ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ទាំង​២​របស់​ស្ត្រី​ទុរគត ​ពុល​ត្រី​ក្រពត​ស្លា.ប់​ បានទទួល​ថវិកា​១០០​ដុល្លារពី​សប្បុរសជន​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ​បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​ចុះ​ផ្សាយករណី​​ស្ត្រី​មិនសូវ​គ្រប់ទឹក​ពុល​ត្រី​កំពត​ស្លា.ប់​កាលពីថ្ងៃ​ទី​៣១ ​តុលា ​​២០១៥ រួច​មក​ក៏​មាន​សប្បុរសជន ឈ្មោះ លោក សេង សុ​ធូ និង​អ្នកស្រី ឈឹ​ត វួ​ច​លាប

ខេត្ត​កំពង់​ធំ​ ៖ ​បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​ចុះ​ផ្សាយករណី​​ស្ត្រី​មិនសូវ​គ្រប់ទឹក​ពុល​ត្រី​កំពត​ស្លាប់​កាលពីថ្ងៃ​ទី​៣១ ​តុលា ​​២០១៥ រួច​មក​ក៏​មាន​សប្បុរសជន ឈ្មោះ លោក សេង សុ​ធូ និង​អ្នកស្រី ឈឹ​ត វួ​ច​លាប ព្រមទាំង​បុត្រ​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន១០០$ តាម​រយៈ​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ធំ ​ទៅ​ជូន​ដល់​ដៃ​កូន​ប្រុស​ស្រី​ទាំង​២​នាក់របស់​ស្ត្រី​ខាងលើ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ធ្នូ  ២០១៥ នៅ​ចំពោះមុខ​លោក​ប្រធាន​ភូមិ​កងមាស ឃុំ​ត្នោត​ជុំ ស្រុក​បារាយ​ណ៍ ​។

ស្ត្រី​ដែល​ពុល​ត្រី​ក្រពត​ស្លាប់ឈ្មោះ ឆែម ញ៉ អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ ថា​ន់ ទិន អាយុ​៤០ឆ្នាំ មានកូន​២​នាក់ កូនស្រី​ឈ្មោះ ឆែម កញ្ញា​ អាយុ​១៤ឆ្នាំ និង​កូនប្រុស​ឈ្មោះ ឆែម ទី​ន អាយុ​១០ឆ្នាំ ។ ស្ត្រី​ដែ​ល​ស្លាប់ និង​ប្តី​​ជា​មនុស្ស​​មាន​សតិ​មិនសូវ​គ្រប់​​៕