ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​រស់​អាស្រ័យ​ធម៌​៧​ប្រការ

2 ឆ្នាំ មុន

ពាក្យ​បាលី​ថា​ពោ​ជ្ឈ​ង្គៈ មក​ពី​ពាក្យ ពោធិ គឺ​ការ​ត្រាស់​ដឹង និង​អង្គ ប្រែ​ថា​កត្តា​នៃ​ការ​ត្រាស់​ដឹង ជា​ធម៌​ដែល​អ្នកបួស​រស់​ក្នុង​ព្រះ​ពុទ្ធសាសនា​បង្អោនកាយ​ចិត្ត​ប្រតិបត្តិ​ដ៏​ត្រឹមត្រូវ​តាម​មាគ៌ា​ពុទ្ធឱវាទ ។ ព្រះធម៌​ទាំង​៧​ប្រការ​នោះ ១-…

ពាក្យ​បាលី​ថា​ពោ​ជ្ឈ​ង្គៈ មក​ពី​ពាក្យ ពោធិ គឺ​ការ​ត្រាស់​ដឹង និង​អង្គ ប្រែ​ថា​កត្តា​នៃ​ការ​ត្រាស់​ដឹង ជា​ធម៌​ដែល​អ្នកបួស​រស់​ក្នុង​ព្រះ​ពុទ្ធសាសនា​បង្អោនកាយ​ចិត្ត​ប្រតិបត្តិ​ដ៏​ត្រឹមត្រូវ​តាម​មាគ៌ា​ពុទ្ធឱវាទ ។

ព្រះធម៌​ទាំង​៧​ប្រការ​នោះ ១- ប្រុងស្មារតី​គ្រប់​វេលា ២- សេចក្តី​ពិចារណា​ទៅ​ក្នុង​ធម្មជាតិ​នៃ​ធម៌​រឿយ​ៗ ៣- សេចក្តី​ព្យាយាម​ជា​និច្ច ៤- សេចក្តី​ឆ្អែតចិត្ត​ដោយ​សេចក្តីសុខ ៥- សេចក្តី​ស្ងប់ស្ងៀម​របស់​កាយ​និង​ចិត្ត ៦- ការ​តម្កល់ចិត្ត​ក្នុង​អារម្មណ៍​តែ​មួយ មិន​រាយមាយ និង​៧- ភាវៈ​ដែល​ចិត្ត​ព្រងើយ​ចំពោះ​អារម្មណ៍ មិន​សោមនស្ស មិន​ទោមនស្ស ជា​ចិត្ត​កណ្តាល ។

ធម៌​ទាំង​៧​នេះ​ជា​មាគ៌ា​ដ៏​ប្រពៃ​ចំពោះ​យោគី​ទាំងឡាយ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ដើម្បី​អប់រំ​ចិត្ត​កាយ​ឱ្យ​ឆ្ងាយ​ចាក​ភព មានមុខ​ឆ្ពោះទៅ​កាន់​ព្រះ​និព្វាន ជា​បរមសុខ​តែ​មួយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ