ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​រោងចក្រ​កែ​ច្នៃ​កក​សំណល់​មួយកន្លែង ​ស្លា.ប់​និង​របួស​ជាង​៣០​នាក់

2 ឆ្នាំ មុន

រោងចក្រ​កែ​ច្នៃ​កាក​សំណល់​មួយ់ បាន​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃ​ទី​២៧ ខែ​​កក្កដា នៅ​ទីក្រុង​LEVERKUSEN ភាគ​ខាង​លិច​អា​ល្លឺ​ម៉​ង់ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ រោងចក្រ​កែ​ច្នៃ​កាក​សំណល់​មួយ់ បាន​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃ​ទី​២៧ ខែ​​កក្កដា នៅ​ទីក្រុង​LEVERKUSEN ភាគ​ខាង​លិច​អា​ល្លឺ​ម៉​ង់ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​២​នាក់ ៥​នាក់​បាត់​ខ្លួន ​និង​របួស​៣១​នាក់ ក្នុង​នោះ​៣​នាក់​របួសធ្ងន់​។ នេះ​ជា​ការ​អះអាង​របស់​ក្រុមហ៊ុន ​CURRENTA អ្នកគ្រប់គ្រង​រោងចក្រ​នោះ ក្នុង​សេចក្ដី​ប្រកាស​មួយ ចេញផ្សាយ​តាម អ៊ី​ន​ធើ​រ​ណែ​ត​។

ពពក​ផ្សែង​ខ្មៅ​ដ៏​ធំ​បាន​ហុយ​ចេញ​ឡើង​លើក ដែល​អាច​មើលឃើញ​ពី​ចម្ងាយ ដោយ​ផ្សែង​នោះ​បាន​ហុយ​ចេញ​ពេញ​មួយ​ថ្ងៃ ពីលើ​តំបន់​​រង​គ្រោះជា​ទីតាំង​ស្តុក​កាក​សំណល់​និង​ឡ​ដុត ស្ថិត​នៅ​ក្បែរ ឧទ្យាន​ឧស្សាហកម្ម​ពិសេស​ខាង​ផ្នែក​គីមី​។ ក្រុមហ៊ុន​CURRENTA ថ្លែង​ថា យើង​មានការ​ក្ដុកក្ដួល​ណាស់​ចំពោះ​គ្រោះ​សោកនាដកម្ម​នេះ និង​ការ​បាត់បង់​អាយុជីវិត​មនុស្ស​។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ប៉ុនប៉ង​តាម​រក​មនុស្ស​បាត់​ខ្លួន​៥​នាក់​។ អ្នក​របួស​៣១​នាក់ ក្នុង​នោះ​៣​នាក់​របួសធ្ងន់ ជា​និយោ​ជិត​របស់​រោងចក្រ​នេះ​។ ប្រភព​នៃ​ការ​ផ្ទុះ​សម្រាប់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ ការ​បញ្ចេញ​ផ្សែង​នាំ​ឲ្យ​អាជ្ញាធរ ស្នើ​ឲ្យ​មនុស្ស​ម្នា​ស្ថិត​នៅ​ក្នុងផ្ទះ​បិទទ្វារ​បិទ​បង្អួច បិទ​ម៉ា​ស៊ី​ន​ត្រជាក់​ជា​ការ​ប្រុង​ប្រយ័ត្ន​។

ការ​ខូចខាត​ពិតជា​ធ្ងន់ធ្ងរ ដោយ​មាន​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ក្នុង​អាង​ទី​២ ដែល​ស្តុក​កាក​សំណល់​មាន​ជាតិពុល​និង​ងាយ​ឆេះ​ប្រមាណ​ជា​១០០.០០០​លី​ត្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ