ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះជួយកូនស្រីឱ្យរឹងប៉ឹងក្នុងការដោះស្រាយបញ្ហា និងជម្លោះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការជួយក្មេងស្រីឱ្យចេះគ្រប់គ្រងបញ្ហា និងជម្លោះ គឺជារឿងស្មុគស្មាញ ។ មិនដូចទំនាស់រវាងក្មេងប្រុស ដែលឈ្លោះគ្នាឮខ្លាំង ឆេវឆាវ និងឆាប់ចប់ដូចដែលវាបានចាប់ផ្តើមនោះទេ…

រាជធានីភ្នំពេញ ៖ ការជួយក្មេងស្រីឱ្យចេះគ្រប់គ្រងបញ្ហា និងជម្លោះ គឺជារឿងស្មុគស្មាញ ។ មិនដូចទំនាស់រវាងក្មេងប្រុស ដែលឈ្លោះគ្នាឮខ្លាំង ឆេវឆាវ និងឆាប់ចប់ដូចដែលវាបានចាប់ផ្តើមនោះទេ ជម្លោះរវាងក្មេងស្រីៗភាគច្រើននៅតែបន្តកើតមាននៅកន្លែងដែលមិនចង់បាន និងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេយូរអង្វែង ។

«នាងកាចដាក់ខ្ញុំ ខ្ញុំស្អប់នាងណាស់» គឺជាប្រភេទនៃពាក្យសម្តីដែលឪពុកម្តាយជាច្រើនបានឮពីកូនស្រីៗរបស់ពួកគេ ។ ក្មេងស្រីដោះស្រាយជម្លោះតាមរបៀបមួយក្នុងចំណោមវិធី ៣ យ៉ាងដូចជាត្រីឆ្លាម ឈ្លានពាន អណ្តើក ឬសត្វទីទុយ អះអាង ។ សូមក្រឡេកមើលស្ទីលនីមួយៗ ៖

១. ឆ្លាម ឈ្លានពាន ៖ ត្រីឆ្លាមមានចេតនាចង់ឈ្នះ និងលេចធ្លោនៅពេលមានបញ្ហា ។ អាកប្បកិរិយារបស់ត្រីឆ្លាមរួមបញ្ចូលទាំងការដំឡើងសំឡេង ការស្រែក ការប៉ះពាល់រាងកាយ ការគំរាមកំហែង ការជេរ ឬហៅឈ្មោះ ។ ត្រីឆ្លាម មានប្រសិទ្ធភាពក្នុងការទទួលបានអ្វីដែលពួកគេចង់បាន ប៉ុន្តែវាអាចធ្វើឱ្យមនុស្សដទៃឈឺចាប់ ។

. អណ្តើក ឥតប្រកែក ធ្វើតាមទាំងធ្មេចភ្នែក ៖ អណ្តើកលឹបក្បាលចូល ហើយលាក់ខ្លួននៅក្នុងស្នូករបស់វានៅពេលមានជម្លោះ ។ នៅពេលត្រូវបានគេធ្វើបាបដោយអយុត្តិធម៌ ក្មេងស្រីអាចនឹងវិលត្រឡប់ទៅរកខ្លួនគេវិញ ជួបការខកចិត្ត ការថប់បារម្ភ និងសូម្បីតែភាពទុក្ខព្រួយ ។ក្នុងករណីធ្ងន់ធ្ងរ អណ្តើកក្លាយជាគោលដៅសម្រាប់ក្មេងស្រីដទៃដែលដឹងថា ពួកគេនឹងមិនសងសឹកវិញឡើយ ។

៣. សត្វទីទុយ អះអាង ៖ សត្វទីទុយប្រឹងដោះស្រាយជម្លោះដោយមិនចៀសវាងពីបញ្ហាឡើយ ។ សត្វទីទុយបង្ហាញពីសិទ្ធិ និងតម្រូវការរបស់ពួកគេតាមរបៀបវិជ្ជមាន ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហាជាជាងព្យាយាមដើម្បីទទួលបានជ័យជម្នះផ្ទាល់ខ្លួន ។ ពួកគេប្រើយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងជាជាងការឈ្លានពាន ឬការទទួលយកអកម្ម ។

វិធីជួយ ៖ ឪពុកម្តាយអាចជួយកូនស្រីបង្កើតជំនាញ និងអាកប្បកិរិយាដែលត្រូវការ ដើម្បីដោះស្រាយបញ្ហាជម្លោះ និងការគ្រប់គ្រងអារម្មណ៍ដែលពិបាក ។ ការខ្វែងគំនិតគ្នារវាងឪពុកម្តាយ និងកូន-ម្តាយ គឺជាមូលដ្ឋានគ្រឹះដ៏មានផ្លែផ្កាសម្រាប់ក្មេងស្រី ដើម្បីរៀនពីរបៀបក្នុងការគ្រប់គ្រងខ្លួនឯង និងអ្នកដទៃឱ្យកាន់តែប្រសើរឡើងនៅពេលមានជម្លោះ។

ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រដោះស្រាយជម្លោះដូចសត្វទីទុយចំនួនបីដែលក្មេងស្រីអាចប្រើ ៖

បង្រៀនឱ្យនិយាយឃ្លា «ខ្ញុំ» ៖ ការរៀនប្រើឃ្លាទាំងនេះផ្តល់អំណាចដល់ក្មេងស្រី ដើម្បីទទួលខុសត្រូវក្នុងទំនាក់ទំនងអារម្មណ៍របស់ពួកគេ ។ ឃ្លា «ខ្ញុំ» ជួយឱ្យកូនស្រីរបស់អ្នកបង្ហាញពីអារម្មណ៍របស់នាងឱ្យបានត្រឹមត្រូវដោយមិនចាំបាច់ឆេវឆាវ ឬបំភិតបំភ័យ ។ឧទាហរណ៍ ៖ពេលណាអ្នក… ខ្ញុំមានអារម្មណ៍ ព្រោះ… ខ្ញុំចង់…។

នៅពេលដែលអ្នកទៅមើលកុនជាមួយគេផ្សេង ខ្ញុំមានអារម្មណ៍ខឹង ព្រោះខ្ញុំនៅក្រៅក្រុម ។ ខ្ញុំចង់ឱ្យអ្នកប្រាប់ខ្ញុំឱ្យដឹងនៅពេលក្រោយ ជំនួសឱ្យការលាក់ជាការសម្ងាត់ ។

លើកទឹកចិត្តភាសាកាយវិការរឹងមាំ ៖ ក្មេងស្រីដែលចេះប្រើសំឡេងខ្លាំង កាយវិការ ទំនាក់ទំនងភ្នែក និងចលនាក្បាលមានឥទ្ធិពលលើអ្នកផ្សេងទៀត ហើយអ្នកដទៃនឹងកត់សម្គាល់ឃើញនាង ។ សារពាក្យសំដីខ្លាំងៗដូចជា «នេះជាអ្វីដែលខ្ញុំចង់បាន» ដែលត្រូវបានបញ្ជូនដោយសំឡេងខ្ពស់ៗ ឬនិយាយហ៊ឹមៗ ដាក់ក្បាលចុះក្រោមបង្ហាញថា ក្មេងស្រីមិនមានបំណងយកចិត្តទុក ដាក់ខ្ពស់ទេ ។ ឃ្លាខាងលើដដែលដែលចេញដោយភាសាកាយវិការរឹងមាំ និងសំឡេងរឹងមាំជួយឱ្យនាងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ។ សាររបស់នាង គឺខ្លាំងដូចភាសារាងកាយដែលគាំទ្រវាបន្ថែម ។

និយាយដោយចេតនា ៖ ក្មេងស្រីគ្រប់វ័យមានទំនោរទៅនឹងការសន្ទនារបស់ពួកគេជាមួយអ្នកមានសមត្ថភាពដូចជា «ខ្ញុំគិតថា …» «នេះប្រហែលជាមិនត្រឹមត្រូវទេ ប៉ុន្តែ …» «នេះអាចស្តាប់ទៅឆ្កួត …» «ខ្ញុំដឹងថា វាមិនមែនជាវេនរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំបានគិតថាដូចជា …» ជាដើម ។

មនុស្សភាគច្រើនដោះស្រាយទំនាស់តាមរបៀបដែលយើងបានរៀននៅផ្ទះក្នុងគ្រួសាររបស់យើង ។ សូមជួយកូនស្រីរបស់អ្នកឱ្យបង្កើតគំរូដែលនាងអាចប្រើ ដើម្បីដោះស្រាយជម្លោះដោយមេត្រីភាព ការគោរព និងមានប្រសិទ្ធិភាព ដូច្នេះនាងអាចឈរបានខ្ពស់ និងមានអារម្មណ៍ជឿជាក់ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។