ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ស្នៀត​ពិសេស Mike Tyson ក្នុង​ការ​ប្រកួត​ប្រដាល់​អូ​ឡាំ​ពិ​កក្រុង​​តូ​ក្យូ (វីដេអូ​)

2 ឆ្នាំ មុន

ជប៉ុន ៖ កីឡាករ​ម៉ា​រ៉ុ​ក Youness Baalla បាន​ប្រើ​ស្នៀត​ពិសេស​របស់ Mike Tyson ដោយ​ព្យាយាម​បន្លំ​ខាំ​ស្លឹកត្រចៀក​កីឡាករ​នូ​វែ​ល​

ជប៉ុន ៖ កីឡាករ​ម៉ា​រ៉ុ​ក Youness Baalla បាន​ប្រើ​ស្នៀត​ពិសេស​របស់ Mike Tyson ដោយ​ព្យាយាម​បន្លំ​ខាំ​ស្លឹកត្រចៀក​កីឡាករ​នូ​វែ​ល​ហ្សេ​ឡង់ David Nyika អំឡុង​ការ​ប្រកួត​វិញ្ញាសា​ប្រដាល់សកល​ទម្ងន់​ធ្ងន់​រវាង​អ្នក​ទាំង​ពីរ នៅ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០​។

Baalla បាន​ចៀស​ផុត​ពី​ការ​ដកសិទ្ធិ​ប្រកួត ដោយសារ​អាជ្ញាកណ្តាល​មិនឃើញ​ពី​សកម្មភាព​បន្លំ​របស់​គេ​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​លទ្ធផល​ចុង​ក្រោយ Nyika គឺជា​អ្នក​ទទួល​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ​។

សកម្មភាព​គួរ​ឱ្យ​ខ្មាស់​អៀន​របស់ Baalla ត្រូវ​បាន​ចែក​ចាញ​លើ​បណ្តាញ​សង្គម​។ ដោយ​បាន​រំលឹក​គ្រប់​គ្នា​ដល់​សកម្មភាព​របស់ Mike Tyson ដែល​បាន​ខាំ​ស្លឹកត្រចៀក​របស់ Evander Holyfield ក្នុង​ការ​ប្រកួត​ទម្ងន់​ធ្ងន់ កាលពី​ឆ្នាំ ១៩៩៧​។ ដែល​គ្រានោះ​បញ្ចប់​ទៅ​ដោយ Mike Tyson ត្រូវ​បាន​ដកសិទ្ធិ​ប្រកួត (​កំណត់​ឱ្យ​ចាញ់​)​។

អំឡុង​ពេល​ការ​ប្រកួត កីឡាករ Nyika ក៏​បាន​ធ្វើការ​តវ៉ា​ជាមួយ​អាជ្ញាកណ្តាល​ផង​ដែរ​។ ប៉ុន្តែ​ពុំ​មានការ​ពិន័យ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទេ ដោយសារ​អាជ្ញាកណ្តាល​មិន​បានឃើញ​ដោយ​ផ្ទាល់​ពី​សកម្មភាព​ខុសឆ្គង​របស់​កីឡាករ Baalla​។ ខណៈ​ជ័យជម្នះ​របស់ Nyika ធ្វើ​ឱ្យ​គេ​បន្ត​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ ដោយ​ត្រូវ​តទល់​ជាមួយនឹង​កីឡាករ​សាធារណរដ្ឋ​បេឡា​រុស្ស Uladzislau Smiahlikau៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=NR5rTfRQifI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ