ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​២០​កុម្ភៈ​! ព្រះសង្ឃ និង​សាសនា​ផ្សេង​ៗ​ទៀត​ជិត​៧០០​អង្គ​/​នាក់​ឆ្លង​កូ​វី​ដ​១៩

2 ឆ្នាំ មុន

ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​ផ្ទុះ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ រហូត​ដល់​ពេល​នេះ បាន​ធ្វើ​ឱ្យ​ព្រះសង្ឃ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា អ៊ិ​ស្លា​ម​សាសនា គ្រី​ស្ទ​សាសនា និង​សាសនា មហាយាន ជិត​៧០០​អង្គ​/​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​សុគត​ព្រះសង្ឃ​១​អង្គ​ផង​ដែរ

រាជធានី​ភ្នំពេញ​៖ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​ផ្ទុះ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ រហូត​ដល់​ពេល​នេះ បាន​ធ្វើ​ឱ្យ​ព្រះសង្ឃ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា អ៊ិ​ស្លា​ម​សាសនា គ្រី​ស្ទ​សាសនា និង​សាសនា មហាយាន ជិត​៧០០​អង្គ​/​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​សុគត​ព្រះសង្ឃ​១​អង្គ​ផង​ដែរ ។

លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ថា សម្រាប់​ព្រឹត្តិការណ៍​២០​កុម្ភៈ ក្នុង​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ពេល​នេះ បាន​ធ្វើ​ឱ្យ​ព្រះសង្ឃ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ចំនួន​២១២​អង្គ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ អ៊ិ​ស្លា​ម​សាសនា ចំនួន​២៩៩​នាក់ គ្រី​ស្ទ​សាសនា​ចំនួន​១០០​នាក់ និង​សាសនា មហាយាន ចំនួន​១២​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​១​អង្គ​បាន​សុគត​ផង​ដែរ​។

លោក​បាន​បន្ត​ថា សម្រាប់​វិស័យ​ព្រះពុទ្ធ​សាសនា មាន​វត្ត​ចំនួន​១២ ព្រះសង្ឃ​ចំនួន​២១២​អង្គ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ព្រះសង្ឃ​១៣៧​អង្គជា​សះស្បើយ ព្រះសង្ឃ​៧៥​អង្គ​កំពុង​សម្រាក​ព្យាបាល​ជំងឺ វត្ត​ចំនួន​៨​កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័ និង​ព្រះសង្ឃ​១​អង្គ​បាន​សុគត ។

លោក ទេព គង្គា បានឱ្យ​ដឹង​ទៀត​ថា ព្រះសង្ឃ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​វត្ត​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​វត្ត​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​រាជធានី​ភ្នំពេញ​រួម​មាន ៖

ទី​១-​វត្ត​សារា​វ័​ន្ត​តេ​ជោ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន ៥០​អង្គ ជា​សះស្បើយ​៤៩​អង្គ សុគត​១​អង្គ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។

ទី​២- វត្ត​បទុម​វ​តី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​១៤​អង្គ ជា​សះស្បើយ​១​អង្គ សម្រាក​ព្យាបាល​១៣​អង្គ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទី​៣- វត្ត​កោះ​មេត្តា​ពោធិ​វង្ស ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន ៧​អង្គ ជា​សះស្បើយ​៧​អង្គ បាន​បញ្ចប់​ការ​ធ្វើ ច​ត្តា​ឡី​ស័ក​ហើយ​។

ទី​៤- វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន ៣៧​អង្គ ជា​សះស្បើយ​៣៧​អង្គ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។

ទី​៥-. វត្ត​ដំបូក​ខ្ពស់ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៣​អង្គ កំពុង​សម្រាក​ព្យាបាល​៣​អង្គ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទី​៦- វគ្គ​មហាមន្ត្រី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន ៤៨​អង្គ ជា​សះស្បើយ​៤១​អង្គ កំពុង​សម្រាក​ព្យាបាល​៧​អង្គ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទី​៧- វត្ត​សាក់​សំពៅ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន ២​អង្គ ជា​សះស្បើយ​២​អង្គ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។

ទី​៨- វគ្គ​តេ​ជោ​ឧកញ៉ា​វាំង ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​២​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទី​៩- វត្ត​វារិ​ន្ទ​ព្រែក​លៀប ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន ២១​អង្គ កំពុង​សម្រាក​ព្យាបាល កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទី​១០- វត្ត​ទួល​ទំពូង ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​២០​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទី​១១- វត្ត​អរុណ​វ​តី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​៤​អង្គ​កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទី​១២- វត្ត​ជុំ​ព្រះសង្ឃ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៤​អង្គ កំពុង​សម្រាក​ព្យាបាល​ជំងឺ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ទាក់ទិន​ទៅ​នឹង​សាសនា​ផ្សេង​ៗ លោក ទេព គង្គា បានឱ្យ​ដឹង​ថា ចំពោះ អ៊ិ​ស្លា​ម​សាសនិក គ្រី​ស្ទ​សាសនិក និង​សាសនា​ផ្សេង​ៗ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​នោះ​ដែរ រួម​មាន​៖ ទី​១- អ៊ិ​ស្លា​ម​សាសនា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២៩៩​នាក់ ជា​សះស្បើយ​ចំនួន​២៦១​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៨ និង​ស្លា​.​ប់​៦​នាក់​។ ទី​២- គ្រី​ស្ទ​សាសនា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០០​នាក់ ជា​សះស្បើយ​ចំនួន​៩៨​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័​ចំនួន​២​នាក់​។ ទី​៣- សាសនា មហាយាន អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១២​នាក់ ជា​សះស្បើយ​ចំនួន​១២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ