រាជធានីភ្នំពេញ ៖ បុរសដែលជាអ្នកទិញ និងលក់អេតចាយម្នាក់បានដើរចូលទៅក្នុងបន្ទប់របស់ស្ត្រីដែលជាអ្នកទិញ និងលក់អេតចាយដូចគ្នាម្នាក់ទៀតដើម្បីរកទឹកផឹក ខណៈបានឃើញស្ត្រីខាងលើស្លៀករ៉ូប ហើយនៅតែម្នាក់ឯង ហើយប្ដីអត់នៅផងនោះ ព្រោះជាប់រវល់ចេញទៅខេត្តឆ្ងាយក៏បានស្ទុះទៅចាប់រំលោភសេពសន្ធវៈរហូតបានសម្រេច។ បន្ទាប់មកនាងមិនហ៊ានប្រាប់ប្ដីទេព្រោះខ្លាចប្ដីលែង លុះ៤ថ្ងៃក្រោយមកនៅពេលប្ដីត្រឡប់មកវិញ ឃើញប្រពន្ធមានសភាពខុសប្លែកពីធម្មតាហាក់មានការភិតភ័យ បុរសជាប្ដីក៏បានជជីកសួររហូតធ្លាយរឿងទើបប្ដឹងនគរបាលឲ្យឃាត់ខ្លួនជនល្មោភកាមនោះចាត់ការតាមច្បាប់តែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចរោងទិញ-លក់អេតចាយ ស្ថិតនៅតាមផ្លូវទំនប់៧មករា ក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញ និងលក់អេតចាយ ចំណែកជនសង្ស័យឈ្មោះ ផាន់ ដារ៉ា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញ និងលក់អេតចាយ អ្នកទាំង២ស្នាក់នៅក្នុងរោងទិញ និងលក់អេតចាយជិតគ្នានៅកន្លែងកើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានស្លៀករ៉ូបអង្គុយនៅក្នុងបន្ទប់ដេករបស់ខ្លួនតែម្នាក់ឯង ដោយសារប្តីរបស់នាងមិននៅ ជាប់រវល់ចេញទៅរកទិញអីវ៉ាន់នៅឯខេត្តកោះកុង។
ពេលនោះជនសង្ស័យឈ្មោះ ផាន់ ដារ៉ា ឃើញនាងរងគ្រោះនៅតែម្នាក់ឯងបែបនេះ ក៏បានដើរចូលក្នុងបន្ទប់របស់នាង រួចបើកទូទឹកកកយកទឹក១ដបមកផឹក បន្ទាប់មកក៏បានដើរទៅចាប់ឱបថើបនាងរងគ្រោះ។ ប្រភពដដែលបានបន្តថា ជនល្មោភកាមបានធ្វើសកម្មភាពលូករាវនាងរងគ្រោះសព្វកន្លែង និងដឹងថានាងអត់មានស្លៀកខោលីអូនិងពាក់អាវទ្រនាប់ឡើយ ដែលបានធ្វើឲ្យជននេះរឹតតែមានអារម្មណ៍ពុះកញ្ជ្រោលថែមទៀតរួចចាប់បឺតមាត់នាង ហើយត្រូវនាងរងគ្រោះខាំអណ្ដាត ប៉ុន្តែមិនបានបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរឡើយ។ បន្ទាប់មកស្ត្រីរងគ្រោះបានអង្វរកុំឲ្យជនសង្ស័យធ្វើបែបនេះអី ព្រោះនាងជាស្រីមានប្តីមានកូនរួចហើយ តែជនសង្ស័យមិនព្រមឡើយហើយនៅតែធ្វើសកម្មភាពលូករាវ ព្រមទាំងប្រាប់នាងនៅឲ្យស្ងៀមហើយកុំស្រែកឲ្យសោះប្រយ័ត្នខ្មាសគេ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះនាងរងគ្រោះមិនបានស្រែកទេ ព្រោះខ្លាចខ្មាសអ្នកជិតខាង ប៉ុន្តែបានខំប្រឹងរើបម្រះដែរ តែពុំអាចរើរួចឡើយ ហើយជនសង្ស័យក៏បានយកដៃម្ខាងចាប់ជើងស្តាំរបស់ជនរងគ្រោះ និងយកដៃម្ខាងសង្កត់ដៃរបស់ជនរងគ្រោះជាប់។ បន្ទាប់មកដោយសារជនរងគ្រោះស្លៀករ៉ូបពុំមានស្លៀកលីអូ និងអាវទ្រនាប់ទើបជាឱកាសល្អ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច រួចក៏បានដើរចេញពីបន្ទប់នាងបាត់ទៅ។ ប្រភពមួយនេះបានប្រាប់ឲ្យដឹងទៀតថា ចំណែកស្ត្រីរងគ្រោះក៏បានងើបទៅងូតទឹក និងចូលដេកធម្មតា ដោយមិនហ៊ានខលប្រាប់ប្តីឲ្យដឹងពីរឿងអាស្រូវនេះឡើយ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយដែរ ព្រោះខ្លាចមានការបែកបាក់គ្នាជាមួយគ្រួសារ និងខ្លាចខ្មាសអ្នកជិតខាងផងដែរ។
លុះ៤ថ្ងៃក្រោយមកគឺនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១ វេលាម៉ោង៩ព្រឹក ទើបបុរសជាប្ដីត្រឡប់មកដល់រោងទិញ និងលក់អេតចាយខាងលើវិញ មានការសង្ស័យទៅលើប្រពន្ធព្រោះឃើញនាងប្លែកពេលឃើញប្ដីហាក់មានការភិតភ័យ។ ភ្លាមៗនោះបុរសជាប្ដីក៏បានជជីកសួររហូតទ្រាំលាក់ទុកទៀតលែងបាននាងក៏យករឿងនោះប្រាប់ប្ដីឲ្យដឹង ទើបបុរសជាប្ដីទូរស័ព្ទរាយការណ៍ប្រាប់នគរបាល ហើយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ព្រៃវែងចុះទៅឃាត់ជននោះនាំទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ យន់ ស៊ីថា
ចែករំលែកព័តមាននេះ