៅ​តំបន់ឧស្សាហកម្ម​សឺ​ន​ចឺន​៖
គ្រោះ​មហន្ដរាយ​ចុង​ក្រោយ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២០ ធ្នូ ២០១៥ ដោយសារ​មាន​ភ្លៀង​ខ្លាំង ធ្វើ​ឱ្យ​ដី​ដែល​គរ​ជា​ភ្នំ​បាក់​ទៅ​លើ​មជ្ឈមណ្ឌល​ឧស្សាហកម្ម Hengtaiya ក្រុង​សឺ​ន​ចឺន ខេត្ត​ក្វា​ង​ទុង ។ ការ​បាក់​ដី​នោះ​បង្ក​ឱ្យ​បាក់​អគារ​៣៣​ខ្នង និង​ដី​ភក់​បាន​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រហែល​៣៨០.០០០​ម៉ែត្រការ៉េ ដោយ​ចំណុច​ខ្លះ​បាន​បាក់​កប់​ក្នុង​កំពស់​ជាង​១០​ម៉ែត្រ បង្ក​ឱ្យ​មាន​អ្នក​បាត់​ខ្លួន​៧០​នាក់ និង​ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញពី​តំបន់​កើតហេតុ ។

គ្រោះ​មហន្ដរាយ និង​សោកនាដកម្ម​ទាំងនោះ សុទ្ធ​សឹង​ជា​សញ្ញា​មួយ​បង្ហាញ​ថា ជា​កំហុសឆ្គង​របស់​មនុស្ស ខណៈ​ពេល​សេច​ដ្ឋ​កិច្ច​កំពុង​រីក​ចំរើន ៕