ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​ឧបត្ថម្ភ​ដំបូល​ដប​បា្ល​ស្ទិ​ច និង​ឧបករណ៍​សិក្សា​ដល់​សាលា​ដូង

8 ឆ្នាំ មុន

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ២០១៥ ក្រុមហ៊ុន​ដែល​ល្បីល្បាញ​ខាង​កម្មវិធី​មនុស្សធម៌ វី​តា​ល់ ធ្វើ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​គាំទ្រ​វិស័យ​អប់រំ និង​ការ​កែ​ច្នៃ​សំរាម​» ដែល​ក្នុង​កម្មវិធី​នេះ វី​តា​ល់ បាន​ធ្វើការ​សម្ភោ​ធ​ដំបូល​ដប​ប្លា​សិ្ទ​ច​វី​តា​ល់

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ២០១៥  ក្រុមហ៊ុន​ដែល​ល្បីល្បាញ​ខាង​កម្មវិធី​មនុស្សធម៌ វី​តា​ល់ ធ្វើ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​គាំទ្រ​វិស័យ​អប់រំ និង​ការ​កែ​ច្នៃ​សំរាម​» ដែល​ក្នុង​កម្មវិធី​នេះ វី​តា​ល់ បាន​ធ្វើការ​សម្ភោ​ធ​ដំបូល​ដប​ប្លា​សិ្ទ​ច​វី​តា​ល់ និង​ផ្តល់​ឧបករណ៍​សិក្សា​មួយ​ចំនួន​ដល់​សាលា​ដូង ដែល​ជា​សាលា​សហគមន៍​បង្រៀន​ឥត​គិតថ្លៃ​តែ​មួយ​គត់​នៅ​លើ​កោះដាច់​។ ការ​ឧបត្ថម្ភ​របស់​វី​តា​ល់​លើក​នេះ​រៀបចំ​ឡើង គឺ​មិនមែន​ដើម្បី​តែ​គាំទ្រ​ដល់​វ​ស័​យ​អប់រំ​ប៉ុណ្ណោះ​ទេ វី​តា​ល់​ក៏​មាន​បំណង​ចង់​បណ្តុះ​គំនិត និង​ផ្សព្វផ្សាយ​អំពី​សកម្មភាព​សម្រាម​កែ​ច្នៃ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក ជុង​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន វី​តា​ល់ ក៏​ជា​អ្នកដឹង​នាំ​កម្មវិធី​សប្បុរសធម៌​មួយ​នេះ បាន​មាន​ប្រសាសន៍​ថា យើង​ពិតជា​រំភើប និង​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌​មួយ​នេះ ព្រោះ​កម្មវិធី​នេះ មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​វី​តា​ល់​បាន​ចូលរួម​ចំណែក​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​នោះ​ទេ យើង​ក៏​បាន​ជម្រុញ​នឹង​បណ្តុះ​គំនិត​ដល់​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត ងាក​មក​យកចិត្តទុកដាក់​លើ​ការ​កែ​ច្នៃ​សំណល់​ពី​ឧស្សាហកម្ម​ខ្លួន​មក​ធ្វើ​ជា​របស់​មាន​តម្លៃ ដូច​អ្វី​ដែល​វី​តា​ល់កំ​ពុង​តែ​ធ្វើ​នេះ​។

លោក​ប្រធាន​បន្ត​ថា សាលា​ដូង គឺជា​សាលា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ព្រោះ​សាលា​នេះ​បាន​បង្កើត​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​ខ្មែរ​ដែល​សុទ្ធ​សឹងតែ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ល្អ​ៗ ហើយ​ស្រឡាញ់​ការ​សិក្សា និង​ផ្តល់​តម្លៃ​ដល់​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​យ៉ាង​មុះ​មុត​។ លក្ខណៈ​ពិសេស​មួយទៀត​របស់​សាលា​ដូង គឺ​ចក្ខុវិស័យ​របស់​សាលា​មួយ​នេះ មិន​ទាមទារ​ការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់ ហើយ​ឲ្យ​តម្លៃ​ចំពោះ​ការ​ចូលរួម​ជា​កម្លាំង និង​ឧបករណ៍​ជំនួស​វិញ​។ សកម្មភាព​ទាំង​អស់នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​តាំងចិត្ត​ជួយ​ដល់​សង្គម​យ៉ាង​ពិតប្រាកដ​ពី​យុវជន​ខ្មែរ​យើង​។ វី​តា​ល់ស​ង្ឍឹ​ម​ថា កម្ពុជា​យើង​នឹង​មាន​សាលា​សហគមន៍​បែប​នេះ​កាន់តែ​ច្រើន​នៅ​តំបន់​ក្រីក្រ​ដទៃ​ទៀត​ឲ្យ​បាន​កាន់តែ​ច្រើន​។

កម្មវិធី «​គាំទ្រ​វិស័យ​អប់រំ និង​ការ​កែ​ច្នៃ​សំរាម​» របស់ វី​តា​ល់ បាន​ផ្តល់​ការ​ឧបត្ថម្ភ​ដែល​មាន​ដូច​ជា សម្បក​ដប​វី​តា​ល់​ជាង​៧.០០០​ដប​សម្រាប់​ធ្វើ​ជា​ដំបូល​កន្លែង​ចត​កង់​ម៉ូតូ​, ម៉ាស៊ីន​ព្រី​ន និង​ហ្វូ​តូ​កូ​ពី​ដ៏​ទំនើប​, ថវិកា​សប្បុរស​សម្រាប់​ការ​សាងសង់​បន្ថែម​នូវ​ថ្នាល​ដាក់​កុំ​ព្យូ​រ​ទ័​រ​សុវត្ថិភាព​, កាដូ​ជា​សម្ភារ​សិក្សា​សម្រាប់​សិស្សានុសិស្ស​, ឆ័​ត្រ​ធំ​វី​តា​ល់ និង​ទឹក​ពិសា​វី​តា​ល់​ជា​ច្រើន​កេស​ទៀត​ផង​។

លោក អ៊ុ​ក វ៉ា​ន់​ដេ អ្នកគ្រប់គ្រង និង​ជា​អ្នក​បង្កើត​សាលា​ដូង​បាន​និយាយ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ក្រុមហ៊ុន​ឯកជន​បាន​ចាប់អារម្មណ៍​ក្នុង​ការ​ផ្តល់​អំណោយ​សប្បុរស​ដល់​សាលា​ដូង លោក​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​ជំនួស​ក្មេង​ៗ​នៅ​សាលា​ដូង​ទាំងអស់​នៅ​ពេល​ដែល​ទទួល​បាន​ដប​ប្លា​ស្ទិ​ក​ពី​វី​តា​ល់ ដើម្បី​ជា​ដំបូល​ជ្រក​ដាក់​កង់ ម៉ូតូ និង​ម៉ាស៊ីន​ព្រី​ន​ដ៏​ទំនើប និង​សម្រាប់​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្ស ដើម្បី​ឲ្យ​ពួក​គេ​យល់​កាន់តែ​ច្បាស់​ពី​ជំនា​ញតិ​ញ​ណូ​ឡូ​ជី​។ លោក​ក៏​សង្ឃឹមថា វី​តា​ល់​នឹង​បន្ត​គាំទ្រ​សាលា​ដូង​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត ព្រោះ​សាលា​ដូង​នៅ​មាន​គម្រោង​សាងសង់​អគារ​ពី​សំណល់​ដប​ប្លា​ស្ទិ​ច​មួយ​ចំនួន​បន្ថែម​ទៀត​។

សាលា​ដូង គឺជា​សាលា​សហគមន៍​បង្រៀន​បន្ថែម​ឥត​គិតថ្លៃ​ដល់​កុមារ​ក្រីក្រ​នៅ​លើ​កោះដាច់​។ សាលា​សហគមន៍​មួយ​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១៣ ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ខ្មែរ​មួយ​ក្រុម​ដែល​ស្រឡាញ់​ការ​សិក្សា នឹង​ហើយ​តម្លៃ​ទៅ​ការ​អភិវឌ្ឍ​សង្គម​ភ្ជាប់​ជាមួយ​ការ​អប់រំ​។ សព្វថ្ងៃ​សាលា​ដូង​មាន​សិស្ស​ប្រមាណ​ជា​ជាង​២០០​នាក់ ដែល​ពួក​គេ​រៀន​ឆ្លាស់​ម៉ោង​គ្នា​តាម​មុខ​វិជ្ជា​ដែល​ពួក​គេ​ចង់​រៀន​បំប៉ន​។ លក្ខណៈ​ពិសេស​នៃ​សាលា​ដូង គឺ​មិនមែន​ត្រឹមតែ​ជា​ការ​បង្រៀន​ឥត​គិតថ្លៃ​នោះ​ទេ សាលា​សហគមន៍​មួយ​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះដាច់ ដោយសា​តែ​អគារ​ដែល​បាន​សាងសង់​ធ្វើ​បន្ទប់​សិក្សា គឺ​ធ្វើ​ចេញពី​របស់​កែ​ច្នៃ​មួយ​ចំនួន​ដូច​ជា កង់​ឡាន ដប​ប្លា​សិច និង​ភេសជ្ជៈ​ផ្សេង ដែល​គេ​បោះចោល​ជាដើម​។
គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី «​គាំទ្រ​វិស័យ​អប់រំ និង​ការ​កែ​ច្នៃ​សំរាម​» របស់​វី​តា​ល់ គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ ២៥៛ ដែល​បាន​មក​ពី​មូលនិធិ​២៥៛ ពី​ការ​លក់​ទឹក​មួយ​ដប​។

វី​តា​ល់​មាន​មោទនភាព​នៅ​ពេល​ដែល​យើង​មានកម្ម​វិធី​សប្បុរស​ជា​ច្រើន​ក្នុង​ឆ្នាំ​២០១៥ ដែល​កម្មវិធី​សប្បុរសធម៌​ទាំង​អស់នោះ​កើត​មាន​ឡើង​ដោយសារ​តែ​អតិថិជន​វី​តា​ល់​បាន​ចូលរួម​ចំណែក ដោយ​ការ​គាំទ្រ និង​ជាវ​ផលិតផល​វី​តា​ល់​កាន់តែ​ច្រើន​កន្លង​មក​។ វី​តា​ល់​ក៏​សង្ឃឹមថា ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​នឹង​គាំទ្រ​វី​តា​ល់ ដើម្បី​ជា​ប្រយោជន៍​ផ្តល់​មក​វិញ​នូវ​ការងារ​សប្បុរសធម៌ និង​ការ​អភិវឌ្ឍន៍​។