ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​យូរហើយ​មិន​ឡើង​ប្រាក់ខែ សាកល្បង​ធ្វើ​តាម​ហុងស៊ុយ​ល​មើល

2 ឆ្នាំ មុន

បុគ្គលិក​ខ្លះ​គ្នា​ធ្វើការ​យូរហើយ តែ​បែរជា​មេដឹកនាំ​មិន​យកចិត្តទុកដាក់ មើល​មិនឃើញ ប្រាក់​គ្នា​ប៉ុណ្ណា នៅ​តែ​ប៉ុន​នោះ​ដដែល ។ បុគ្គល​រូប​ណា​ដែល​ជួប​ហេតុការណ៍​បែប​នេះ សូម​ធ្វើ​តាម​ក្បួន​ហុងស៊ុយ​ដោយ​ពិនិត្យ​មើល​របៀប​រៀប​តុ​ធ្វើការ​របស់​អ្នក​ឱ្យ​មាន​របៀបរៀបរយ​និង​មាន​សោភ័ណ​ភាព​ផង ដើម្បី​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​ធ្វើ ព្រោះថា​សោភ័ណ​ភាព​តុ​ធ្វើការ​វា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់​ក្នុង​ការ​ជួយ​លោក​អ្នក​ឱ្យ​សម្រេច​បានការ​ឡើង​តំណែង…

បុគ្គលិក​ខ្លះ​គ្នា​ធ្វើការ​យូរហើយ តែ​បែរជា​មេដឹកនាំ​មិន​យកចិត្តទុកដាក់ មើល​មិនឃើញ ប្រាក់​គ្នា​ប៉ុណ្ណា នៅ​តែ​ប៉ុន​នោះ​ដដែល ។ បុគ្គល​រូប​ណា​ដែល​ជួប​ហេតុការណ៍​បែប​នេះ សូម​ធ្វើ​តាម​ក្បួន​ហុងស៊ុយ​ដោយ​ពិនិត្យ​មើល​របៀប​រៀប​តុ​ធ្វើការ​របស់​អ្នក​ឱ្យ​មាន​របៀបរៀបរយ​និង​មាន​សោភ័ណ​ភាព​ផង ដើម្បី​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​ធ្វើ ព្រោះថា​សោភ័ណ​ភាព​តុ​ធ្វើការ​វា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់​ក្នុង​ការ​ជួយ​លោក​អ្នក​ឱ្យ​សម្រេច​បានការ​ឡើង​តំណែង ឡើង​ប្រាក់ខែ និង​កេរ្តិ៍ឈ្មោះ​ល្អ ។

តាម​ក្បួន​ហុងស៊ុយ​ប្រាប់​ថា គ្មាន​អ្វី​អាច​ប្រាប់​ពី​លក្ខណៈ​ខាងក្រៅ​របស់​លោក​អ្នក​ច្បាស់​ជាង​របៀបរៀបរយ​លើ​តុ​ការិយាល័យ​នោះ​ឡើយ ។ តុ​ការិយាល័យ​មាន​របៀបរៀបរយ និង​ស្អាតបាត​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល​ហុងស៊ុយ​ល្អ​ៗ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​លោក​អ្នកមាន​ទឹកចិត្ត​ខ្នះខ្នែង​ពុះពារ​ជា​និច្ច និង​ផ្តោត​លើ​គោលដៅ​ការងារ​បាន​យ៉ាង​ល្អ​ទៀត​ផង ។

ក្បួន​ហុងស៊ុយ​ខាងក្រោម​នេះ​នឹង​ជួយ​ទាក់ទាញ​នូវ​ឱកាស​ថ្មី​ៗ ដំបូន្មាន​ល្អ​ៗ​ពី​សិស្ស​ច្បង ការ​លើកទឹកចិត្ត​អំពី​មេដឹកនាំ និង​ថែម​ទាំង​អាច​ការពារ​លោក​អ្នក​ពី​ការ​និយាយដើម និង​និយាយ​បង្កាច់បង្ខូច​ពី​សំណាក់​សហការី​មាត់ដាច​ទៀត​ផង ។

រឿង​ដំបូង​ដែល​លោក​អ្នក​ត្រូវ​សម្រេចចិត្ត​ធ្វើ​គឺ​ដាក់​របស់​សំខាន់​ចំនួន​៧ មុខ​នៅ​លើ​តុ​ធ្វើការ​។ ទោះ​យ៉ាងណា លោក​អ្នក​មិន​ត្រូវ​ដាក់​របស់របរ​ជា​អចិន្ត្រៃយ៍​នៅ​លើ​តុ​ឱ្យ​លើស​ពី​៧​មុខ​នោះ​ឡើយ ។

របស់​ដែល​យើង​ចាំបាច់​ត្រូវ​ដាក់​លើ​តុ​មាន​ដូច​ជា ទូរស័ព្ទ​, កុំព្យូទ័រ​, ប្រដាប់​ដាក់​ឯកសារ​, ប៊ិក​និង​ប្រដាប់ប្រដា​ការិយាល័យ​, របស់​តាំង​លម្អ​ផ្សេង​ៗ​ដែល​យើង​ស្រឡាញ់ ដាក់​អ្វី​ក៏​បានឱ្យ​តែ​ពេញចិត្ត​ដូច​ជា ថូផ្កា ឬ​រូបចម្លាក់​ជាដើម​, ដាក់​ត្បូង​គ្រី​ស្តា​ល់​មួយ​គ្រាប់ និង​រូបថត​មនុស្ស​ជិត​ស្និទ្ធ​ដូច​ជា គ្រួសារ មិត្តភក្តិ ឬ​សត្វ​ចិញ្ចឹម​ជាដើម ។

ប្រការ​ដែល​ត្រូវ​ចង​ចាំ សូមកុំ​គរ​ឯកសារ​លើ​តុ​ច្រើន​ថ្ងៃ ។ ប្រសិនបើ​លោក​អ្នក​ត្រូវការ​ឯកសារ​ទាំងនោះ​រាល់ថ្ងៃ​ត្រូវ​រក​ធ្នើរ ឬ​ទូ​ផ្សេង​ណាមួយ​សម្រាប់​ដាក់​វា​ឱ្យ​បាន​សមរម្យ​ទៅ ។

សូមកុំ​ទុក​ចោលការ​ងារ​ដែល​លោក​អ្នក​មិន​ទាន់​ធ្វើ​ហើយ​នៅ​លើ​តុ ព្រោះ​វា​នឹង​បំបាក់​ថាមពល​ហុងស៊ុយ ដែល​អាច​ធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍មិនល្អ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ត្រូវ​ទុក​វា​នៅ​កន្លែង​មួយ​ដាច់​ដោយឡែក និង​ត្រូវ​រក្សា​តុ​ឱ្យ​ស្អាត​ជា​និច្ច នោះ​ហើយ​ជា​ហុងស៊ុយ ។

ប្រការ​មួយទៀត សូមកុំ​បិទ​ក្រដាស​សម្គាល់​ច្រើន​ពេក​នៅ​លើ​តុ ។ ជំនួស​មក​វិញ​ត្រូវ​រក​អ្វី​ផ្សេង​មក​កត់ចំណាំ ។ ឯ​ប៊ិក ប្រដាប់​កិប ប្រដាប់​កៀប​ត្រូវ​រក្សា​ឱ្យ​មាន​របៀបរៀបរយ​ជា​និច្ច ។

នៅ​ពេល​អ្នក​ធ្វើ​តាម​របៀប​ហុង​បាន​ល្អ​ហើយ សូមកុំ​មានការ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ឱកាស​ថ្មី​ៗ និង​ការ​រីក​ចម្រើន​ក្នុង​ការងារ​កើតឡើង បន្ទាប់​ពី​រៀបចំ​តាម​របៀប​ខាងលើ​រួច​ហើយ​នោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ