ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​មួយ​ដំប​និង​បួន

8 ឆ្នាំ មុន

រថយន្ត​បែន​ចង្កូត​ស្តាំ​ដឹក​ដី ដឹក​ថ្ម នៅ​ស្រុក​យើង​មាន​រាប់រយ​គ្រឿង តាម​ពិត​ទៅ​វា​មាន​អាយុ​កាលពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​កន្លង​មក​ហើយ បានរ​កស៊ីដឹក​ជញ្ជូន ​យ៉ាង​ត្រជាក់ត្រជំ​ដោយ​សុខសាន្ត

រថយន្ត​បែន​ចង្កូត​ស្តាំ​ដឹក​ដី ដឹក​ថ្ម នៅ​ស្រុក​យើង​មាន​រាប់រយ​គ្រឿង តាម​ពិត​ទៅ​វា​មាន​អាយុ​កាលពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​កន្លង​មក​ហើយ បានរ​កស៊ីដឹក​ជញ្ជូន ​យ៉ាង​ត្រជាក់ត្រជំ​ដោយ​សុខសាន្ត ។

ទើបតែ​ឆ្នាំ​២០១៥​នេះ​ទេ ដែល​រថយន្ត​ម៉ាក​នេះ​ កំពុង​ក្រឡាប់ចាក់ កំពុង​កើតទុក្ខ​បុក​ម្នេញ ដោយសារ​រាជរដ្ឋាភិបាល​អនុវត្ត​ច្បាប់ ​ឱ្យ​សមជា​ប្រទេស​នីតិរដ្ឋ ។
សួរ​ថា វា​ចេញ​មក​ពី​ច្រក​ណា បានជា​ច្រើន​ដូច​ស្រមោច​ម្លឹ​ង​ៗ ? សួរ​ថា កាលពី​វា​ចូល​មក ហេតុ​អី​ក៏​អាជ្ញាធរ​ជំនាញ​អត់​ដឹង អត់​ឃើញ ?

ដោយសារ​តែ​«​ឃ្សុ​យ​»​បែប​នេះ​ហើយ​…​ ទើប​ធ្វើ​ឱ្យ​ជ្រុង​មួយ​នៃ​សង្គម​មាន​បញ្ហា​មិន​ចេះ​ចប់​…​ ដូច​ជា​ធ្វើ​បាតុកម្ម​សុំ​មិន​កែ​ចង្កូត​…​ បាតុកម្ម​បិទផ្លូវ​ជាតិ​រាប់​ម៉ោង​…​ បាតុកម្ម​រាប់​មិន​អស់​…​ អាជ្ញាធរ​អត់​មាន​ចម្លើយ​គួរ​ឱ្យ​កក់ក្តៅ​បាន​ឡើយ ។

មាន​សមត្ថកិច្ច​ខ្លះ​ចោទ​ថា វា​ចូល​មក​តាម​រយៈ​កាត់ត​…​ ម្តង​នាំ​ក្បាល​…​ ម្តង​នាំ​ដងខ្លួន​…​ ម្តង​នាំ​កន្ទុយ​ដាក់​ថា​គ្រឿងបន្លាស់​…​ លុះ​បាន​គ្រប់​ហើយ​ចាប់ផ្តើម​ដំឡើង​ចេញ​ជា​រថយន្ត​ថ្មីចែសរ​កស្មាន​មិន​ដល់ រក​ចាប់ចង​ទុក​មិន​បាន​… ​ចាប់​បាន​តែ​«​យន្ត​របស់​តា​ស្រមូម​» ។​ល​។

បើ​និយាយ​ឱ្យ​ចំ​ទៅ​អា​ចង្កូត​ស្តាំ​ធុន​ដឹក​ដី ដឹក​ថ្ម វា​ចូល​ស្រុក​ខ្មែរ​យើង​…​ ចូល​មក​ទាំង​ដុល​…​ គឺ​ចូល​តាម​រយៈ​ក្រុមហ៊ុន​ថៃ​ដែល​ស្ថាបនា​ផ្លូវជាតិ​ជួយ​កម្ពុជា​យើង ដូច​ជា​ផ្លូវ​លេខ​៤៨​ពី​ស្រែអំបិល​ទៅ​កោះកុង​ជាដើម ព្រមទាំង​ផ្លូវជាតិ​តាម​បណ្តា​ខេត្ត​នៅ​ជាយ​ដែន ។

ផ្លូវ​ដែល​ក្រុមហ៊ុន​ថៃ​ចូល​មក​ស្ថាបនា បាន​នាំ​មក​ជាមួយ​នូវ​គ្រឿងចក្រ​ឈូស​ឆាយ​…​ រថយន្ត​បែន​ដឹក​ជញ្ជូន​រាប់រយ​គ្រឿង​…​ ។ ឧបករណ៍ សម្ភារ​ទាំង​អស់នោះ​ហើយ​អត់​ទៅ​វិញ​ទេ​…​ មាន​តែ​យក​មក​ថែម​…​ ព្រោះ​មួយ​ចំនួន​ធំ​ខ្មែរ​យើង​ទិញ​យក ។​ល​។

អីចឹង​មិនដឹង​ឱ្យ​កំហុស​ទៅ​ខាង​ណា​ឡើយ​…​ ចង់​នាំ​មក​ប៉ុន្មាន ក៏​ខ្មែរ​ទិញ​យក​អស់​ដែរ​…​ ដោយ​អត់​បង់ពន្ធ​អត់​មាន​សមត្ថកិច្ច​ណា​ខ្វល់​…​។
ទីបំផុត​…​ ជ្រុង​មួយ​នេះ​កំពុង​ធ្វើ​ឱ្យ​សង្គម​ជួប​ការ​លំបាក​មិនធម្មតា​ឡើយ ពេល​ដែល​ខំប្រឹង​អនុវត្ត​ច្បាប់ ។

ទស្សនៈ​មតិ​ខ្លះ​ថា អ្នកទិញ​ក៏​ខុស​… ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ខុស​…​ ខុស​ទាំងអស់​…​ គឺ​ឃ្សុ​យ​ដូច​គ្នា​…​ ប្រៀប​ដូច​«​មួយ​ដំប​និង​បួន​…» ហេ ! ហេ !
                     អា​ឡេវ