ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amazon ទទួល​ការ​គាំទ្រ​ខ្លាំង​នៅ​ឥណ្ឌា

8 ឆ្នាំ មុន

ក្រុមហ៊ុន​លក់ទំនិញ​តាម Online ដ៏​ធំ​របស់​អា​មេ​រិ​ក​ស្លាក​យីហោ Amazon បាន​អះអាង​ថា ខ្លួន​លក់ទំនិញ​បាន​ច្រើន​បំផុត​នៅ​ប្រទេស​ឥណ្ឌា​ប្រចាំឆ្នាំ​២០១៥ ហើយ​ថែម​ទាំង​បាន​បន្ថែម​ផលិតផល ថ្មី​ៗ​របស់​ខ្លួន​ច្រើន​ជាង

ក្រុមហ៊ុន​លក់ទំនិញ​តាម Online ដ៏​ធំ​របស់​អា​មេ​រិ​ក​ស្លាក​យីហោ Amazon បាន​អះអាង​ថា ខ្លួន​លក់ទំនិញ​បាន​ច្រើន​បំផុត​នៅ​ប្រទេស​ឥណ្ឌា​ប្រចាំឆ្នាំ​២០១៥ ហើយ​ថែម​ទាំង​បាន​បន្ថែម​ផលិតផល ថ្មី​ៗ​របស់​ខ្លួន​ច្រើន​ជាង ៥៥.០០០​ជា​រៀង​រាល់​ឆ្នាំ ។

លោក Amit  Agarwal អនុប្រធាន និង​ជា​អ្នក​គ្រប់​គ្រង់​ប្រចាំការ​លក់​នៅ​ឥណ្ឌា Amazon និយាយ​ថា «២០១៥ បាន​ក្លាយជា​ឆ្នាំ​ល្អ​ប្រសើរ​បំផុត​របស់​យើង ហើយ​យើង​ពិតជា​មាន​មោទនភាព​ជា​ខ្លាំង​ក្នុង​ការ​ឆ្លើយ​យ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ទាំង​អ្នកលក់ និង​អ្នកទិញ ។ ការ​លក់​ប្រចាំ​ប្រទេស​ឥណ្ឌា​បាន​រីក​ចម្រើន​ប្រហែលជា​២៥០​ភាគរយ​ក្នុងឆ្នាំនេះ ។ យើង​ជឿជាក់​ដោយ​ផ្តោត​សំខាន់​លើ​ការងារ​ឆ្ពោះទៅ​មុខ​ចំពោះ​តម្រូវការ​របស់​អតិថិជន និង​ការ​កែ​ច្នៃ​លើ​បញ្ហា ធំ​ៗ​បី​របស់​អតិថិជន​រួម​មាន​តម្លៃ​ទាប ការ​ជ្រើសរើស និង​ភាព​ងាយស្រួល​» ។

យោង​តាម​ក្រុមហ៊ុន​ស្រាវ​ជ្រា​ទីផ្សារ comScore ឱ្យ​ដឹង​ថា គេហទំព័រ​ឥណ្ឌា​របស់ Amazon គឺជា​គេហទំព័រ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រទេស​ប្រចាំឆ្នាំ​២០១៥ ដែល​ក្នុង​នោះ​រួម​មាន​៧០​ភាគរយ​នៃ​ការ​ចរាចរណ៍​លើ Online បាន​មក​ពី​ការ​ប្រើប្រាស់​សេវាកម្ម​ទិញ​ទំនិញ​តាម​ទូរស័ព្ទ ៕