ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ចុះ​ផ្សព្វផ្សាយ​​​ពីវិធីបង្ការ និង​ពន្លត់​អគ្គិ​ភ័យ

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ដើម្បី​ពង្រឹង និង​ធានា​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ លោក​ឧត្តមសេនីយ៍ត្រី ជូ សំ​អាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ និង​ពន្យល់​ដល់​ម្ចាស់​ហាង និង​បុគ្គលិក​ភោជនីយដ្ឋាន ព្រមទាំង​ក្លិប​កម្សាន្ត​នានា នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​ឱ្យ​បាន​យល់​ពី​វិធី​បង្ការ និង​ការពារ​នៅ​ពេល​ដែល​មាន​អគ្គិភ័យ ។

លោក​វរសេនីយទោ ហា​យ គឹ​ម​ហ៊ុន នាយ​រង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មួយ​ក្រុម​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ស្តី​អំពី​វិធី​បង្ការ និង​វិធី​ការពារ ព្រមទាំង​ការ​រំដោះខ្លួន​ចេញ​នៅ​ពេល​ណា ដែល​មាន​អគ្គិ​ស​ភ័យ​កើតឡើង ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២២​និង​ថ្ងៃ​ទី​២៣ ធ្នូ  ២០១៥ មន្ត្រី​យើង​បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ស្តី​អំពី​វិធី​ការពារ​អគ្គិភ័យ​ដល់​ភោជនីយដ្ឋាន​អរុណរះ និង​សណ្ឋាគារ​អរុណរះ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ធំ និង​អគារ​ការ​ឡូ​វ គឹ​ម​សេង ស្ថិត​ក្នុង​សង្កាត់​ដំរី​ជាន់​ខ្លា ដោយ​មាន​បុគ្គលិក​ចូលរួម​ចំនួន​ជាង​១០០​នាក់ ។