ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​មិន​ធ្វើ​សម្បទាន​ណាមួយ​ក្នុង​ការ​ថែរក្សា​ផលប្រយោជន៍៍​របស់​ខ្លួន​ឡើយ

2 ឆ្នាំ មុន

ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​WEI FENGHE​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ក្នុង​ពេល​ទៅ បំពេញ​ទស្សនកិច្ច​នៅ​តា​ហ្ស៊ឺគី​ស្ថាន​ថា

ប្រទេស​ចិន ៖ ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​WEI FENGHE​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ក្នុង​ពេល​ទៅ បំពេញ​ទស្សនកិច្ច​នៅ​តា​ហ្ស៊ឺគី​ស្ថាន​ថា ចិន​ដាច់ខាត​នឹង​មិន​ធ្វើ​សម្បទាន​ណាមួយ ក្នុង​ការ​ថែរក្សា បណ្ដា​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ឡើយ​។

ក្នុង​កិច្ចប្រជុំ​លើក​ទី​១៨​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ​OCS លោក​WEI FENGHE​ថ្លែង​ថា ចិន​សន្យា​ថែរក្សា​ភាព​រុងរឿង​និង​ស្ថេ​រ​ភាព​ពិភពលោក ព្រមទាំង​ការ​អភិវឌ្ឍន៍​ដែល​អនុគ្រោះ​ដល់​មនុស្សជាតិ​និង​និយាយ​រួម​ដល់​ពិភពលោក​។ លោក​គូសបញ្ជាក់​ថា ចិន​ដាច់ខាត​មិន​ខ្លាច​ការ​សម្លុត​បំភ័យ​របស់​ប្រទេស​ដទៃ​ៗ​ឡើយ ហើយ​ក៏​នឹង​មិន​សម្លុត​បំភ័យ​គេឯង​ដែរ​។

លើ​បញ្ហា​ទាក់ទិន​នឹង​កោះ​តៃវ៉ាន់ ហុងកុង ស៊ី​ន​ជាំ​ង ទី​បេ​និង​សមុទ្រ​ចិន​ខាងត្បូង លោក​ថា ចិន​ដាច់ខាត​នឹង​មិន​ធ្វើ​សម្បទាន​ឬ​ការ​សម្របសម្រួល​ណាមួយ​ឡើយ​។ លោក​ថា​ចិន​មាន​មហិច្ឆតា ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​មាន​សមត្ថភាព និង​មាន​ទំនុកចិត្ត​ចាំបាច់ សម្រាប់​តស៊ូ​ទប់ទល់ រាល់​ការ​គាបសង្កត់​ពី​ខាងក្រៅ ជម្នះ​រាល់​គ្រោះថ្នាក់​និង​ការ​ប្រឈម​នានា ព្រមទាំង​ថែរក្សា​ដោយ​ម៉ឺង​ម៉ាត់ បណ្ដា​ផលប្រយោជន៍​ជា​សារ​វ័​ន្ត​របស់​ជាតិ​។

OCS​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​២០​ឆ្នាំ​មុន​ហើយ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លើក​នេះ បណ្ដា​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​បាន​សរសើរ ចំពោះ​សមិទ្ធផល​នានា​ដែល​អង្គការ​នោះ​សម្រេច​បាន ក្នុង​ការ​ថែរក្សា​សន្តិភាព​និង​ស្ថេ​រ​ភាព​តំបន់​និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​សន្តិសុខ​និង​ការពារ រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​បន្ត​ថា ក្នុង​ពេល​មាន​វិបត្តិ​សហគមន៍​អន្តរជាតិ ត្រូវ​រួបរួម​គ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រឆាំង​រួម​គ្នា​អនុត្តរភាព​និយម​ឯកតោ​និយម​និង​អន្តរាគមន៍​និយម ការពារ​និង​អនុវត្ត​ដោយ​ពិតប្រាកដ លទ្ធិ​ពហុ​និយម​ហើយ​ធ្វើការ​រួម​គ្នា ដើម្បី​សនិ្ត​សុខ​តំបន់​។ បណ្ដា​ប្រទេស​ជា​សមាជិក​OCS ត្រូវ​បង្កើន​ការ​សម្របសម្រួល​គ្នា និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​បង្ការ​និង​ប្រយុទ្ធ​រួម​គ្នា ប្រឆាំង​កម្លាំង​អាក្រក់​ទាំង​៣​គឺ ភេរវកម្ម លទ្ធិ​បំបែក​ខ្លួន​និយម​និង​លទ្ធិ​ជ្រុលនិយម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ