ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំពឹងថា១ឆ្នាំបានចំណូលពី២០ទៅ៣០លានដុល្លារពីក្រពើ

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​​​ ៖ ប្រធាន​រដ្ឋ​បាល​ជល​ផល​​លោក​ណៅ ធួក ​ថ្លែង​ថា ផលិត​ផល​ក្រពើ​កំពុង​តែ​មាន​តំរូវ​ការ​ខ្ពស់​លើ​ទី​ផ្សារ​អន្ត​រ​ជាតិ​ ហើយ​កម្ពុជា​រំពឹង​ទុកថា​ នឹង​ទាញ​យក​ចំណូល​បាន​ចាប់​ពី​២០​ទៅ​៣០​លាន​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​នាំ​កូន និង​ស្បែក​ក្រពើ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ ដើម្បី​រួម​ចំណែក​លើក​តំកើង​សេដ្ឋ​កិច្ច​ជាតិ ​។ លោក​មាន​ប្រសាសន៍​ដូច្នេះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០​ ក្នុង​គ្រា​ដែលលោក​​ចូល​រួម​សិក្ខា​លាលាថ្នាក់​ជាតិ

ខេត្ត​សៀម​រាប​​​ ៖ ប្រធាន​រដ្ឋ​បាល​ជល​ផល​​លោក​ណៅ ធួក ​ថ្លែង​ថា ផលិត​ផល​ក្រពើ​កំពុង​តែ​មាន​តំរូវ​ការ​ខ្ពស់​លើ​ទី​ផ្សារ​អន្ត​រ​ជាតិ​ ហើយ​កម្ពុជា​រំពឹង​ទុកថា​ នឹង​ទាញ​យក​ចំណូល​បាន​ចាប់​ពី​២០​ទៅ​៣០​លាន​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​នាំ​កូន និង​ស្បែក​ក្រពើ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ ដើម្បី​រួម​ចំណែក​លើក​តំកើង​សេដ្ឋ​កិច្ច​ជាតិ ​។ លោក​មាន​ប្រសាសន៍​ដូច្នេះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០​ ក្នុង​គ្រា​ដែលលោក​​ចូល​រួម​សិក្ខា​លាលាថ្នាក់​ជាតិ ​ស្តី​ពី​ការ​គ្រប់​គ្រង​ និង​អភិ​វឌ្ឍ​ន៍​ឧស្សា​ហកម្ម​ក្រពើ​នៅ​កម្ពុជានៅ​ក្រុង​សៀម​រាប ​។

លោក​ណៅ​ ធួក ថ្លែង​​ថា ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​តំរូវ​ការ​ទី​ផ្សារ​អន្តរ​ជាតិ ​យើង​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ឧស្សា​ហ​កម្ម​ចិញ្ចឹម​ក្រពើ​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ ​​គឺ​យើង​អនុវត្ត​តាម​អនុសាសន៍​៣១​ចំណុច​របស់​ក្រុម​អន្តរ​ជាតិ​ខាង​គ្រប់​គ្រង​ក្រពើ​ដែល​គេ​ផ្តល់​ឱ្យ​យើង ​។ ក្នុង​នោះ​មាន​ការ​គ្រប់​គ្រង​ការ​ចិញ្ចឹម​ក្រពើ​ ការ​គ្រប់​គ្រង​សមា​គម​អ្នក​ចិញ្ចឹម​ក្រពើ ការ​ត្រួត​ពិនិត្យ​តាម​កសិ​ដ្ឋាន​ក្រពើ​ សំដៅ​ពង្រឹង​ការ​ចិញ្ចឹម​នេះ​ឱ្យ​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​ ជា​ពិសេស​ចិញ្ចឹម​ឱ្យ​មាន​គុណ​ភាព​ខ្ពស់​អាច​ផលិត​យក​ស្បែក​បាន​សំរាប់​នាំ​ចេញ​ទៅ​លក់​លើ​ទី​ផ្សារ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​សហ​ភាព​អឺរ៉ុប សិង្ហ​បុរី​ ជប៉ុន ជាដើម ។

យោង​តាម​តួលេខ​របស់​នាយក​ដ្ឋាន​ផែន​ការ​ហិរញ្ញវត្ថុ​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ ​នៃ​រដ្ឋ​បាល​ជល​ផល​​បង្ហាញ​ថា​ ការ​ចិញ្ចឹម​ក្រពើ​បាន​ក្លាយ​ជា​មុខ​របរ​មួយ​ដ៏​ពេញ​និយម​សំរាប់​អ្នក​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​១១​ខេត្ត​-ក្រុង​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ។ គិត​ត្រឹម​ឆ្នាំ​២០០៩-២០១០ មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន​៥៦១​កន្លែង និង​មាន​ក្រពើ​សរុប​ចំនួន៨៣.៥៧៨​ក្បាល​ ដែល​បាន​សុំ​លិខិត​អនុញ្ញាត​ ធ្វើ​វារី​វប្ប​កម្ម​ពី​រដ្ឋ​បាល​ជល​ផល​ក្នុង​នោះ​កសិ​ដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់​រដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​មាន​ក្រពើ​ចំនួន​២.៨១១​ក្បាល ​។

អ្នក​ចិញ្ចឹម​ក្រពើ​ប្រមាណ​៤០​នាក់​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​ និង​មន្ត្រី​ជល​ផល​កម្ពុជា​បានជួប​ជុំពិភាក្សា​គ្នា​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​ការ​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ក្រពើ​នៅ​កម្ពុជានោះ​ ក្នុង​គោល​បំណង​រៀប​ចំ​គោល​នយោ​បាយ​គ្រប់​គ្រង​ ការ​ចិញ្ចឹម​ក្រពើ​ និងការ​ស្វែង​រក​ទី​ផ្សារ​សំរាប់​នាំ​ចេញ​ផលិត​ផល​ក្រពើ​ប្រកប​ដោយ​និរន្តរ​ភាព ​។ លោក​ណៅ ធួក ​បន្ថែម​ថា​ ទន្ទឹម​​នឹង​ការ​អនុ​ញ្ញាត​ឱ្យ​ប្រជា​ពល​រដ្ឋ​ចិញ្ចឹម​ក្រពើ​យើង​ក៏​ត្រូវ​មាន​ការ​អភិរក្ស​ក្រពើ​ធម្ម​ជាតិ​ដែរដើម្បី​កុំ​ឱ្យ​វា​ដាច់​ពូជ​ ជាពិសេស​ក្រពើ​ត្រី​ដែល​ស្ទើរ​​តែ​ផុត​ពូជ​នៅ​លើ​ពិភព​លោក​ទៅ​ហើយ ។ ​កម្ពុជា​យើង​នៅ​សល់​ក្រពើ​ប្រភេទ​នេះ​​ប្រមាណ​២០០​ទៅ​៣០០​ក្បាល​នៅតំបន់​ទន្លេ​សាប​ ភ្នំ​ក្រវាញ​ និង​ស្ទឹង​ត្រែង​ ជា​ដើម ។

លោក​លន់ ណាំ​ ដែល​ជា​អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់​ និង​ជា​អតីត​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ក្នុង​ខេត្ត​សៀម​រាប​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា រៀប​ចំ​ឡើង​ដោយ​រដ្ឋ​បាល​ជល​ផល​​និយាយ​ថា​ កសិ​ដ្ឋាន​របស់​គាត់​មាន​ក្រពើ​ចំនួន​៥០០​ក្បាល ហើយ​ក្នុង​អំឡុង​ឆ្នាំ​២០០៦-២០០៧ មុន​នេះ​ហាង​ឆេង​ក្រពើ​បាន​រអិល​ធ្លាក់​ចុះ​យ៉ាង​គំហុក​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ទាំង​អស់​ជួប​បញ្ហា​យ៉ាង​ខ្លាំ​ងរហូត​​ដល់​មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​លក់​ក្រពើ​ចេញ​ទាំង​ខាត​ ក៏​ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០៩-២០១០​ហាង​ឆេង​បាន​ងើប​ឡើង​វិញ​បន្តិច​ហើយ ។

លោក​​បន្ត​ថា ក្នុង​ឆ្នាំ​នេះ​កូន​ក្រពើ​មួយ​ក្បាល​លក់​បាន​តំលៃ​ពី​១៥ទៅ២០​ដុល្លារ​ ដោយ​ឡែក​សំរាប់​ក្រពើ​ធំ​គេ​លក់​ស្បែក​ បើ​ស្បែក​ល្អ​មួយ​​សង្ទីម៉ែត្រ​ការ៉េ​៤​ដុល្លារ​ ហើយ​ពេល​នេះ​គាត់​រំពឹង​ថា​ ក្រោយពី​រដ្ឋា​ភិ​បាល​ស្វះ​ស្វែង​រក​ទី​ផ្សារ​នាំ​ចេញ​តំលៃ​ក្រពើ​​នឹង​ងើប​ឡើង​ខ្ពស់​ដូច​ដើម​វិញ​មិន​ខាន​ ។ ទន្ទឹម​គ្នា​នឹង​មានការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ពង្រឹង​ឧស្សាហ​កម្ម​​​ក្រពើ​នោះ​ ក្រុម​អ្នក​អភិរក្ស​ធន​ធាន​មច្ឆជាតិ​បាន​សំដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ផង​ដែរ​ចំពោះការ​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ធន​ធាន​មច្ឆជាតិ​ដើម្បី​យកទៅ​​ផ្គត់​ផ្គង់​ដំណើរ​ការ​ចិញ្ចឹម​ក្រពើ​ដោយ​សារ​ក្រពើ​ជា​ប្រភេទ​​ សត្វ​ល្មូន​ស៊ី​សាច់​ជា​ចំណី​ដូច​គ្នា និង​ប្រភេទ​ត្រី​រ៉ស់​ ត្រី​ឆ្តោ​ ដែល​ច្បាប់​ហាម​មិន​ឱ្យ​ចិញ្ចឹម​ដែរ ៕