ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា បង្ហោះ​សារ​បើកដៃ​ឱ្យ​ប្តី​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់ ចុង​ក្រោយ​បកស្រាយ​រឿង​ពិត​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

គ្រាន់តែ​បង្ហោះ​សារ​បែប​នេះ​ភ្លាម ធ្វើ​អោយ​ហ្វេ​ន​ៗ និង​សិល្បករ​ស្គាល់​អ្នក​នាង មានការ​ភ្ញាក់​ព្រឺ​ត នៅ​ពេល​សុខ​ៗ ស្រាប់តែ​នាង​ចេញ​សារ​ជា​លក្ខណៈ​បើកចំហរ​មិន​លាក់លៀម​។ បើ​ទោះជា នោះ​ជា​ការ​លលេង តែ​ខ្លះ​កាត់​ន័យ​ថា

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​បង្ហោះ​សារ​បែប​នេះ​ភ្លាម ធ្វើ​អោយ​ហ្វេ​ន​ៗ និង​សិល្បករ​ស្គាល់​អ្នក​នាង មានការ​ភ្ញាក់​ព្រឺ​ត នៅ​ពេល​សុខ​ៗ ស្រាប់តែ​នាង​ចេញ​សារ​ជា​លក្ខណៈ​បើកចំហរ​មិន​លាក់លៀម​។ បើ​ទោះជា នោះ​ជា​ការ​លលេង តែ​ខ្លះ​កាត់​ន័យ​ថា ស្នេហា​អ្នក​ទាំង​២​មួយ​រយៈ​នេះ​ចេញ​សារ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ប្លែក​ៗ ខម​មិន​លើ ស្វាមី​ដែល​សូ​ដា នី​តា សរសេរ​ដាក់​ទៅ​។

សូ​ដា នី​តា ដែល​កំពុង​តែ​បង្ហាញ​ស្នេហា​ផ្អែមល្ហែម​ជាមួយ​តារា​សម្ដែង និង​ជាម​ន្ដ្រី​យោធា​លោក ស៊ិ​ន សូ​រិ​យា ហៅ​យុទ្ធ ឋានៈ ក្រោយ​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​អាយុ​ជាង​៤​ខែ​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា នេះ នាង​បាន​បញ្ចេញ​សារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហាក់​ចង់​បើកដៃ​ឲ្យ​ប្ដី​មាន​សិទ្ធិ​រកប្រពន្ធ​ចុង ឬ​អាច​ជួប​សង្សារ​ចាស់​បាន​ទៅ​វិញ ដែល​សារ​នោះ​ហាក់​លាយឡំ​នឹង​បង្កប់​ដោយ​ភាព​អាថ៌​កំបាំង​ផង​ដែរ​។

សូ​ដា នី​តា ចេញ​សារ​ថា «​ដំណឹង​ប្រកាស​រក​ស្រី ឬ​ប្រពន្ធចុង​អោយ​ប្ដី​ខ្ញុំ មនុស្ស​ថ្មី​អាច​ឆាត​ជាមួយ​គាត់​បាន ឬ​មិត្តភក្ដិ​អ្នកសិល្បៈ​ខ្លះ​ដែល​ធ្លាប់​ជា​សង្សារ​ចាស់​គាត់​ពី​មុន បែរជា​ត្រូវ​គ្នា​វិញ​ក៏​បាន​»​។

ពាក្យពេចន៍​ដែល​សរសេរ​នេះ ធ្វើ​អោយ​ចាក់​ដោត​ណាស់ ហើយ​ម្នាក់​ៗ​គិត​ថា ពួក​គេ​ពិតជា​មិន​អាច​ឈាន​ដល់​ភាពល្អក់​កករ​គ្នា​ឡើយ​។ ពិសេស​លោក​យុ​ទ្ឋ ឋានៈ ស្រឡាញ់​ប្រពន្ធ​ណាស់ មិន​ងាយ​នឹង​ចោល​ប្រពន្ធ​ដ៏​ឆ្លាត និង​តស៊ូ​ក្នុង​ជីវិត​មួយ​នេះ​ឡើយ​។

ហើយ​នៅ​ពេល​នេះ តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នក​នាង សុ​ដា នី​តា ក៏​បាន​ចេញ​មុខ​បកស្រាយ​ហើយ បន្ទាប់​ពី​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ប្រកាស​រកប្រពន្ធ​ចុង​ឲ្យ​ប្តី​របស់​ខ្លួន​ធ្វើ​ឲ្យ​ឲ្យ​ហ្វ្រេ​ន និង​មហាជន​កើត​ច​ម្ង​ល់​យ៉ាង​ខ្លាំង ខណៈ​គ្រួសារ​របស់​អ្នក​នាង​គេ​សង្កេត​ឃើញ​ថា មិន​មានរឿង​ទំនាស់​ល្អក់កករ​អ្វី​នោះ​ឡើយ ។

បើ​ទោះបី​យ៉ាងណា​ក្តី ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ និង​ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​របស់​មហាជន​នោះ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ អ្នក​នាង សុ​ដា​នី​តា បាន​ចេញ​មុខ​បំភ្លឺ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ថា «​សារ​ដែល​អ្នក​នាង​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​មិនមែន​ជា​ការ​ពិត​នោះ​ទេ ។ សារ​នោះ នាង​គ្រាន់តែ​សរសេរ​លេង​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​ដែរ អ្នក​នាង​ក៏​មិន​មាន​បញ្ហា​អ្វី​ជាមួយ​ស្វាមី​ដែរ​» ។

សូម​ជម្រាប​ថា គ្រួសារ​តូច​របស់​តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នក​នាង សុ​ដា នី​តា ជាមួយ​ស្វាមី​វ័យក្មេង​រូប​សង្ហារ​របស់​ខ្លួន គឺ​លោក​យុទ្ធ ឋានៈ នោះ គេ​សង្កេត​ឃើញ​អ្នក​ទាំង​ពីរ​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ណាស់ រួម​ទាំង​គូរ​ស្វា​មីនេះ មាន​រួម​ជាមួយនឹង​បេ​បី​សំណ​ប់​ចិត្ត​ថែម​ទៀត កាន់តែ​ធ្វើ​ឲ្យ​គ្រួសារ​នេះ​កក់ក្តៅ​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ