ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ភ័យ​បុក​ពោះ ខណៈ​ចិន​នៅ​តែ​រក្សា​លំដាប់​កំពូល​នៅ​អូ​ឡាំ​ពិ​ក

2 ឆ្នាំ មុន

ជប៉ុន ៖ គិត​ត្រឹមវេលា​​ម៉ោង​៤និង​៣០ល្ងាច ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ នេះ ប្រទេស​ចិន​នៅ​តែ​បន្ត​ឈរ​ក្នុង​លំដាប់​កំពូល​លើ​

ជប៉ុន ៖ គិត​ត្រឹមវេលា​​ម៉ោង​៤និង​៣០ល្ងាច ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ នេះ ប្រទេស​ចិន​នៅ​តែ​បន្ត​ឈរ​ក្នុង​លំដាប់​កំពូល​លើ​តារាង​មេដាយ​សរុប​ដែល​ទទួល​បាន​ច្រើន​ជាងគេ ខណៈ​ដែល​នៅ​ថ្ងៃ​ទី​៣១ កក្កដា នេះ នឹង​ដល់​វេន​កីឡាករ​កម្ពុជា​ត្រូវ​ប្រកួត​យក​មេដាយ តែ​ស្ថិត​ក្នុង​ភាព​បុក​ពោះ សម្រាប់​ក្ដី​សង្ឃឹម​។

មក​ដល់​ពេល​នេះ ចិន​នៅ​តែ​ជា​ប្រទេស​ដែល​ដណ្តើម​បាន​មេដាយមាស​ច្រើន​ជាងគេ ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​​ទី​២៩ កក្កដា គឺ​ចិន​ដណ្ដើម​បាន​មេដាយមាស​សរុប​រហូត​ដល់​១៤​គ្រឿង សម្រាប់​ការ​ប្រកួត​នៅ Tokyo Olympics 2020​។ ទោះជា​តួលេខ​នេះ ស្ថិត​នៅ​បណ្ដោះអាសន្ន តែ​គេ​មើលឃើញ​ថា ការ​ដណ្ដើម​មេដាយ​បាន​ច្រើន​របស់​ចិន កំពុង​តែ​ធ្វើ​ប្រទេស​ដែល​ចូលរួម​ភាគច្រើន​បាត់បង់​ឱកាស​។ លំដាប់​ទី​២ គឺ​នៅ​តែ​ជា​ម្ចាស់ផ្ទះ​ជប៉ុន និង​អា​មេ​រិ​ក កំពុង​ប្រដេញ​គ្នា​។

ប្រទេស​ចិន ដែល​ប្រជែង​បាន​ដណ្តើម​ច្រើន​ជាងគេ​នេះ គឺ​មេដាយមាស​១៤ ប្រាក់​៦ និង​សំរឹទ្ធ​៩ សរុប​២៩​គ្រឿង ខណៈ​សហរដ្ឋ​អាមេរិក ឈរ​នៅ​លេខ​២ មាន​មេដាយមាស​១៣ ប្រាក់​១៣ និង​សំរឹទ្ធ​១០ សរុប​៣៦​គ្រឿង​។ រីឯ​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក រដូវក្តៅ ជប៉ុន ដណ្តើម​បាន​មេដាយ​សរុប​បាន​២២ គ្រឿង ក្នុង​នោះ មាស​១៣ ប្រាក់​៤ និង​សំរឹទ្ធ​៥ , R O C ឈរ​លេខ​៤ ដណ្តើម​បាន​មេដាយ​សរុប​២៥ គ្រឿង មាស​៧ ប្រាក់​១១ និង​សំ​រិ​ទ្ធ​៧ លេខ​៥ អូស្ត្រាលី ដណ្តើម​បាន​ម​ដាយ​សរុប​១៩​គ្រឿង មាស​៧ ប្រាក់​២ និង​សំ​រិ​ទ្ធ​១ , លេខ​៦ ចក្រភព​អង់គ្លេស ដណ្តើម​បាន​មេដាយ​សរុប ១៦​គ្រឿង មាស​៥ ប្រាក់​៦ និង​សំ​រិ​ទ្ធ​៥ ខណ​:​កូរ៉េ​ខាងត្បូង លេខ​៧ ដណ្តើម​បាន​មេដាយ​សរុប​១១​គ្រឿង មាស​៤ ប្រាក់​២ និង​សំ​រិ​ទ្ធ​៥​គ្រឿង​។

លោក វ៉ា​ត់ ចំរើន អះអាង​ថា ក្ដី​សង្ឃឹម​របស់​កីឡាករ​កម្ពុជា​សម្រាប់​ការ​ប្រកួត​នេះ មិន​ច្រើន​នោះ​ទេ ពោល​គឺ​សង្ឃឹម​ត្រឹមតែ​បាន​លទ្ធផល​បាន​ល្អ​ជាង​លើក​មុន​ៗ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ