ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ មិនស្គាល់បាបបុណ្យ ចូលលុកលុយវត្តជាង ១០ នៅភ្នំពេញ

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សូម្បីតែព្រះសង្ឃ ក៏ត្រូវទទួលរងការយាយី ដោយមេរោគកូវីដ១៩ ដ៏កាចសាហាវ និងមិនស្គាល់បាបបុណ្យដែរ។ រហូតមកដល់ពេលនេះ វាបានចូលទន្ទ្រានដល់វត្តចំនួនជាង ១០ និងឆ្លងមេរោគដល់ព្រះសង្ឃ…

ភ្នំពេញ៖ សូម្បីតែព្រះសង្ឃ ក៏ត្រូវទទួលរងការយាយី ដោយមេរោគកូវីដ១៩ ដ៏កាចសាហាវ និងមិនស្គាល់បាបបុណ្យដែរ។ រហូតមកដល់ពេលនេះ វាបានចូលទន្ទ្រានដល់វត្តចំនួនជាង ១០ និងឆ្លងមេរោគដល់ព្រះសង្ឃ រហូតដល់ជាង ២៣០អង្គ នៅភ្នំពេញ​។

Picture

តាមរបាយការណ៍ វត្តទាំងនោះ រួមមាន ទី​១-​វត្ត​សារាវ័ន្ត​តេ​ជោ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៥០​អង្គ ជាសះស្បើយ ៤៩​អង្គ សុគត ១​អង្គ​។ វត្ត​នេះ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​២- វត្ត​បទុម​វ​តី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ១៤​អង្គ ជាសះស្បើយ ១​អង្គ សម្រាក​ព្យាបាល​១៣​អង្គ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៣- វត្ត​កោះ​មេត្តា​ពោធិ​វង្ស ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៧​អង្គ ជាសះស្បើយ ៧​អង្គ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​៤- វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ ព្រះសង្ឃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​មាន​ចំនួន ៣៧​អង្គ ជាសះស្បើយ ៣៧​អង្គ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​៥-​វត្ត​ដំបូក​ខ្ពស់ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៣​អង្គ កំពុង​សម្រាក​ព្យាបាល ៣​អង្គ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៦- វគ្គ​មហាមន្ត្រី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៤៨​អង្គ ជាសះស្បើយ ៤១​អង្គ កំពុង​សម្រាក​ព្យាបាល ៧​អង្គ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៧- វត្ត​សាក់​សំពៅ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ២​អង្គ ជាសះស្បើយ ២​អង្គ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​៨- វគ្គ​តេ​ជោ​ឧកញ៉ា​វាំង ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ២​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៩- វត្ត​វារិ​ន្ទ​ព្រែកលៀប ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ២១​អង្គ កំពុង​សម្រាក​ព្យាបាល កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​១០- វត្ត​ទួល​ទំពូង ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​២០​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​១១- វត្ត​អរុណ​វ​តី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៤​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​១២- វត្ត​ជុំ ​ព្រះសង្ឃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៤​អង្គ កំពុង​សម្រាក​ព្យាបាល​ជំងឺ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

Picture

ដូច្នេះយើងមិនអាចប្រហែសបានទេ ពីព្រោះកូវីដ១៩ បានចូលឈ្លានពានដល់គ្រប់ទីកន្លែង សូម្បីតែវត្តអារាម។ មិនថា ព្រះសង្ឃ ឬក៏រាស្ត្រសាមញ្ញធម្មតាទេ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ជាពិសេស​នោះ​ ឥឡូវនេះ មេរោគ​បំបែ្លងថ្មី ដែល​តា កំពុងតែចាប់ផ្តើមចូលសហគមន៍ហើយ។ មេរោគនេះ គឺពិភពលោក ខ្លាចជាងគេ នៅពេលនេះ ដោយសារតែភាព​សាហាវ​របស់វា ទាំងការបង្កភាពធ្ងន់ធ្ងរ និងការឆ្លងលឿនជាងមេរោគកូវីដផ្សេងៗទៀត៕

Picture
Picture
Picture
Picture