ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​សេដាកធ្វើ​សមាជ​ប្រចាំឆ្នាំ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ភិ​បាល

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​​នៅ​ព្រឹក​ថ្ងៃទី​២៨ ធ្នូ នេះ អង្គការ​សេដាកធ្វើ​សមាជ​ប្រចាំឆ្នាំ​​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ភិ​បាល​ ​ដោយ​​មាន​វត្ត​មាន​​លោកបណ្ឌិត យ៉ង សាំងកុមារ

​រាជ​ធានី​ភ្នំពេញ ៖ ​​នៅ​ព្រឹក​ថ្ងៃទី​២៨ ធ្នូ នេះ អង្គការ​សេដាកធ្វើ​សមាជ​ប្រចាំឆ្នាំ​​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ភិ​បាល​​​ ​ដោយ​​មាន​វត្ត​មាន​​លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធាន​​អង្គ​ការ​សេដាក ​​​និង​មានការ​ចូល​​រួម​ពី​បុគ្គលិក​​​របស់​អង្គ​ការ​សេដាកតាម​បណ្តា​ខេត្តនានា មន្ត្រី​មូល​ដ្ឋាន ព្រម​ទាំង​បុគ្គលិក​អង្គការ​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​​កម្ពុជា-ជប៉ុន ។​

សមាជ​ប្រចាំឆ្នាំ​​ខាង​លើ​នេះ មាន​២ចំណុចសំខាន់ៗ ទី១-ក្នុង​គោល​បំណង​បង្ហាញ​ និង​ពន្យល់ដល់​​បុគ្គលិក​​អង្គ​ការ​សេដាកទាំង​អស់​ឱ្យ​កាន់​តែយល់​ច្បាស់​អំពី​យុទ្ធ​សាស្ត្រ និង​​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ឆ្នាំ​២០១៦ ​និង​ទី២-​បោះ​ឆ្នោត​​ជ្រើស​​រើស​​ក្រុម​ប្រឹក្សា​ភិ​បាល​​​របស់​អង្គ​ការ​សេដាក នាយក​ប្រតិបត្តិ គណៈកម្មាធិការ​​គ្រប់​គ្រង និង​ក្រុមប្រឹក្សា​ភិ​បាល​សហករ​ឥណទាន ៕​