ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កម្ពុជា​-​ថៃ​4​គូ​ប៉ះ​គ្នា​ចុង​ស​ប្ដា​ហ៍​នេះ​ខាង​ណា​មាន​ប្រៀប​ជាង?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​៤​គូរ​វាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​រូប​ប៉ះ​ថៃ​៤​រូប​ដើម្បី​ប្រជែង​យក​ភាព​ខ្លាំង​រៀងខ្លួន ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​៤​គូរ​វាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​រូប​ប៉ះ​ថៃ​៤​រូប​ដើម្បី​ប្រជែង​យក​ភាព​ខ្លាំង​រៀងខ្លួន ។ នៅ​មិន​ទាន់​ដឹង​ថា ភាគី​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​នៅឡើយ​ទេ ក្នុង​ជំនួប​ប៉ះ​គ្នា​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​របស់​ស្រា​បៀរ​កម្ពុ​ជានា​រសៀល​ថ្ងៃអាទិត្យ​ ទី​២៧ ធ្នូ ខានស្អែក កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ​កីឡា នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មានឈ្មោះ​ថា ខេ​ម ។ កីឡាករ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​ប៉ះ​គ្នា​នោះ​ទេ ប៉ុន្តែ​កីឡាករ​ថៃ​ធ្លាប់​បង្ហាញ​សមត្ថភាព​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​អា​ស៊ីអាគ្នេយ៍​រួច​មក​ហើយ ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ជនជាតិ​ខ្មែរ​ទទួលស្គាល់​ភាព​ខ្លាំង​នោះ​ផង​។ ការ​ប្រកួត​របស់​ពួក​គេ​មានការ​ចាប់អារម្មណ៍​មិន
ណ​យ​នោះ​ទេ ដោយសារ​តែ​យុគ យក្ស​ផ្លែ គឺជា​កីឡាករ​ល្បីឈ្មោះ​ដែល​បាត់​មុខ​យូរ​គួរសម​នា​មួយ​រយៈ​ចុង​ក្រោយ ហើយ​កីឡាករ​ថៃ​ក៏​ជា​ជើង​ខ្លាំង​ដែល​មិន​អាច​មើល​ស្រាល​​បាន ។

បើ​ការ​ប្រកួត​ចុង​ក្រោយ​កីឡាករ​កម្ពុជា​គឺជា​អ្នក​វាយ​ឈ្នះ នោះ​យុគ យក្ស​ផ្លែ នឹង​ឈាន​ដល់​ចំណុច​កាន់តែ​មាន​ទំនុកចិត្ត​ពី​ក្រុម​អ្នក​ស្នេហា​ការ​ប្រដាល់ ប៉ុន្តែ​បើ​បែរជា​ចាញ់​ទៅ​វិញ​ក៏​ពិតជា​រង​ការ​អាម៉ាស់ ហើយ​កីឡាករ​ថៃ​ក៏​នឹង​ឡើង​កូដ​មិន​ណ​យ​ដែរ ។ កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាប់​ប្រកួត​បាន​១៣៧​លើក ឈ្នះ​១២០​លើក ចាញ់​១២​លើក ស្មើ​៥​លើក ខណៈ​កីឡាករ​ថៃ​ខេ​ម ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៥​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ កីឡាករ​ជើង​ខ្លាំង អាំង សំអាត ក៏​ត្រូវ​គេ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផុ​ន សាវ៉ា​ត់ ដើម្បី​រំលេច​ការ​ប្រកួត​អន្តរជាតិ​នោះ​ផង​ដែរ ។ ការ​ប្រកួត​របស់​គូ​នេះ ក៏​មាន​អ្នក​ផ្ដោត​ការ​តាមដាន​ណាស់​ដែរ ដោយសារ​តែ​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​មាន​សមត្ថភាព​រៀងខ្លួន ហើយ​ក៏​មាន​ក្រេ​ឌី​ត​នៅ​ក្នុង​ក្រសែភ្នែក​របស់​មហាជន​ទាំង​នៅ​ភ្នំពេញ និង​នៅ​ទីក្រុង​បាងកក ។ លោក​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត បាន​អះអាង​ថា កីឡាករ​ថៃ ផុ​ន សាវ៉ា​ត់ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​ប្រវត្តិ​វាយ​ផ្ដួល​គូប្រកួត​រាប់​មិន​អស់​រួច​មក​ហើយ មុន​ពេល​ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​អាំង សំអាត ។ កីឡាករផុ​ន សាវ៉ា​ត់ ធ្លាប់​ប្រកួត​បាន​៦៩​លើក ឈ្នះ​៦៥​លើក និង​ចាញ់​៤​លើក ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ក៏​មាន​ជ័យជម្នះ​ជាង​បរាជ័យ​ផង​ដែរ ។ តួលេខ​ដែល​បាន​បង្ហាញ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កីឡាករ​ថៃ​មានការ​ប្រកួត​តិច​ជាង​កីឡាករ​កម្ពុជា​នៅឡើយ ដ្បិត​កីឡាករ​អាំង សំអាង ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៣​លើក និង​ចាញ់​១២​លើក ។

យ៉ាងណា​ក៏​ដោយ លទ្ធផល​ដែល​បាន​បង្ហាញ​ឡើង​គឺ​កីឡាករ​រូប​នេះ​ហាក់​មាន​លទ្ធផល​មិនសូវ​នឹងនរ​នោះ​ឡើយ បន្ទាប់​ពី​ការ​ប្រកួត​ភាគច្រើន គឺ​ចាញ់​ហាក់​ច្រើន​ជាង​ឈ្នះ​នៅ​លើ​សង្វៀន ។ អ្នកគាំទ្រ​ភាគច្រើន បាន​ប៉ាន់​ស្មានថា កីឡាករ​ថៃ​ទំនងជា​ឈ្នះ​ក្នុង​ភាគរយ​ច្រើន​ជាង បើ​ទោះជា​ការ​ប្រកួត​នៅ​លើ​សង្វៀន​គឺ​មាន​តួលេខ​តិច​ជាង​កីឡាករ​អាំង សំអាត នោះ​ក្ដី ។ ម្យ៉ាង​កីឡាករ​ផុ​ន សាវ៉ា​ត់ នៅ​ក្មេង​ជាង​រស់​រវើក​ជាង និង​ជា​កីឡាករ​ឡើង​កូដ​នោះ​ផង ទើប​កីឡាករ​ជើង​ចាស់​ដែល​ត្រូវ​គេ​កត់​សម្គាល់ថា​ហាក់​ប្រែប្រួល​កម្លាំង​រូ​ច​ទៅ​ហើយ អាច​នឹង​ពិបាក​ស៊ី​ផុយ ។ ប៉ុន្តែ​អាំង សំអាត ក៏​ទំនងជា​ឈ្នះ​ផង​ដែរ បើ​ផ្អែក​លើ​ប្រវត្តិ និង​បទ​ពិសោធន៍​ប្រកួត​ច្រើន​ជាង ។

ដោយឡែក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​K-Cement​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​សៅរ៍​ទី​២៦ ធ្នូ​ នេះ ក៏​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​ពីរ​គូ​ដែរ​។ កីឡាករ ឯម ខ្លឹម​ខ្មៅ មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Super Chhai​ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម ។ ផ្អែក​តាម​តួលេខ​កីឡាករ​ថៃ​រូប​នេះ ក៏​មាន​សមត្ថភាព​មិន​ណ​យ​នោះ​ដែរ ដោយសារ​តែ​ការ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​របស់​ប្រទេស​កម្ពុជា​កន្លង​មក គឺ​មាន​កម្រិត​ល្អ​ប្រសើរ ។ ឆ្លងកាត់​ការ​ប្រកួត​១១៥​ដង ឈ្នះ​៩៩​ដង ចាញ់​១៥​ដង និង​ស្មើ​១​ដង កីឡាករ​ឯម ខ្លឹម​ខ្មៅ ទំនង​មិន​ងាយ​ស៊ី​នោះ​ទេ ក្នុង​ពេល​កីឡាករ​កម្ពុជា​រូប​នេះ ក៏​បាន​ស្ដែង​ឡើង​នូវ​លទ្ធផល​មិនសូវ​ល្អ​នា​មួយ​រយៈ​ចុង​ក្រោយ​ផង​ដែរ ។ កីឡាករ​ឯម ខ្លឹម​ខ្មៅ ធ្លាប់​ប្រកួត​៩៨​ដង ឈ្នះ​៨២​ដង ចាញ់​១៤​ដង និង​ស្មើ​២​ដង ប៉ុន្តែ​ដ្បិតថា​មាន​តួលេខ​ប្រហែល​ថៃ ក៏​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ដូច​ជា​ចាញ់​ប្រៀប​កីឡាករ​ថៃ​។ មុន​នេះ​បន្តិច ឯម ខ្លឹម​ខ្មៅ វាយ​ចាញ់​កីឡាករ​ថៃ យ៉​ត សា​យ៉ា​ម សុ​ផា​សុខ ក្នុង​ទឹក​ទី​៣ ។

មួយគូ​ទៀត​កីឡាករ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា ក៏​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​DethDiv​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ផង​ដែរ ។ នេះ​ជា​ការ​ប៉ះ​គ្នា​ក្នុង​ជំនួប​សងសឹក​របស់​អ្នក​ទាំង​ពីរ ដោយសារ​តែ​ការ​ប្រកួត​កាលពីដើម​ខែវិច្ឆិកា កន្លង​ទៅ គឺ​លទ្ធផល​ចុង​ក្រោយ​ស្មើគ្នា ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​នេះ មានការ​ចាប់អារម្មណ៍​សឹង​ខ្លាំង​ជាង​ការ​ប្រកួត​អន្តរជាតិ​៣​គូ​ខាងលើ​នោះ​ទៅ​ទៀត ដោយសារ​តែ​អ្នកគាំទ្រ​ភាគច្រើន​ចង់​ដឹង​ថា​រវាង​កីឡាករ​ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ថៃ តើ​អ្នក​ណា​ឈ្នះ​លើក​នេះ​បន្ទាប់​ពី​ស្មើគ្នា​ទាំង​វេទនា ។ កីឡាករ DethDiv​ធ្លាប់​ប្រកួត​៦២​លើក ឈ្នះ​៥៦​លើក ចាញ់​៥​លើក និង​ស្មើ​១​លើក ដោយ​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ​គឺ​ស្មើ​ពេជ្រ ម្ទេសខ្មាំង​នេះឯង ។  កីឡាករ​ពេជ្រ ម្ទេសខ្មាំង​វិញ ធ្លាប់​ប្រកួត​បាន​៧៤​លើក ឈ្នះ​៦៨​លើក ចាញ់​៥​លើក និង​ស្មើ​១​លើក ។

សម្រាប់​គូ​នេះ គេ​នៅ​តែ​ជឿ​លើ​កីឡាករ​កម្ពុជា​ច្រើន​ជាង បើ​ទោះជា​កីឡាករ​ថៃ​គឺ​មិនធម្មតា​នា​ពេល​កន្លង​មក ។ យ៉ាងណា​ក៏​ដោយ​គឺ​មាន​តែ​ការ​ប្រកួត​ជាក់ស្ដែង​នៅ​រសៀល​នេះ និង​ស្អែក​ប៉ុណ្ណោះ ដែល​អាច​កាត់ក្ដី​សម្រាប់​ការ​ប្រកួត​ទាំង​៤​គូ​ខាងលើ ៕