ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ត្រង់​ហ្វូ​អគ្គិសនី​រដ្ឋ មិនបាន​សម្រេច ជាប់​ខ្នោះ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ខែកក្កដា​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ក្នុងករណី​ចោរកម្ម លួច​ត្រង់​ហ្វូ​អគ្គិសនី​រដ្ឋ ក្នុង​ក្រុងព្រះសីហនុ​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ…

​ខេត្ត​ព្រះសីហនុ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ខែកក្កដា​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ក្នុងករណី​ចោរកម្ម លួច​ត្រង់​ហ្វូ​អគ្គិសនី​រដ្ឋ ក្នុង​ក្រុងព្រះសីហនុ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា កាលពី​នៅ​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ២៣ និង​០០​នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ជំនាញ​ប៉ុស្តិ៍នគរបាល​សង្កាត់​លេខ​៣ បាន​បង្ក្រាប​មុខសញ្ញា​លួច​ត្រង់​ហ្វូ​អគ្គិសនី នៅ​ចំណុច​មុខ​បូរី​គុជ​អាស៊ី ស្ថិតនៅ​ក្រុមទី​១៤ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ជនសង្ស័យ ចំនួន ០៣​នាក់ រួមមាន​៖ ១-​ឈ្មោះ ពេ​ជ្យ រាជ្យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូ​ត្រេះ ឃុំ​ស្ទឹងហាវ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ២-​ឈ្មោះ ពេជ្រ ចាន់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​ជាងភ្លើង បច្ចុប្បន្ន​រស់នៅ​ភូមិ​អូ​ត្រេះ ឃុំ​ស្ទឹងហាវ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជា​អ្នក​ដោះ​ត្រង់​ហ្វូ និង​៣-​ឈ្មោះ ង៉ែត ណា​រិត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រីឯ​បក្ខពួក ២​នាក់​ទៀត ឈ្មោះ ប្រាក់ និង​ឈ្មោះ ទាញ ដែល​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​។​

​សមត្ថកិច្ច ដកហូត​វត្ថុតាង រួមមាន​៖ ដែក​ដង្កាប់​១ សោរ​លេខ​១៩ សោរ​លេខ​២៤ ចំនួន ២​ដើម ក្បាល​លេខ ១៧ ចំនួន ១​ដើម កន្ត្រៃ​កាត់​ខ្សែភ្លើង ចំនួន ២ ម៉ូតូ ១​គ្រឿង ម៉ាក HONDA C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ព្រះសីហនុ 1D-3909 និង​ត្រង់​ហ្វូ​ម៉ាក FYJi ELECTRiC មួយគ្រឿង​។

​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ