ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីក្រូ​ទស្សន៍​ជំនាន់​ថ្មី​ពង្រីក​រូបភាព​លឿន​ជាង​មុន

8 ឆ្នាំ មុន

មីក្រូ​ទស្សន៍​ប្រើប្រាស់​កម្លាំង​ពង្រីក​អាតូម​តូច​ៗ​ជំនាន់​ថ្មី ផលិត​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសា​ឈូ​សេត​របស់​សហរដ្ឋអាមេរិក MIT អាច​ស្គែ​ន​រូបភាព​ដល់​ទៅ​២.០០០​ដង​លឿន​ជាង​ម៉ូ​ដែល​នៅ​លើ​ទីផ្សារ​ពេល​បច្ចុប្បន្ន ។

មីក្រូ​ទស្សន៍​ប្រើប្រាស់​កម្លាំង​ពង្រីក​អាតូម​តូច​ៗ​ជំនាន់​ថ្មី ផលិត​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសា​ឈូ​សេត​របស់​សហរដ្ឋអាមេរិក MIT អាច​ស្គែ​ន​រូបភាព​ដល់​ទៅ​២.០០០​ដង​លឿន​ជាង​ម៉ូ​ដែល​នៅ​លើ​ទីផ្សារ​ពេល​បច្ចុប្បន្ន ។  មីក្រូ​ទស្សន៍​នេះ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ចាប់​យក​រូបភាព​វី​ដេ​អូ​នៃ​ដំណើ​ការ​ខ្នាត​ណា​ណូ (Nanoscale) ។

មីក្រូ​ទស្សន៍​ប្រើប្រាស់​កម្លាំង​ពង្រីក​អាតូម​ជា​ស្នូល​ដ៏​សំខាន់ ត្រូវ​បាន​រចនា​ឡើង​ចាប់​យក​រូបភាព​ជា​រចនាសម្ព័ន្ធ តូច​ៗ​ប្រៀប​ដូច​ជា​ប្រភាគ​នៃ​ណា​ណូ​ម៉ែត្រ (Nanometre) ពោល​គឺ​តូច​ជាង​១​លាន​ដង​នៃ​សក់​របស់​មនុស្ស​ទៅ​ទៀត​។ ឥឡូវនេះ​វិស្វករ​ប្រចាំ​វិទ្យាស្ថាន MIT បាន​រចនា​មីក្រូ​ទស្សន៍​កម្លាំង​អាតូម​ដែល​អាច​ស្គែ​ន​រូបភាព​លឿន​ជាង​មុន​២០០០​ដង ។ ជាមួយនឹង​ឧបករណ៍​មាន​ល្បឿន​លឿន​ជំនាន់​ថ្មី​នេះ ក្រុមការងារ​បាន​ផលិត​រូបភាព​នៃ​ដំណើរការ​គីមី​កើត​នៅ​ខ្នាត​ណា​ណូ​ត្រង់​ចំណុច​អត្រា​ដែល​ខិត​ទៅ​ជិត​វី​ដេ​អូ​ពេលវេលា​ពិតប្រាកដ ។

ក្នុង​ការ​បង្ហាញ​មួយ​នៃ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ឧបករណ៍​នេះ អ្នក​ស្រាវជ្រាវ​បាន​ស្គែ​ន ៧០​នៃ​៧០​ម៉ៃ​ក្រុ​ន (0.000 001 នៃ​១​ម៉ែត្រ​) នៃ​គំរូ​រ៉ែ​កាបូ​ណាត Calcite ដែល​ជា​ការ​ជ្រមុជ​ចូល​ក្នុង​ក្នុង​ទឹក នឹង​យក​ចេញ​នូវ​អុ​ី​យ៉ុ​ង​ឱ្យ​ផល​ជា​អាស៊ីត​ស៊ុ​ល​ផួ​រិច ។ លោក​សាស្ត្រាចារ្យ​វិស្វកម្ម​មេកា​និក​ប្រចាំ​វិទ្យាស្ថាន MIT គឺ Kamal Youce-Toumi និយាយ​ថា ភាព​ប្រែប្រួល និង​ល្បឿន​របស់​ឧបករណ៍​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មើល​ពី​ដំណើ​ការ​ទំហំ​របស់​អាតូម​ដែល​បង្ហាញ​ចេញ​ក្នុង​កម្រិត​ច្បាស់ ។ មនុស្ស​អាច​មើល​ពី​កំណក​ការ​បង្កើត​នុយក្លេអូទីត ការ​រំលាយ ការ​ផ្លាស់​ប្តូរ​ទីតាំង និង​ពី​របៀប​ពួក​វា​កើតឡើង​ក្នុង​រយៈពេល​ពិតប្រាកដ ។ ទាំងនេះ​មនុស្ស​មិន​ធ្លាប់​បានឃើញ​ទេ​កាលពីមុន​មក  ហើយ​វា​គឺជា​រឿង​អស្ចារ្យ​មួយ​ពេល​មើលឃើញ​ពី​ភាព​ល្អិតល្អន់​នឹង​លេចខ្លួន​ឡើង និង​ជា​ឱកាស​ពិសេស​សម្រាប់​ស្រាវជ្រាវ​ពី​ពិភពលោក​ដែល​នឹង​ស្ថិត​នៅ​ត្រង់​ខ្នាត​ណា​ណូ ៕