ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រឹស្តី​មាន​តម្លៃ​មហាសាល​ទាំង​៩​ចំណុច

2 ឆ្នាំ មុន

បុគ្គល​ណា​បាន​ពិ​ចារ​រណា​នូវ​ទស្សនវិស័យ​នៃ​អង្គហេតុ​គ្រប់​ទាំង​៩ចំណុច​ឱ្យ​បាន​ត្រឹមត្រូវ អ្នក​នោះ​នឹង​បានជា​មនុស្ស​ដែល​មាន​គតិ​ដ៏​ឆ្លាត​វៃ​នៅ​ក្នុង​កិច្ចការ​ទាំងឡាយ​មានការ​ងារ​ចិញ្ចឹមជីវិត​ជាដើម ។ ១- បួស​ស្វែងរក​លាភសក្ការៈ គឺ​មិនមែន​បួស​ដើម្បី​លើក​ស្ទួយ​សាសនា​ឡើយ ២- ធ្វើ​គុណ​ដើម្បី​ឱ្យ​គេ​ដឹងគុណ គឺជា​អាជីវកម្ម​ស្វែងរក​ផល​ចំណេញ ៣-…

បុគ្គល​ណា​បាន​ពិ​ចារ​រណា​នូវ​ទស្សនវិស័យ​នៃ​អង្គហេតុ​គ្រប់​ទាំង​៩ចំណុច​ឱ្យ​បាន​ត្រឹមត្រូវ អ្នក​នោះ​នឹង​បានជា​មនុស្ស​ដែល​មាន​គតិ​ដ៏​ឆ្លាត​វៃ​នៅ​ក្នុង​កិច្ចការ​ទាំងឡាយ​មានការ​ងារ​ចិញ្ចឹមជីវិត​ជាដើម ។

១- បួស​ស្វែងរក​លាភសក្ការៈ គឺ​មិនមែន​បួស​ដើម្បី​លើក​ស្ទួយ​សាសនា​ឡើយ

២- ធ្វើ​គុណ​ដើម្បី​ឱ្យ​គេ​ដឹងគុណ គឺជា​អាជីវកម្ម​ស្វែងរក​ផល​ចំណេញ

៣- រូប​សម្រស់​របស់​នារី​មិន​អាច​ធានា​បាន​ថា ជីវិត​អាពាហ៍ពិពាហ៍​មិន​បែកបាក់​នោះ​ទេ

៤- រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ មិនមែន​មាន​ន័យ​ថា អ្នកមាន​សុភមង្គល រុងរឿង​គ្រប់ពេល​នោះ​ដែរ

៥- ស្លៀកពាក់​របស់​ថ្លៃ​ៗ មិន​ប្រាកដ​ថា វា​ធ្វើ​ឱ្យ​គេ​កាន់តែ​ស្រលាញ់​អ្នក​នោះ​ទេ

៦- មាន​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​មិន​ធានា​ថា អ្នក​នឹង​មិន​មាន​រោគ​នោះ​ទេ

៧- គ្រែ​ប្រណីត​មាន​តម្លៃ​ខ្ពស់​មិន​ប្រាកដ​ថា​នឹង​ធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​នោះ​ដែរ

៨- ជជែក​យកឈ្នះ​គេ​បាន​ហើយ មិន​មាន​ន័យ​ថា អ្នក​ត្រូវ​ទាំងស្រុង​នោះ​ទេ

៩- រៀប​ការ​ជាមួយនឹង​បុរស​ជា​អ្នកមាន មិន​ប្រាកដ​ថា អ្នក​គេង​លក់​ហើយ​នៅ​តែ​ញញឹម​នោះ​ដែរ ។

តាម​ពិត​ទៅ​មនុស្ស​យើង​មិន​អាច​ទទួល​បាន​នូវ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ឱ្យ​ពេញលេញ​ទៅ​តាម​បំណង​របស់​ខ្លួន​បាន​ឡើយ ព្រោះ​បុថុជ្ជន​នៅ​មាន​តណ្ហា​ជា​ខ្សែ​ញាក់ នៅ​មាន​ចំណង់​ជា​គន្លង​ផ្លូវ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ