ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សៀង​ហៃ​នឹង​កំណត់​ចំនួន​ប្រជាជន​នៅ​ឆ្នាំ​2020

8 ឆ្នាំ មុន

អាជ្ញាធរ​ក្រុង​សៀង​ហៃ​គ្រោង​កំណត់​ចំនួន​ប្រជាជន​ក្នុង​ក្រុង​ឱ្យ​នៅ​២៥​លាន​នាក់​រយៈពេល ៥​ឆ្នាំ​ទៀត ក្នុង​គោលបំណង​ដើម្បី​រក្សា​គុណភាព​ជីវិត និង​ស្តង់ដា​រស់នៅ ។ យោង​តាម​គេហទំព័រ​«​សៀង​ហៃ​ឌែ​លី​» រាយការណ៍​ថា

អាជ្ញាធរ​ក្រុង​សៀង​ហៃ​គ្រោង​កំណត់​ចំនួន​ប្រជាជន​ក្នុង​ក្រុង​ឱ្យ​នៅ​២៥​លាន​នាក់​រយៈពេល ៥​ឆ្នាំ​ទៀត ក្នុង​គោលបំណង​ដើម្បី​រក្សា​គុណភាព​ជីវិត និង​ស្តង់ដា​រស់នៅ ។ យោង​តាម​គេហទំព័រ​«​សៀង​ហៃ​ឌែ​លី​» រាយការណ៍​ថា នៅ​ចុងឆ្នាំ​២០១៤ ក្រុង​សៀង​ហៃ​មាន​ចំនួន​ប្រជាជន​ចំនួន​២៤​លាន​នាក់ ដោយសារ​គ្មាន​ការ​គ្រប់គ្រង​ចំនួន​ប្រជាជន​ច្បាស់លាស់ ហើយ​តាម​រយៈ​តួលេខ​នេះ​ប្រជាជន​អាច​នឹង​កើនឡើង ២៦,៥​លាន​នាក់​នៅ​ចុងឆ្នាំ​២០២០ ។

រដ្ឋបាល​កណ្តាល​បាន​ប្រកាស​ពី​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រុ​ឹ​ង​ចំនួន​ប្រជាជន​ក្នុង​ក្រុង​ធំ​ជាងគេ​របស់​ប្រទេស​ចិន គឺ​ក្រុង​សៀង​ហៃ​អំឡុង​ពេល​សម័យប្រជុំ​ពេញអង្គ​នៃ​គណ​បក្ស​កុំ​មុ​យ​នី​ស្ដ​លើក​ទី​១៨ របស់​គណៈកម្មាធិការ​កណ្តាល​ចិន​ចុងឆ្នាំ ២០១៣ ។ នាយក​គ្រប់គ្រង​ការិយាល័យ​ស្រង់​ស្ថិតិ​សៀង​ហៃ​លោក Wang Jianping បាន​ស្នើ​សុំ​ការងារ​ស្តង់ដា លុប​បំបាត់​លំនៅ​ដ្ឋា​ន​ខុសច្បាប់ និង​ដាក់​កំហិត​ដល់​ក្រុម​ម្ចាស់​លំនៅ​ដ្ឋា​ន​ដែល​បាន​ជួល​ឱ្យ​ជន​ចំណាកស្រុក​ជា​វិធានការ​ដើម្បី​ត្រួតពិនិត្យ​ចំនួន​ប្រជាជន​ចំណាកស្រុក ។

ចាប់តាំងពី​ឆ្នាំ​២០០០ មក ប្រជាជន​ក្នុង​ក្រុង​សៀង​ហៃ​បាន​កើនឡើង ៨​លាន​នាក់ ។ សៀង​ហៃ គឺជា​ក្រុង​ធំ​ជាងគេ​របស់​ប្រទេស​ចិន​ដែល​មាន​ផ្ទៃដី​៧.០៣៧​គីឡូ​ម៉ែត្រការ៉េ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​ប្រមូលផ្តុំ​ទៅ​ដោយ​អ្នក​វិនិយោគ ព្រមទាំង​សង្វា​ក់​ផលិតកម្ម​យ៉ាង​រស់​រវើក ៕