ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ៖ មិន​លើកលែងទោស​មន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​ចែក​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​ជូន​កុមារជា​ថ្នូរ​យក​លុយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​ ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ ព្រមា​ន​ទៅ​អាជ្ញាធរ​ខណ្ឌ សង្កាត់…

រាជធានី​ភ្នំពេញ ​៖ លោក​ ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ ព្រមា​ន​ទៅ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែល​មាន​សិទ្ធ​ក្នុង​ការ​ចែក​ប័ណ្ណ​ចាក់ ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​កុមារ ចាប់ពី​អាយុ​១២​ឆ្នាំ​ ដល់​១៧​ឆ្នាំ គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ជា​ដាច់ខាត ចំពោះ​ការ​យក​លុយ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប័ណ្ណ​ចាក់​​វ៉ាក់សាំង​ជូន​កុមារ បើ​មាន​ករណី​បែប​នេះ​នឹង​មាន​បញ្ហា​ប្រឈម​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពោល​គឺរដ្ឋបាល​រាជធានី​ភ្នំពេញ មិន​មានការ​យោគយល់​ជា​ដាច់ខាត​ ។

ការ​ព្រមាន​បែប​នេះ របស់​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០២១​នេះ ក្នុង​កិច្ចប្រជុំ​ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា លើ​ការ​ត្រៀម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩ ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២ ដល់​អាយុក្រោម​១៨ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ​។

លោក​ ឃួ​ង ស្រេង បាន​មាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ ​ដែល​មាន​អាយុ​១២​ឆ្នាំ​ ដល់​ក្រោម​១៨​ឆ្នាំ​នេះ អាជ្ញា​ធរ​របស់​យើង ​ត្រូវ​តែ​រៀបចំ​ និង​ធ្វើ​ឡើង​ឲ្យ​បាន​ ហ្មត់ចត់​ បំផុត ដើម្បី​ឱ្យ​ដំណើរការ​ នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ទទួល​បាន​ជោគជ័យ​និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​សំខាន់ គឺ​ដាច់ខាត​មិន​ឲ្យ​មាន​នរណា​ម្នាក់​យក​លុយ​ជា​ថ្នូរ ​នៃ​ការ​ចេញ​ប័ណ្ណ​ចាក់វ៉ាក់​សាំង​ជូន​កុមារ ជា​ថ្នូរ​នៃ​ការ​យក​លុយ​នោះ​ទេ ។ បើ​នៅ​តែ​មាន​សកម្មភាព​បែប​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​យោគយល់​ជា​ដាច់ខាត ។ ​ដូច្នេះ​លោក​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​តែ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​ បំផុត​ចំពោះ​ការងារ​នេះ គឺ​មិន​អនុញ្ញាត​ជា​ដាច់ខាត ​ចំពោះ​ការ​ចេញ​ប័ណ្ណ​ជា​ថ្នូរ​ នៃ​ការ​យក​ប្រាក់​ជា​ដាច់ខាត អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​តែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ ។

បន្ថែមលើ​នេះ​ទៀត លោក​ ឃួ​ង ស្រេង​ ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​ឲ្យ​បាន​ ហ្មត់ចត់​ ​ចំពោះ​វិធានការ​ ការពារ​ជំងឺ​កូ​វី​ដ​-១៩ ពិសេស វីរុសបំប្លែង​ថ្មី (​ដែល​តា) ដែល​បាន​នឹង​កំពុង​ វាយលុក​នៅ​ពេញ​ពិភពលោក ហើយ​កម្ពុជា​ ក៏​ជា​ប្រទេស​មួយ​ ​កំពុង​ប្រឈម​នឹង​វីរុស​ថ្មី​នេះ​ផង​ដែរ​ ។ ជាង​នេះ​ទៀត ត្រូវ​បន្ត​ពង្រឹង​អោយ​បាន​ល្អ​ប្រសើរ​បំផុត ចំពោះ​ការ​ផ្ដល់​សេវា ការ​សម្រួល​​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ពួក​គាត់​បាន​ស្ម័គ្រចិត្ត​ ព្យាបាល​នៅ​តាម​ផ្ទះ ៕

អត្ថបទសរសេរ ដោយ