ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy A9 នឹង​មាន​អេ​ក្រង់​ធំ​ជាង​ស៊េរី​មុន​ៗ

8 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ត្រៀម​ប្រកាស​ត្រកូល​ស្មា​ត​ហ្វូ​ន Galaxy A ថ្មី​នៅ​ខែមករា ២០១៦ គឺ​ម៉ូ​ដែល Galaxy A 9 ដែល​នឹង​មាន​អេ​ក្រង់​ដល់​ទៅ​៦​អីុ​ញ​ធំ​ជាង​ស៊េរី មុន​ៗ ។ អេ​ក្រង់ Touchscreen របស់​វា​ប្រភេទ Super AMOLED

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ត្រៀម​ប្រកាស​ត្រកូល​ស្មា​ត​ហ្វូ​ន Galaxy A ថ្មី​នៅ​ខែមករា ២០១៦ គឺ​ម៉ូ​ដែល Galaxy A 9 ដែល​នឹង​មាន​អេ​ក្រង់​ដល់​ទៅ​៦​អីុ​ញ​ធំ​ជាង​ស៊េរី មុន​ៗ ។ អេ​ក្រង់ Touchscreen របស់​វា​ប្រភេទ Super AMOLED ដែល​មាន​កម្រិត​ភ្លឺ​ច្បាស់​១០៨០​គុណ​នឹង ១៩២០​ភិ​ច​សែ​ល ។

CPU ប្រភេទ Quad-core ល្បឿន ១.៨ ជី​ហ្គា​ហឺត និង GPU Adreno 510 ។ RAM ៣​ជី ផ្ទុក​ក្នុង​ម៉ាស៊ីន​ចំនួន​៣២​ជី ព្រមទាំង​មាន​ម៉េ​ម៉ូ​រី​កាត micoSD ផង​ដែរ ។ កាមេរ៉ា​មុខ​របស់ Galaxy A9 គឺ​ទំហំ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល​ច្បាស់​ច​ម្រា​ប់​ការ​ថតរូប​រូប​ខ្លួនឯង (Selfie) និង​កាមេរ៉ា​ក្រោយ​១៣​មេ​ហ្គា​ភិ​ច​សែ​ល ។

Galaxy A9 បាន​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 5.1.1 (Lollipop) មាន​ថាមពល​ថ្ម​ប្រើប្រាស់​៤០០០​មី​ល្លី​អំពែ និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ជា​ពណ៌​ស ខ្មៅ​និង​ពណ៌​មាស ខណៈ​តម្លៃ​របស់​វា​មិន​បាន​អះអាង​បញ្ជាក់​នៅឡើយ​ទេ តែ​ស៊េរី មុន​ៗ Galaxy A3 អេ​ក្រង់​៤.៥​អីុ​ញ, Galaxy A5 អេ​ក្រង់​៥​អីុ​ញ​ និង Galaxy A7 អេ​ក្រង់​៥.៥​អីុ​ញ  ៕