ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​មិត្តភាព​ប្រចាំ​ស​ប្ដា​ហ៍​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃអាទិត្យ​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​ប្រចាំ​ស​ប្ដា​ហ៍​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃអាទិត្យ ទី​២៧ ធ្នូ ប្រជុំ​ដោយ​អ្នក​ប្រដាល់​ទាំង​ជើង​ចាស់​និង​ជើង​ថ្មី​ចំនួន​៦​គូ ឡើង​មក​សាក​កណ្ដាប់ដៃ​គ្នា​ជូន​ទស្សនិកជន​

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​ប្រចាំ​ស​ប្ដា​ហ៍​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃអាទិត្យ ទី​២៧ ធ្នូ ប្រជុំ​ដោយ​អ្នក​ប្រដាល់​ទាំង​ជើង​ចាស់​និង​ជើង​ថ្មី​ចំនួន​៦​គូ ឡើង​មក​សាក​កណ្ដាប់ដៃ​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​នា​ថ្ងៃ​សម្រាក​ចុងស​ប្ដា​ហ៍ ។ ក្នុង​ចំណោម​បេក្ខភាព​ទាំង​៦​គូ​នេះ គេ​ចាប់អារម្មណ៍​ជាងគេ​ទៅ​លើ​គូ​ផា​ន់ សារ៉ែម មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធិ​ដែល​សុទ្ធតែជា​អ្នក​ប្រដាល់​ជើង​ចាស់​ដូច​គ្នា​ហើយ​កម្រ​បាន​ជួប​គ្នា​ទៀត​ផង ។

ផា​ន់ សា​រ៉ែ​ម ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ល្អ​គ្រាន់បើ ទាំង​ផ្លែ​កែង និង​ជង្គង់​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​បំផុត រីឯ​ចិត្ត​ក៏​សឿង​ណាស់​ដែរ គ្រាន់តែ​ចលនា​វាយ​ចេញ​រាង​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ ។ កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៦៣​ដង ឈ្នះ​៤០​ដង ចាញ់​២០​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។

ចំណែក​សេង កំសត់ ទោះបី​គេ​មានចិត្ត​តូច​បន្តិច​មែន ប៉ុន្តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ និង​កម្លាំង​ស៊ុ​ហ្វ​វិញ​នោះ មិន​ចាញ់ ផា​ន់ សា​រ៉ែ​ម ប៉ុន្មាន​ឡើយ ។ ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ពេល​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​៦៥​ដង ឈ្នះ​៤៥​ដង ចាញ់​១០​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ។ ចាំ​មើល​រវាង​ផា​ន់ សា​រ៉ែ​ម និង​សេង កំសត់ នរណា​មានសំណាង​សម្រេច​គោលដៅ​របស់​ខ្លួន ។

ក្រៅពី​គូ​ចាប់អារម្មណ៍​នេះ​ទៅ សមាសភាព​កីឡាករ​៥​គូ​ទៀត​ក៏​រំពឹង​ថា​ធ្វើ​ឱ្យ​សង្វៀន​ស៊ី​ធី​អិន​កក្រើក​ផង​ដែរ​ដូច​ជា​កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ថា​ន រ៉ា​ឌី មក​ពី​ក្លិបតា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ​ជួង ទី​តា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាក​រយ៉ា​ម ខេ​ម​រ៉ា មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ។ កីឡាករ​រៀវ ចំណាប់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ហេង ពន្លឺ មក​ពី​ក្លិប​ព្រៃ​ទទឹង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ។ កីឡាករ​ឃិ​ន សុវណ្ណ​និល មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ប្រកួត​ជាមួយ​កីឡាករ​ច្រិច កុសល មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត និង​គូ​ចុង​ក្រោយ​កីឡាករ​ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង ខេ​ម មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕