ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារកឃើញអ្នកឆ្លងកូវីដក្នុងសហគមន៍ច្រើនជាងនាំចូល ខណៈឆ្លងថ្មីជាង៧០០នាក់ ស្លា.ប់១១នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ​ថា បាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​ច្រើន​ជាង រក​ឃើញ​ពី​ការ​នាំ​ចូល​ពី​ប្រទេស​បរទេស​ក្នុង​នោះ ដោយ​រក​ឃើញ​ថ្មី​ចំនួន​ជាង​៧០០​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ​ថា បាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​ច្រើន​ជាង រក​ឃើញ​ពី​ការ​នាំ​ចូល​ពី​ប្រទេស​បរទេស​ក្នុង​នោះ ដោយ​រក​ឃើញ​ថ្មី​ចំនួន​ជាង​៧០០​នាក់ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៧៦៥​នាក់​ទៀត ជា​សះស្បើយ ៦៩៤​នាក់ និង​ស្លាប់​ថ្មី​១១​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​៤៣៧​នាក់ និង​អ្នកដំណើរ​ពី​បរទេស​ឆ្លង​ជំ​នួន​៣២៨​នាក់ ។

ចំនួន​ឆ្លង​ថ្មី​នេះ គេ​សង្កេត​ឃើញ​ថា អត្រា​ចំនួន​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន​ច្រើន​ជាង​អ្នក​ឆ្លង​ពី​ក្រៅប្រទេស​នាំ​ចូល​ក្នុង​ប្រទេស ។

ក្រសួង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប ៧៥,៩១៥ នាក់ និង​អ្នក​បាន​ព្យាបាល​ជា​សះស្បើយ ៦៨,៣៨៦​នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​រហូត​ដល់ ១,៣៥០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ