ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​ជាតិ​កា​បោ​ន​ម្យ៉ាង​តម្លៃ​150​លាន​ដុល្លារ​ក្នុង​1​ក្រាម

8 ឆ្នាំ មុន

លោក​អ្នក​ប្រហែលជា​គិត​ថា ប្លា​ទី​ន ប្រាក់ មាស និង​ពេជ្រ ជា​វត្ថុ​មាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​លោក ប៉ុន្តែ​វត្ថុ​ជាតិ​កា​បោ​ន​បង្កើត​ឡើង​ដោយ​បុរស​ម្នាក់​មាន​តម្លៃ​ដល់​ទៅ​១៥០​លាន​ដុល្លារ ឯណោះ​ក្នុង​១​ក្រាម ។

លោក​អ្នក​ប្រហែលជា​គិត​ថា ប្លា​ទី​ន ប្រាក់ មាស និង​ពេជ្រ ជា​វត្ថុ​មាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​លោក ប៉ុន្តែ​វត្ថុ​ជាតិ​កា​បោ​ន​បង្កើត​ឡើង​ដោយ​បុរស​ម្នាក់​មាន​តម្លៃ​ដល់​ទៅ​១៥០​លាន​ដុល្លារ ឯណោះ​ក្នុង​១​ក្រាម ។

វត្ថុ​នោះ​គឺជា​ទ្រុង​ដែល​ផលិត​ពី​សារធាតុ​អាតូម​ដោយ​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​កាលពី​ឆ្នាំ​មុន​ក្នុង​មន្ទី​ពិសោធន៍​នៅ​សាកលវិទ្យាល័យ​អ​ហ្វ​ហ្វឺ​ត ។ វត្ថុ​នោះ​រួម​មាន​អាតូម​នី​ត្រូ​ហ្សែ​ន និង​ការ​បោ​ន​អាតូម ក្នុង​ទម្រង់​ផ្សេង​ទៀត​ប្រៀប​ដូច​ជា​ពេជ្រ និង​មាន​រូបរាង​សន្លឹក បន្ទះ​ៗ​ដូច​ជា​ទ្រុង ដូច​បង្ហាញ​ក្នុង​រូប ។ វា​រួម​មាន​អាតូម​កា​បោ​ន​ចំនួន ៦០ ត្រូវ​បាន​គេ​ហៅ​ថា ស៊្វែរ​ប្រហោង ព្រោះ​វា​មាន​រាង​ដូច​ដុំ​បាល់ ប៉ុន្តែ​ប្រហោង​ក្នុងយ៉ាង​រញ៉េរញ៉ៃ ។ 

ដុំ​បាល់​អាតូម​កា​បោ​ន​នេះ​មាន​សារសំខាន់​ដូច​ជា​ប្រើប្រាស់​ដើម្បី​បង្កើត​នាឡិកា​អាតូម និង​ងាយស្រួល​ចល័ត​ដែល​អាច​ដឹង​ពី​ប្រព័ន្ធ​រក្សា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ក្នុង​ពិភពលោក ។ ក្រៅពី​នេះ​វា​អាច​ជួយ​បង្កើត​ការ​រុករក​ប្រព័ន្ធ GPS  កាន់តែ​ត្រឹមត្រូវ​ដល់​ទៅ​១​មី​ល្លី​ម៉ែត្រ​ក្នុង​រថយន្ត​ដែល​បើកបរ​ដោយ​ខ្លួនឯង ។

លោក​វេជ្ជបណ្ឌិត Kyriakos Porfyrakis ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​សម្ភារ​ណា​ណូ (Nanomaterials) បាន​សិក្សា​លើ​វត្ថុ​នេះ​តាំងពី​ឆ្នាំ ២០០០ និយាយ​ថា ចូរ​ស្រមៃ​ថា នាឡិកា​អាតូម​ខ្នាត​តូច​អាច​នឹង​មាន​ក្នុង​ស្មា​ត​ហ្វូ​ន ។ នេះ​គឺជា​កា​រវិ​វ​ឌ្ឍ​ថ្មី​នៃ​ទូរស័ព្ទ ។

លោក Kyriakos Porfyrakis  គឺជា​ស្ថាបនិក​នៃ​មន្ទី​ពិសោធន៍​«​អ្នក​រចនា​វត្ថុ​កា​បោ​ន​» ដែល​បាន​ផលិត​រាល់​វត្ថុ​ទាំង​អស់ពី​អាតូម​កា​បោ​ន ។

លោក Lucius Cary នាយក​គ្រប់គ្រង​នៃ​មូលនិធិ​បច្ចេកវិទ្យា​អ​ហ្វ​ហ្វឺ​ត SEIS និយាយ​ថា នៅ​ពេល​នេះ​នាឡិកា​អាតូម គឺ​មាន​ទំហំ​ជា​បន្ទប់​។ វត្ថុ​អាតូម​នេះ​នឹង​មាននៅ​លើ Chip  ដែល​អាច​មាននៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង ។ វា​នឹង​មានកម្ម​វិធី​សម្បូរ​បែប​សម្រាប់​បច្ចេកវិទ្យា​នេះ ។ បច្ចេកវិទ្យា​កាលពីមុន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ស្វយ័ត​លើ​រថយន្ត ៕